ជាតារាលំដាប់ A ដូចគ្នាតែតម្លៃតំណាងផលិតផលរបស់ Yang Mi និង Dilraba ចាញ់តារាម្នាក់ដាច់
- 2019-10-20 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាតារាលំដាប់ A ដូចគ្នាតែតម្លៃតំណាងផលិតផលរបស់ Yang Mi និង Dilraba ចាញ់តារាម្នាក់ដាច់
ទោះបីជាស្ថិតនៅក្នុងលំដាប់តែមួយក៏ពិតមែន ប៉ុន្តែតម្លៃខ្លួនរបស់តារាស្រីជួរមុខចិនសម្រាប់ការតំណាងផលិតផលគឺមិនដូចគ្នា ដោយគម្លាតយ៉ាងឆ្ងាយ។
ក្រៅពីចំណូលខ្ពស់កប់ពពកពីការសម្ដែងរឿងនោះ តារាសម្ដែងស្រីល្បីឈ្មោះដូចជា Yang Mi, Dilraba ឬ Zheng Shuang សុទ្ធតែរកបានថែមចំណូលយ៉ាងក្រាស់ក្រែលពីការធ្វើជាតំណាងឲ្យផលិតផលជាច្រើន។ គេអាចសង្កេតឃើញថា កេរ្តិ៍ឈ្មោះរបស់ស្រីស្អាតទាំងនេះគឺស្របាលៗគ្នា យ៉ាងណាក្ដីថ្លៃតំណាងរបស់ Yang Mi និង Dilraba គឺចាញ់តារាម្នាក់ទៀតដាច់ នោះគឺតារាសម្ដែងស្រី Tang Yan។ ខាងក្រោមនេះគឺជាថ្លៃតំណាងផលិតផលមួយរបស់តារាស្រីទាំងនេះ។
១. Dilraba
ដើម្បីឲ្យស្រីស្រស់វ័យក្មេងរូបនេះ ទទួលធ្វើជាអ្នកតំណាងរបស់ខ្លួន ក្រុមហ៊ុនមួយត្រូវចំណាយលុយ ៧លានយាន់ (៩៩ម៉ឺនដុល្លារ) ទើបទទួលបានការងក់ក្បាលពីនាង។
២. Zheng Shuang
ទោះបីជាផ្ដោតអារម្មណ៍លើសម្ដែងច្រើនជាងផ្សាយពាណិជ្ជកម្មក៏ដោយ តែស្រីស្អាតរូបនេះក៏ជាអ្នកតំណាងឲ្យម៉ាកខោអាវល្បីឈ្មោះដែរ ហើយតម្លៃខ្លួនរបស់នាងខ្ពស់ជាង Dilraba បន្តិចនោះគឺ ៨លានយាន់ (១លាន ១សែនដុល្លារ)
៣. Yang Mi
ជារាជិនីនៃរឿងភាគជាច្រើន ដូចនេះឥទ្ធិពលរបស់ Yang Mi ក៏គ្របដណ្ដប់មិនធម្មតាដែរ។ តាមនោះដែរ បើចង់ឲ្យកំពូលតារារូបនេះធ្វើជាអ្នកតំណាងផលិតផលរបស់ខ្លួន ម្ចាស់ផលិតផលត្រូចចំណាយលុយ ១៥លានយាន់ (២លានដុល្លារ)។
៤. Tang Yan
តារាស្រីដែលកំពុងទទួលបានតម្លៃខ្លួនតំណាងខ្ពស់បំផុតក្នុងវិស័យសិល្បៈចិនគឺ Tang Yan ដោយតម្លៃខ្លួនរបស់នាងសម្រាប់តំណាងផលិតផលមួយគឺ ២៥លានយាន់ (៣.៥លានដុល្លារ)។
យ៉ាងណាក្ដី ដោយសារតែ Yang Mi ជាអ្នកតំណាងផលិតផលច្រើនជាងដូចនេះ ចំណូលពីការតំណាងរបស់នាងក៏ច្រើនជាងដូចគ្នា៕