៤ សញ្ញា​បង្ហាញ​ថា ផ្ទះ​របស់​អ្នក​កំពុង​មាន​លាភ​ខ្លាំង បើ​មាន​លេខ​២​គឺ​សំណាង​ផុត​លេខ

  • 2019-11-06 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេហដ្ឋាន​មួយ​ទាល់​តែ​ចេះ​រៀប​ចំ​ឲ្យ​ស្អាត​ស្រឡះ ទើប​អ្នក​នៅ​មាន​ផាសុកភាព​ហើយ​ទាល់​តែ​ផាសុកភាព​ទើប​យើង​មាន​កម្លាំង​រក​ទទួល​ទាន។ ប្រសិន​បើ​គេហដ្ឋាន​របស់​អ្នក​មាន​សញ្ញា​ទាំង​នេះ មាន​ន័យ​ថា ផ្ទះ​ដែល​កំពុង​នៅ​នេះ​គឺ​មាន​លាភ​ហើយ។

១. បន្ទប់​គេង​ស្អាត

ដើម្បី​ឲ្យ​ដង្ហើម​ផ្ទះ​ដើរ​បាន​ល្អ មុន​ដំបូង បន្ទប់​គេង​របស់​ម្ចាស់​ផ្ទះ​ត្រូវ​តែ​រៀប​ចំ​ឲ្យ​បាន​ស្អាត​បាត​ជា​មុន​សិន។ ព្រោះ​នេះ​គឺ​ជា​កន្លែង​ដែល​សំខាន់​មួយ​នៅ​ក្នុង​ផ្ទះ​ទាំង​មូល។ ជៀសវាង​ទុក​បន្ទប់​គេង​ម្ចាស់​ផ្ទះ​ឲ្យ​អាប់អួរ ឬ​មាន​ផ្សិត​ដុះ។ ពេល​ថ្ងៃ​គួរ​បើក​បង្អួច​ ឬ​ទ្វារ​ឲ្យ​មាន​ពន្លឺ​ចាំង​ចូល​រឹត​តែ​មាន​លាភ។

២. មាន​ចាប​ធ្វើ​សំបុក

បើ​តាម​ក្បួន​ហុងស៊ុយ​ផ្ទះ​សម្បែង មាន​តែ​ផ្ទះ​ដែល​ត្រជាក់ត្រជុំមាន​លាភ​ប៉ុណ្ណោះ​តាម​ចាប​មក​ធ្វើ​សំបុក ដូច្នេះ ប្រសិន​បើ​ផ្ទះ​របស់​លោក​អ្នក​មាន​ចាប​មក​ធ្វើ​សំបុក​នោះ កុំ​ដេញ​ចេញ​ឲ្យ​សោះ ដ្បិត​​នេះ​គឺ​ជា​សញ្ញា​នៃ​លាភ​មួយ។

៣. ផ្ទះ​មាន​ពន្លឺ​គ្រប់គ្រាន់

ពន្លឺ​គឺ​ជា​កត្តា​ដែល​ចាំបាច់​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ការ​រស់​នៅ​របស់​មនុស្ស​គ្រប់​រូប។ ផ្ទះ​មួយ​ចំនួន មិន​មាន​ពន្លឺ​ធម្មជាតិ​ដើម្បី​ប្រើប្រាស់​ឡើយ គឺ​ងងឺត​ស្លុប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ប្រសិន​បើ​មិន​បើក​ភ្លើង ដូច​នេះប្រសិន​បើ​គេហដ្ឋាន​របស់​លោក​អ្នក​មាន ពន្លឺ​ចាំង​ចូល​គ្រប់គ្រាន់​នោះ​គឺ​សញ្ញា​នៃ​លាភ​សំណាង​មួយ​ដែរ។

៤. ថ្នាំ​លាប​លើ​ជញ្ជាំង​មិន​របក​ក្រលិត

ថ្នាំ​លាប​ប្រៀប​ដូច​ជា​មុខមាត់​ទាំង​មូល​របស់​គេហដ្ឋាន​ដែរ ដូច​នេះ​យើង​មិន​ត្រូវ​ទុក​ឲ្យ​ថ្នាំ​លាប​ត្រូវ​របក ឬ​ហើរ​ពណ៌​គឺ​មិន​ល្អ​ឡើយ ត្បិត​លាភ​នឹង​ពិបាក​ទុំ។ យើង​គួរ​គប្បី​លាបថ្នាំ​ជញ្ជាំង​ឡើង​វិញ នៅ​ពេល​ឃើញ​ចាប់​ផ្ដើម​មាន​សញ្ញា​របក ឬ​ក្រលិត​ថ្នាំ ក៏ដូច​ជា​ទឹក​ថ្នាំ​ហើរពណ៌​ជា​ដើម ដើម្បី​រក្សា​ឲ្យ​ថាមពល​ក្នុង​ផ្ទះ​ល្អ​ជា​និច្ច៕

ចុចអាន៖ ​ រឿង ៥ យ៉ាង មនុស្សស្រីរីករាយនិងមានទំនុកចិត្តខ្ពស់ មិនបណ្តោយឲ្យយាយីសុភមង្គលរបស់នាង

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម