ដើម្បីសុខភាព នារីៗគួរដឹងអាហារ ៦ ប្រភេទត្រូវទទួលទានអំឡុងពេលមករដូវ

  • 2019-11-07 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រីគ្រប់​រូបគួរ​តែ​ដឹងអំ​ពីរ​បប​អាហារ​សម្រាប់​ទទួលទា​នអំឡុង​ពេល​មក​រដូវ។ ការ​បរិភោគ​ចំណី​អា​ហារ​ផ្តេស​ផ្តាស​អាច​បណ្តាល​ឲ្យអ្នក​មាន​បញ្ហា​ផ្សេងៗ​ក្នុង​ពេលអ្នក​មិន​ស្រួល​ខ្លួន​បាន។ មិន​ថា​នំ​ចំណី បន្លែ​ ផ្លែឈើ និង​ភេសជ្ជៈ​ទេអ្នក​គួរដឹង​ថា​អាហារ​ណា​គួរបរិភោគ​និង​អាហារ​ណា​មិនគួរ។ ដូច្នេះ​អា​ហារ​ដែល​អ្នក​អាច​បរិភោគ​បាន​និង​មិនបាន​រួម​មាន៖

១. ផ្តា​ខាត់​ណា​ខៀវ

ជាតិ​ដែក​ជា​សារ​ធាតុរ៉ែ​ដែល​បាត់បង់​ច្រើន​ជាង​គេក្នុង​ពេល​មក​រដូវ។ ដូច្នេះ ពេល​អ្នកញុំា​ផ្កាខាត់​ណា​វា​នឹង​ជួយ​ឲ្យអ្នក​មាន​ជាតិ​ដែក​គ្រប់​គ្រាន់​វិញ។ ក្រៅ​ពីនេះ វាក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ម៉ាញេ​ស្យូម​និង​ប៉ូតាស្យូម​ដែល​ជួយកាត់​បន្ថយ​ការ​ហើម​ពោះ​ជួស​ជុលកា​ររំលាយ​អាហារ​និង​បន្ធូរ​សាច់​ដុំ​បាន​ប្រសិន​បើ​អ្នក​រមួល​ក្រពើ។

រូបតំណាង

២. ផ្លែ​ចេក

ផ្លែ​ចេកអាច​ជា​ជម្រើស​ដ៏ល្អ​បំផុត​សម្រាប់​អាហារ​សម្រន់​ក្នុង​អំឡុង​ពេល​មក​រដូវ។ ផ្លែ​ឈើ​ទាំង​នេះ​ពោរ​ពេញ​ទៅ​ដោយ​ប៉ូតាស្យូម​ ម៉ាញ៉េស្យូម និង​ជាតិ​សរសៃ។ វា​នឹង​ជួយ​អ្នក​ឱ្យគ្រប់​គ្រង​ចលនា​ពោះ​វៀន​មិន​ទៀង​ទាត់ ការ​រាគ និង​ការ​ឃ្លាន​អាហា​រសម្រន់​ជាដើម។

រូបតំណាង

៣. សូកូឡា​ខ្មៅ

សូកូឡា​ខ្មៅផ្ទុកនូវ​សារ​ធាតុ​រ៉ែ​ដែល​មាន​សុខភាព​ល្អជា​ច្រើន​ដូចជា​ជាតិដែក​ ម៉ាញ៉េស្យូម​ សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ​និង​សារជាតិ flavanols ។ លើស​ពីនេះ វា​អាចផ្តល់​អត្ថប្រយោជន៍​ដល់​លំហូរ​ឈាម​និង​សម្រាក​សរសៃ​ឈាម។

រូបតំណាង

៤. ត្រី​សាម៉ុន

ត្រី​សាម៉ុន​ត្រូវបាន​គេចាត់​ទុកថា​គួរតែ​បន្ថែម​សម្រាប់​របប​អាហារ​ប្រចាំ​ថ្ងៃ ព្រោះ​វាសម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូមេ​ហ្គា ៣ ដែល​មាន​សុខភាព​ល្អ​និង​ជាប្រភព​ប្រូតេអ៊ីន​ដ៏​សំបូរ​បែប។ បរិភោគ​ត្រី​សា​ម៉ុន​ក្នុង​ពេល​មករ​ដូវដើម្បី​កាត់បន្ថយ​ការរលាក​ កាត់បន្ថយ​ការ​រមួលក្រពើ ​និង​គ្រប់គ្រង​វដ្ត​រដូវ។

រូបតំណាង

៥. ខ្ញី

ទឹកខ្ញី​មានប្រសិទ្ធ​ភាពល្អ​ក្នុងការ​ទប់ទល់​ការហើម​ក៏ដូច​ជាការ​ឈឺចាប់​ពេល​មក​រដូវ។ ងាយៗ​ក្នុងកា​រធ្វើ​នោះ​គឺ​បន្ថែម​ខ្ញីចូល​ទៅក្នុង​ទឹក​ក្តៅ​ឬតែរ​បស់អ្នក​ដើម្បី​បំបាត់​ការ​ឈឺចាប់​ដោយ​សារ​មក​រដូវ។

រូបតំណាង

៦. ក្រូច​និង​ក្រូចឆ្មា

ទទួល​ទាន​ផ្លែឈើ​ដើម្បី​បង្កើនវីតា​មីន​និង​កាត់បន្ថយ​ការឃ្លាន​ជាតិស្ករ​ក្នុង​ពេល​មក​រដូវ។ ក្រៅពី​វីតា​មីន វា​មាន​ផ្ទុកជាតិ​សរសៃ​និង​ជាតិទឹកច្រើនធ្វើ​ឱ្យរាង​កាយ​របស់​អ្នកមាន​ជាតិ​ទឹកនិង​ការរំលាយ​អា​ហារ​របស់​អ្នក​មាន​ដំណើរ​ការ​ល្អ។

រូបតំណាង

ចុចអានបន្ត៖

ចង់បានរាងស្លីមស្រឡូនស្អាតតាម ៣ ចំណចនេះដោយមិនចាំបាច់ហាត់ប្រាណ​

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម