វិធី​ចាត់​ការ​មិត្តភ័ក្ដិ​ដែល​បបួល​មក​ញ៉ាំ​អី តែ​វក់​វី​ជាមួយ​ទូរសព្ទ

  • 2019-11-07 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចូលចិត្ត​បបួល​គេ​ចេញ​ក្រៅ​ដើរ​លេង ញ៉ាំ​អី ប៉ុន្តែ​ដល់​កន្លែង​មិន​រវល់​នឹង​យើង​បែរ​ជា​រវល់​ចុច​តែ​ទូរសព្ទ ? ពេល​នេះ​អ្នក​អាច​ប្រើ​វិធានការ​នេះ​បាន ធានា​ថា​ថ្ងៃ​ក្រោយ​លែង​ហ៊ាន​ធ្វើ​ចឹង​ទៀត​ហើយ។

ជឿ​ជាក់​ថា​ក្នុង​ចំណោម​ពួក​យើង​ទាំង​អស់​គ្នា អ្នក​ណា​ក៏​ធ្លាប់​ប្រទះ​រឿង មិត្តភ័ក្ដិ​បបួល​ចេញ​ក្រៅ​លេង ឬ​ទៅ​ញ៉ាំ​អី ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​គោល​ដៅ បែរ​ជា​ទុក​យើង​ឲ្យ​កណ្ដោចកណ្ដែង​តែ​ម្នាក់​ឯង ដោយ​គេ​វក់​តែ​នឹង​ទូរសព្ទ តែ​មួយ​មុខ​គត់។ ដោយ​មិន​ខ្វល់​ថា ម្ហូប​គេ​លើក​មក​ឡើង​ត្រជាក់ ឬ​ក្រែង​ចិត្ត​ដែល​បាន​គេ​បបួល​មក តែ​នៅ​ម្នាក់​ឯងនោះ​ទេ។

ទោះ​បី​ជា​យើង​ត្រូវ​ជួប​ករណី​នេះ​ជា​ច្រើន​ដង​ហើយ​ក្ដី ប៉ុន្តែ​មិន​ដឹង​ជា​យ៉ាង​ម៉េច នៅ​ពេល​គេ​បបួល​មក​លើក​ក្រោយ​ៗ នៅ​តែ​មិន​រាងចាល​ទេ គឺ​តែង​តែ​ទៅ​ជាមួយ​គេ​ជា​និច្ច ហើយ​គ្មាន​អ្វី​ចម្លែក​ឡើយ គឺយើង​ត្រូវ​គេ​ទុក​ចោល​សារ​ជា​ថ្មី។

យ៉ាងណាក្ដី ប្រសិនបើ​អ្នក​មាន​មិត្ត​ដូច​នេះ លែង​ព្រួយ​បារម្ភ​​ទៀត​ហើយ ដ្បិត​​គេ​បាន​រកឃើញ​វិធី​កំចាត់​ចរិត​មិន​ល្អ ​នេះ​បាន​ហើយ។ តាម​នោះ​ដែរ នៅ​លើ​បណ្ដាញ​សង្គម​ចិន មនុស្ស​ម្នាក់​ដោយ​សារ​ខឹង​មិត្តភ័ក្ដិ​ខ្លួន​ឯង​ដែល​បបួល​ខ្លួន​មក​ញ៉ាំ​អី​ហើយ តែ​ភ្នែក​បែរ​ជា​ជក់​មើល​ទូរសព្ទ​មិន​ដាច់​នោះ បាន​ប្រើ​វិធាន​ការ​ធ្ងន់​ៗ​តែ​ម្ដង ដោយ​នាង​បាន​យក​ស្កុត​មក​បិត​ទូរសព្ទ​ឲ្យ​ជាប់​នឹងមុខ​មិត្ត​របស់​នាង​តែ​ម្ដង។

សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​ម​នុស្ស​ជា​ច្រើន ដែល​ធ្លាប់​ឆ្លង​កាត់រឿង​ហេតុ​ដូច​គ្នា​ពេញ​ចិត្ត​ស្ដូក​តែ​ម្ដង។ ដោយ​មនុស្ស​ជា​ច្រើន បាន​លាន់​មាត់​ថា លើក​ក្រោយ​អាច​ប្រើ​វិធី​នេះ​បាន ហើយ​បុរស​ដែល​ត្រូវ​គេ​បិត​ស្កុត​នេះ​ក៏​លែង​ហ៊ាន​ដែរ​លើក​ក្រោយ៕

​ចុចអាន៖ ​ ប្លែក! ប្រជាជន​សិង្ហបុរី​ខ្លាចសត្វ​​កន្លាត​ជាង​ខ្លាច​ការ​ស្លាប់​ទៅ​ទៀត

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel