បើខ្លាចសើមកុំដើរកាត់ពេលភ្លៀង បើរស់ជាមនុស្សមិនត្រូវខ្លាចនឹងពាក្យគេរិះគន់

  • 2019-10-18 08:52:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកធ្លាប់ត្រូវបានគេសរសើរដែរទេ? ហើយពេលអ្នកជោគជ័យ ភាគច្រើនតែងតែលិចលឺពាក្យគេនិយាយដើមពីក្រោយ មែនដែរទេ?

ចម្លើយ​ប្រាកដ​ជា​ធ្លាប់ ​ពិត​ទេ? ​នេះ​ជា​​រឿង​ដែល​អ្នក​ណា​ក៏​​ធ្លាប់​ជួប​ប្រទះ​ដែរ ម្ល៉ោះ​ហើយ​កុំ​មាន​អារម្មណ៍​ពិបាក​ចិត្ត​ពេក​អី​។ ​ត្រូវ​រំ​លឹក​ខ្លួន​ឯង​ថា ​​បើ​អ្នក​កំពុង​រស់​នៅ​ក្រោម​មេឃ ​សូម​កុំ​ខ្លាច​ទទឹក​ភ្លៀង ​ធ្វើ​ជា​មនុស្ស​ក៏​កុំ​ខ្លាច​នឹង​ពាក្យ​គេ​និយាយ​ដើម​​។

រូបតំណាង

​​ជីវិត​នៅ​ពេល​ពេញ​វ័យ​មិន​ដូច​កាល​នៅ​តូច​ឡើយ។ ​មាន​ពេល​​ខ្លះ​អ្នក​ត្រូវ​ធ្វើ​ឆ្កួត ​ធ្វើ​​​ឆ្លាត​ខ្លះ ​​បើក​ភ្នែក​ម្ខាង​អត់​ម្ខាង​ខ្លះ​ទើប​មិន​សូវ​អំ​ពល់​ច្រើន​។ ​អ្នក​ប្រហែល​ជា​ត្រូវ​ស៊ូ​ទ្រាំ​នឹង​សម្ដី​អ្នក​ដទៃ ពាក្យ​រិះ​គន់​​របស់​គេ​បើ​ល្អ​រើស​យក​មក​ស្ថាប​នា​ខ្លួន​​ឯង ​បើ​ស្ដាប់​មិន​ចូល​ត្រចៀក​​ទេ ​ក៏​ចាត់​ទុក​ថា​មិន​បាន​លឺ​គឺ​រួច​គ្នា។ ​មាន​ពេល​ខ្លះ ​​ទោះ​យើង​ខំ​ធ្វើ​ល្អ​ទាំង​យប់​ទាំង​ថ្ងៃ​ក៏​នៅ​មាន​អ្នក​ចាំ​ច្រណែន​ ទើស​យើង​​មិន​ឈប់​ថា​យើង​ប៉ិន​​បង្កើត​រូប​ភាព​​ថ្មី ​ទាក់​ទាញ​ចំ​ណាប់​អារម្មណ៍។ យើង​មិន​​អាច​បិទ​មាត់​អ្នក​ដទៃ​ទេ ​តែ​យើង​អាច​បិទ​ត្រចៀក​ខ្លួន​​ឯង​​​មិន​ឲ្យ​លឺ​បាន​។ មនុស្ស​ពូ​កែ​ជេរ​គេ ឃើញ​អ្នក​ណា​ក៏​ទើស​ដែរ ។

រូបតំណាង

ព្រះ​អនន្ទ​ដែល​ធ្លាប់​ត្រូវ​បណ្តាសារ ​ត្រូវ​ស្ត្រី​ម្នាក់​ចុះ​មក​ជេរ​ទ្រង់​៧​យប់ ៧​ថ្ងៃ ​រហូត​ទ្រង់​ទ្រាំ​មិន​បាន​ទៅ​ទូល​ព្រះ​សម្មាសម្ពុទ្ធ​ថា ទ្រង់​​សុំ​ចាក​ចេញ​ឆ្ងាយ​​ពី​​​ទី​ក្រុង​នេះ​​​ មិន​​ចង់​លឺ​ពាក្យ​​ជេរ​ទៀត​ទេ។ ព្រះ​សម្មា​សម្ពុទ្ធ​មាន​បន្ទូល​ថា ​ពេល​ព្រះ​អនន្ទ​ភៀស​ខ្លួន​ទៅ​ទី​ក្រុង​មួយ​ទៀត ហើយ​​នៅ​តែ​មាន​​គេ​ជេរ តើ​ពេល​នោះ​ព្រះ​អង្គ​នៅ​តែ​បន្ត​សុំ​​ភៀស​ខ្លួន​នៅ​ទី​ក្រុង​មួយ​ទៀត​រហូត​ឬ​យ៉ាង​ណា? ព្រះ​សម្មា​សម្ពុទ្ធ​បាន​បន្ទូល​ថា ​បើ​ព្រះ​​អង្គ​មិន​ចង់​ទទួល​រង​ពាក្យ​បណ្តាសារ ​លុះ​ត្រា​ព្រះ​អង្គ​ចុះ​មក​ស្ថាន​មនុស្ស​លោក ​ហើយ​ធ្វើ​ជា​មនុស្ស​សាមញ្ញ​មិន​គិត​អ្វី​ច្រើន ​ទើប​លែង​លឺ​ពាក្យ​ជេរ​របស់​​នរណា​ម្នាក់​ទៀត។

រូបតំណាង

​​ដូច្នេះ ​បើ​អ្នក​កើត​ជា​មនុស្ស​សូម​កុំ​ខ្លាច ​កុំ​ខ្លាច ​មិន​ត្រូវ​ខ្លាច​នឹង​ពាក្យ​អ្នក​ដទៃ​ឡើយ។ ​ពេល​វេលា​ចេះ​តែ​ដើរ​ទៅ​មុខ ​មិន​ជឿ​ថា​រឿង​ទាំង​អស់​នៅ​ដដែរ​ទេ ប្រាកដ​ជា​មាន​ការ​ផ្លាស់​ប្តូរ​មិន​ខាន។ ​បើ​អ្នក​មិន​អាច​ដោះ​ស្រាយ​បាន ​ទុក​ឲ្យ​ព្រះ​សម្មា​សម្ពុទ្ធ​ជួយ​ដោះ​ស្រាយ​ឲ្យ​ទៅ ​ហើយ​ធ្វើ​ជា​មនុស្ស​មិន​គិត​ច្រើន​ល្អ​ជាង។

រូបតំណាង

​​កុំ​គិត​ថា​ខ្លួន​​ឯង​នៅ​តែ​ជា​មនុស្ស​ទន់​ខ្សោយ​នឹង​​រស់​​ក្នុង​ពិភពលោក​នេះ ​គួរ​បណ្ដែត​អារម្មណ៍​ឲ្យ​រសាយ​តាម​​ជំនោរ​ខ្យល់​នា​ពេល​រាត្រី ។​ ឆាប់​ចូល​គេង ហើយ​ញញឹម​ឡើង​នៅ​ថ្ងៃ​ស្អែក៕

ចុចអាន៖ ​ នារីគួរឲ្យចាប់អារម្មណ៍ គឺចេះផ្តល់តម្លៃសម្រាប់ខ្លួនឯងនិងអ្នកដទៃ

ប្រភព៖ eatrices ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម