លាតត្រដាងអត្តចរិតពិត របស់មនុស្សស្រីចូលចិត្តស្លៀកពាក់ពណ៌ខ្មៅ

  • 2019-10-31 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់ពណ៌ទាំងអស់ដែលមនុស្សម្នាក់ៗនិយមចូលចិត្ត សុទ្ធតែអាចបញ្ជាក់ពីគំនិតនិងអត្តចរិតខុសៗគ្នា។ ប្រសិនបើអ្នកស្រលាញ់ហើយតែងតែស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅសឹងគ្រប់ពេលវេលា បញ្ជាក់ថាអ្នកមានអាថ៌កំបាំងពិសេសដែលពុំធ្លាប់បានដឹងពីមុនមក។

តើពណ៌ខ្មៅមានឥទ្ធិពលបែបណាខ្លះ?

រូបតំណាង

ពណ៌ខ្មៅគឺជាពណ៌តំណាងឱ្យអំណាចថាមពល។ ប្រសិនបើអ្នកចូលចិត្តស្លៀកពាក់ពណ៌ខ្មៅ មានន័យថា អ្នកជាមនុស្សដែលព្យាយាមធ្វើអ្វីៗ ដើម្បីទទួលបានអំណាចនិងការគោរព។ ចិត្តវិទូក៏បានបញ្ជាក់ដែរថា ពណ៌ខ្មៅតំណាងឱ្យកិត្យានុភាព ដូច្នេះហើយមនុស្សដែលឧស្សាហ៍ស្លៀកខ្មៅ តែងមានភាពម៉ឺងម៉ាត់ច្បាស់លាស់ និងមានមហិច្ឆតាខ្ពស់។ ពណ៌ខ្មៅអាចធ្វើឱ្យអ្នកស្លៀកពាក់ មានទំនុកចិត្តខ្ពស់និងមានអារម្មណ៍ថាសុវត្ថិភាព។

ពណ៌ខ្មៅអាចបញ្ជាក់ថាអ្នកជាមនុស្សមានចិត្តគំនិតខ្លាំងក្លា

រូបតំណាង

អារម្មណ៍របស់អ្នកឆាប់ទទួលរងប្រតិកម្ម និងមានភាពរឹងមាំខ្លាំងក្លា ប៉ុន្តែមិនចូលចិត្តបញ្ចេញមកខាងក្រៅ ព្រោះមិនចង់ឱ្យអ្នកដទៃចាប់បានចំណុចខ្សោយ។ ទោះមានរឿងអ្វីកើតឡើង អ្នកតែងព្យាយាមធ្វើចិត្តឱ្យត្រជាក់ ព្រោះមិនចង់បង្កបញ្ហាកាន់តែធំនិងនៅតែបន្តរក្សាភាពថ្លៃថ្នូរខ្ពង់ខ្ពស់។ ជាពិសេសមនុស្សដែលស្រលាញ់សម្លៀកបំពាក់ពណ៌ខ្មៅ ងាយនឹងឈានទៅដល់គោលដៅជាងអ្នកដែលស្រលាញ់ពណ៌ស្រស់ឆើតឆាយ។

ពណ៌ខ្មៅបង្កប់ដោយភាពរឹងមាំ

រូបតំណាង

ថ្វីដ្បិតតែពណ៌ខ្មៅមិនសូវចែងចាំងពិតមែន ប៉ុន្តែវាជាជម្រើសពេញនិយមសម្រាប់អ្នកដែលស្រលាញ់ស្ទីលសាមញ្ញថ្លៃថ្នូរ ស័ក្តិសមក្នុងកម្មវិធីផ្លូវការនានា។ អ្នកដែលចូលចិត្តសម្លៀកពាក់ពណ៌ខ្មៅ ក៏ជាមនុស្សដែលអាចទុកចិត្តនិងពឹងពាក់បាន។ ជាពិសេសពួកគេមានឱកាសច្រើនសម្រាប់អភិវឌ្ឍខ្លួនឯង។

អំណះអំណាងខាងលើអាចគ្រាន់តែជាការសន្និដ្ឋានមួយពិតមែន ទោះជាបែបនេះក្តី សម្លៀកបំពាក់ពណ៌ខ្មៅ នៅតែជាជម្រើសល្អក្នុងកាលៈទេសៈជាច្រើនផ្សេងៗគ្នា៕

រូបតំណាង

ចុចអានបន្ត៖ អ្នកកើតចំថ្ងៃទាំង ៤ នេះ មានសំណាងខ្លាំង ប៉ងអ្វីនឹងបានដូចចិត្តក្នុងឆ្នាំ២០១៩

ប្រភព៖ bestie ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម