គុណសម្បត្តិ ៥ នារីៗគួរហាត់ប្រាណនៅពេលព្រលឹម
- 2019-11-01 04:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គុណសម្បត្តិ ៥ នារីៗគួរហាត់ប្រាណនៅពេលព្រលឹម
តើមាននរណាខ្លះមិនចង់បានសុខភាពល្អប្រសើរនោះ? សុខភាពល្អពិតជាមានសារសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ។ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ អ្នកមានដែលចំណាយពេលហាត់ប្រាណដើម្បីសុខភាពល្អឬទេ? ជាការពិតណាស់ សុភាពនារីមិនគួររំលងការហាត់ប្រាណនៅពេលព្រឹកព្រលឹមឡើយ ព្រោះការហាត់ប្រាណពេលព្រឹកមានគុណសម្បត្តិធំៗ ៥ យ៉ាងរួមមាន៖
១. គេងលក់ដោយស្រណុកស្រួល
តាមការស្រាវជ្រាវបានឲ្យដឹងថា ការហាត់ប្រាណពេលព្រឹកគឺល្អសម្រាប់ការគេងជាងពេលហាត់ប្រាណពេលល្ងាច។ ដោយសារតែការហាត់ប្រាណពេលល្ងាចនឹងធ្វើឲ្យរាងកាយនិងសាច់ដុំអ្នកសម្រាក ដូច្នេះធ្វើឲ្យអ្នកពិបាកក្នុងការគេងនៅពេលយប់។
**២. ជីវិតមានការរៀបចំបានប្រសើរជាងមុន**
ជាធម្មតា ការហាត់ប្រាណធ្វើឡើងនៅពេលព្រឹកនិងល្ងាច។ ប្រសិនបើអ្នកហាត់ប្រាណនៅពេលល្ងាចបន្ទាប់ពីចេញពីសាលាឬកន្លែងធ្វើការវាអាចបណ្តាលឲ្យអ្នកជួបបញ្ហាផ្សេងៗដូចជាស្ទះចររាចរណ៍ជាដើម។ ប៉ុន្តែប្រសិនបើអ្នក ងាកមកធ្វើនៅព្រឹកនោះគឺប្រសើរជាង ព្រោះអ្នកក្រោកពីគេងហាត់ប្រាណ រួចទើបរៀបចំខ្លួនទៅសាលាឬធ្វើការ។
៣. បង្កើនថាមពលរាងកាយនិងការគិត
ការធ្វើលំហាត់ប្រាណនៅពេលព្រឹកគឺធ្វើឲ្យរាងកាយមានចលនាដែលជាប្រភពនៃថាមពល។ លើសពីនេះ វាធ្វើឲ្យខួរក្បាលអ្នកស្រឡះនិងមានអារម្មណ៍ល្អ។
៤. ជួយអ្នកមានរបបអាហារល្អជាងមុន
ភ្ញាក់ពីព្រលឹមស្រាងៗហាត់ប្រាណនឹងជួយឲ្យអ្នកមានរបបអាហារបានត្រឹមត្រូវ ព្រោះអ្នកបានដុតរំលាយកាឡូរីធ្វើឲ្យអ្នកមានភាពជឿជាក់ក្នុងការទទួលទាន។
៥. បង្កើនការដុតរំលាយអាហារ
បន្ទាប់ពីហាត់ប្រាណរួច រាងកាយនឹងសម្រួលដល់ប្រព័ន្ធរំលាយអាហារដើម្បីប្រើប្រាស់ថាមពលច្រើនជាងធម្មតា។ នេះមានន័យថារាងកាយរបស់អ្នកនឹងបន្តដុតរំលាយថាមពល បើទោះបីជាមិនមានសកម្មភាពហាត់ប្រាណក៏ដោយ។
ចុចអានបន្ត៖
តិចនិកខ្លីៗ ជួយឱ្យអ្នកឆាប់គេងលក់ស្កប់ស្កល់