ការសិក្សាបង្ហាញថា សម្រកគីឡូលឿនក៏អាចប្រឈមបាត់បង់សង្សារនិងបញ្ហាច្រើនទៀត

  • 2019-11-17 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​មនុស្ស​ជា​ច្រើន​គិត​ថា ការ​សម្រក​គីឡូ​មាន​តែ​ផល​ប្រយោជន៍​នោះ តែ​តាម​ការ​ពិត វា​ក៏​ភ្ជាប់​មក​ជាមួយ​នូវ​ផល​អវិជ្ជមាន​ជា​ច្រើន​ផង​ដែរ។ យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ដូច​ខាង​ក្រោម៖

រូបតំណាង

**១. បាត់​បង់​ស្នេហា**

យោង​តាម​ការ​ពិសោធន៍​ថ្មី​បំផុតរបស់​សាស្ត្រាចារ្យ Tricia Leahey នៃ​សកលវិទ្យាល័យ Browncho បាន​ឲ្យ​ដឹង​ថា ការ​ស្រក​គីឡូ​ច្រើន​ក្នុង​ពេល​ខ្លី​អាច​ធ្វើ​ឲ្យ​មនោសញ្ចេតនា​របស់​គូ​ស្នេហ៍សាបរលាប។ តាម​នោះ​ដែរ នៅ​ពេល​ស្រក​គីឡូ​លឿន រាល់​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​នឹង​ត្រូវ​ផ្លាស់​ប្ដូរ ដែល​ធ្វើ​ឲ្យ​ដៃ​គូ​មិន​យល់​នូវ​ចំណុច​ទាំង​នេះ ដូច​នេះ​ការ​ឈ្លោះ​ប្រកែក​នឹង​កើត​មាន​ឡើង ដែល​អាច​នាំ​ឲ្យ​បែក​គ្នា។

រូបតំណាង

២. ហានិភ័យ​បាក់​ទឹក​ចិត្ត

ការ​ពិសោធន៍​នៃ​សកលវិទ្យាល័យ​ឡុងដុង​ ដែល​ធ្វើ​ឡើង​នៅ​លើ​មនុស្ស​​ធាត់​២០០​០​នាក់​ក្នុងរយៈ​៤​ឆ្នាំ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ដែល​លើស​គីឡូ​ហើយ​ចង់​សម្រក​គីឡូ​គឺ​មាន​ដល់​ទៅ​៧៨​%​ដែល​មាន​ទំនោរ​​ទៅកាន់​ការ​បាក់​ទឹក​ចិត្ត ចំពោះ​អ្នក​ដែល​ស្រក​បាន​សម្រេច​តាម​ចិត្ត​ខ្លួន។ តួលេខ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ភ្ញាក់​ផ្អើល។

៣. យារ​ស្បែក

បញ្ហា​ដែល​ជៀស​មិន​ផុត​នៅ​ពេល​ស្រក​គីឡូ​ច្រើន និង​លឿន​នោះ​គឺ​ស្បែក​នេះ​ឯង។ នៅ​ពេល​ស្រក​គីឡូ​លឿន​ពេក យើង​នឹង​បាត់​បង់​ចំនួន​ខ្លាញ់​លឿន នៅ​ពេល​ចន្លោះ​ទាំង​នេះ​បាត់ ស្បែក​របស់​យើង​នឹង​ត្រូវ​យារ​ធ្លាក់ ហើយ​ពិត​ជា​ពិបាក​ខ្លាំង​ណាស់​ដើម្បី​ស្ដារ​ឲ្យ​ស្បែក​នេះ​ហាប់​មក​វិញ៕

​ចុចអាន៖ ​ អាហារ​ដែល​អ្នកម្តាយ​មិន​ត្រូវបរិភោគ​ពេល​កំពុង​មាន​ផ្ទៃ​ពោះ

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម