អ្នកកើតចំថ្ងៃទាំង ៤ នេះ មានសំណាងខ្លាំង ប៉ងអ្វីនឹងបានដូចចិត្តក្នុងឆ្នាំ២០១៩

  • 2019-10-25 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាត់​ទុក​ថា​ជា​លាភ​សំណាង​ខ្លាំង​ណាស់ នៅ​ពេល​ដែល​អ្នក​អាច​ទទួល​បាន​អ្វី​ៗ​ដូច​បំណង។ កាន់​តែ​សំណាង​មួយ​កម្រិត​ទៀត បើ​អ្នក​កើត​ចំ​ថ្ងៃ​ទាំង​ ៤​នេះ​។

រូបតំណាង

**១. ថ្ងៃច័ន្ទ**

សម្រាប់​អ្នក​កើត​ថ្ងៃ​ច័ន្ទ មាន​ចរិត​រាង​ឆេវឆាវ​បន្តិច និង​មិន​សូវ​ចូលចិត្ត​ភាព​មមាញឹក​រញ៉េរញ៉ៃ​ច្រើន។ អ្នក​ចេះ​ការពារ​មិន​ឲ្យ​អ្នក​ដទៃ​កេង​ប្រវ័ញ្ច​ផល​ប្រយោជន៍​បាន​ដោយ​ងាយ​ឡើយ។ ប៉ុន្តែ​អ្នក​មាន​ចិត្ត​សប្បុរស​ ចូល​ចិត្ត​ជួយ​សង្គ្រោះ​អ្នក​ដទៃ​ឲ្យ​ផុត​ពី​ក្តី​ឈឺចាប់។

សម្រាប់​អ្នក​ដែល​កើត​នៅ​ក្នុង​ថ្ងៃច័ន្ទ​នេះ​ដែរ គឺ​មាន​លាភ​សំណាង​ធំ​ក្នុង​អំឡុង​ចាប់​ពី​សីហា​រហូត​ដល់​ចុង​ឆ្នាំ​តែ​ម្តងង។​បើ​និយាយ​ពី​ការងារ​វិញ ក៏​រីក​ចម្រើន​​ទៅ​មុខ​ល្អ គួប​ផ្សំ​ជាមួយ​នឹង​ទេពកោសល្យ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង នាំ​ឲ្យ​អ្នក​ទទួល​បាន​ផ្លែ​ផ្កា​ គួរ​ឲ្យ​ស្ញប់ស្ញែង។

២. ថ្ងៃ​សៅរ៍

សម្រាប់​អ្នក​កើត​ថ្ងៃ​សៅរ៍ ជា​មនុស្ស​ចូលចិត្ត​ភាព​ទំនេរ​សម្រាក​លំហែ មិន​សូវ​​គិត​ខ្វល់​ខ្វាយ​ច្រើន ទោះ​មាន​សមត្ថភាព​និង​ប្រាជ្ញា​ខ្ពស់ ក៏​មិន​ចូលចិត្ត​​​​បញ្ចេញ​សំញែង​ឲ្យ​គេ​ឃើញ​។ ភាគ​ច្រើន​អ្នក​​តែង​តែ​ធ្វើ​ច្រើន​ជាង​និយាយ និង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​។ អ្នក​មិន​សូវ​ចេះ​​​កើត​ទុក្ខ​យូរ ដូច្នេះ​ហើយ​នរណា​បាន​នៅ​ជិត ក៏​ស្រស់​ស្រាយ​ដែរ។ ពេល​មាន​ស្នេហា​ អ្នក​មាន​​ភាព​ច្បាស់លាស់ និង​ប្រើ​ក្តី​​ស្រលាញ់​ដោយ​ភាព​វៃ​ឆ្លាត។

ចំពោះ​អ្នក​កើត​ថ្ងៃ​សៅរ៍​ ឲ្យ​តែ​ប៉ង​ចង់​បាន​អ្វី​មួយ​ហើយ​ មិន​យូរ​មិន​ឆាប់​ នឹង​ទទួល​បាន​ជោគ​ជ័យ​ដូច​ប្រាថ្នា។ លុយ​កាក់​នឹង​ហូរ​ចូល​ច្រើនៗ ជា​ពេល​វេលា​ដ៏​ល្អ​ប្រសិន​បើ​អ្នក​ចង់​ទិញ​ឡាន​​ឬ​ផ្ទះ​​ថ្មី​។ គួរ​រីករាយ​​ទៅ ព្រោះ​ក្នុង​ឆ្នាំ​នេះ ជា​ឆ្នាំ​សំណាង​បំផុត​របស់​អ្នក។

រូបតំណាង

៣. ថ្ងៃពុធ

អ្នក​កើត​ថ្ងៃ​ពុធ​ជាម​នុស្ស​ដែល​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ និង​មិន​ចូលចិត្ត​ឲ្យ​នរណា​ម្នាក់​កេង​​ប្រវ័ញ្ច​ផល​ប្រយោជន៍​។ អ្នក​មាន​ចិត្ត​ក្តៅ​បន្តិច ជា​ពិសេស​ពេល​និយាយ​ជាមួយ​មនុស្ស​ដែល​គ្មាន​ហេតុផល​ មិន​ដឹង​ខុសត្រូវ។ បើ​មើល​ពី​សំបក​ក្រៅ អ្នក​មាន​ភាព​ម៉ឺងម៉ាត់​ខ្លាំង ប៉ុន្តែ​ក្នុង​ចិត្ត​ពោរពេញ​ដោយ​ភាព​ស្រទន់ មិន​ចេះ​ច្រណែន​ព្យាបាទ និង​ចេះ​ជួយ​អ្នក​ដទៃ​ដោយ​មិន​រំពឹង​ចង់​បាន​អ្វី​តប​មក​វិញ។​​​

ក្នុង​ឆ្នាំ​នេះ​ មាន​រឿង​​ល្អ​ៗ​ច្រើន​ណាស់​ ដែល​បាន​កើត​ឡើង​មក​លើ​អ្នក​។ បើ​និយាយ​ពី​លុយ​កាក់​ មាន​តែ​កើន​ឡើង​គ្មាន​ស្រក​ចុះ ហើយ​​កិច្ច​ការងារ​ក៏​ជោគជ័យ ឬ​ទទួល​បាន​តំណែង​ខ្ពស់​ជាង​មុន​។ ចូល​រួម​អបអរ​​សម្រាប់​ដែល​កើត​ថ្ងៃ​ពុធ ព្រោះ​លាភ​សំណាង សុភមង្គល​ នឹង​ចូល​មក​ក្នុង​​ជីវិត​អ្នក​។

រូបតំណាង

៤. ថ្ងៃ​អង្គារ

អ្នក​កើត​ថ្ងៃ​អង្គារ​ជា​មនុស្ស​ស្ងៀមស្ងាត់ ម៉ឺងម៉ាត់​ច្បាស់លាស់​​គ្រប់​រឿង​ មិន​ចូល​ចិត្ត​ភាព​គ្មាន​​សណ្តាប់​ធ្នាប់ និង​​និយាយ​ត្រង់​ៗ។ អ្នក​តែង​តែ​ប្រើ​ការ​គិត​ដោយ​ភាព​ឆ្លាត​វៃ ចេះ​ស្រលាញ់​មើល​ថែ​ខ្លួន​ឯង​បាន​ល្អ មិន​ចូលចិត្ត​ពឹង​ផ្អែក​លើ​អ្នក​ដទៃ​ មិន​​យក​អំណាច​ធ្វើ​បាប​មនុស្ស​ទន់​ខ្សោយ​ជាង​ និង​មាន​ទឹក​ចិត្ត​ល្អ នៅ​ពេល​មាន​គេ​ពឹង​ឲ្យ​ជួយ​។

ក្នុង​អំឡុង​ឆ្នាំ​នេះ អ្នក​នឹង​ទទួល​បាន​ទ្រព្យ​ធំ​។ លុយ​​ក៏​ហូរហៀរ ​សុភមង្គល​ក៏​មាន​។ អ្នក​ប្រហែល​ជា​ហត់​នឿយ​បន្តិច ប៉ុន្តែ​ទទួល​​បាន​ផ្លែផ្កា​លើ​ស​ពី​ការ​រំពឹង​ទុក។ ត្រៀម​ខ្លួន​​ចាំ​ទទួល​យក​លាភ​សំណាង ដែល​នឹង​ចូល​មក​ប្រដាក់​គ្នា​​ឥត​ឈប់ឈរ៕

ចុចអានបន្ត៖ ជ្រើសរើសត្បូងគជ់មួយគ្រាប់ ដើម្បីដឹងពីតម្រូវការពិតប្រាកដរបស់អ្នក

ប្រភព៖ 108resources ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម