រឿង​ ៦ យ៉ាង ស្រី​ៗ​មិន​គួរ​ធ្វើ​ដាច់ខាត អំឡុង​ពេល​មក​រដូវ

  • 2019-10-18 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​មក​រដូវ​ជា​រឿង​ធម្មជាតិ​មួយ​សម្រាប់​មនុស្ស​ស្រី តែ​អ្វី​ដែល​សំខាន់​គឺ​អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​សុខភាព​ក្នុង​កំឡុង​ពេល​នេះ​ឲ្យ​បាន​ល្អ ហើយ​នេះ​ជា​រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ​នៅ​ពល​ដែល​មាន​រដូវ ៖

រូបតំណាង

**១. រត់​ហាត់ប្រាណ ៖** លំហាត់​ប្រាណ​ធ្ងន់ៗ​មិន​មែន​ជា​ជម្រើស​ល្អ​​ក្នុង​កំឡុង​ពេល​មក​រដូវ​ទេ ជាពិសេស​ការ​រត់​តែម្ដង។ ព្រោះ​វា​ធ្វើឲ្យរាង​កាយ​របស់​អ្នក​​ទទួល​រង​ការ​ឈឺចាប់​ខ្លាំង​​ បន្ថែម​​ពី​លើ​ការ​ឈឺចាប់​មួយ​ទៀត​​។ ដូចនេះ​ត្រឹម​​កម្ដៅ​សាច់ដុំ​តិចតួច​ គឺ​ល្អ​​ហើយ តែ​ជៀស​វាង​​ការ​ប្រើ​កម្លាំង​ហួស​កម្រិត​ និងហាត់​ប្រាណ​កម្រិត​ធ្ងន់។

រូបតំណាង

២. ទទួលទាន​សូកូឡា​ច្រើន ៖ ការ​ញ៉ាំ​សូកូឡា​គឺ​ជា​រឿង​ល្អ​មួយ​ ព្រោះជួយឲ្យរាងកាយ​មាន​ភាព​កក់​ក្ដៅ​ ប៉ុន្តែ​បើ​ញ៉ាំ​ជ្រុល​គឺ​វា​មិន​ល្អ​ឡើយ។ ប្រសិន​បើ​បន្ត​ទទួលទាន​សូកូឡា​ច្រើន​ក្នុង​កំឡុង​ពេល​មាន​រដូវ​ អ្នក​នឹង​ទទួល​បាន​ការ​ខក​ចិត្ត​ចំពោះ​លទ្ធផល​ដែល​ទទួល​បាន។

៣. ការ​ងូតទឹក​ច្រើន​ដង ៖​ ការ​ងូត​ទឹក​ច្រើន​ដង មិនមែន​ជា​ជម្រើស​ល្អ​ប្រសើរ​នោះ​ទេ​។ តែ​បើ​ចាំបាច់ យល់​ល្អ​ងូត​ទឹក​គួរ​ងូត​ទឹក​ក្ដៅ​ជំនួស​វិញ។

៤. គេង​មិន​គ្រប់ ៖ ក្នុង​កំឡុង​ពេល​នេះ បើ​អ្នក​គេង​មិន​គ្រប់​នោះ​ទេ វា​អាច​ឲ្យ​អ្នក​បាក់​កម្លាំង ហើយ​ធ្វើ​ឲ្យ​រាង​កាយ​ចុះ​ខ្សោយ​ទៀត​ផង ដូច្នេះ​គួរ​តែ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ជា​ជាង​ការ​ដើរ​ឆ្ងាយ។

រូបតំណាង

៥. ឈ្លោះ​គ្នា ៖ សូម​ព្យាយាម​ឲ្យមាន​ភាព​ស្ងប់ស្ងាត់​ក្នុង​អំឡុង​ពេល​នេះ​ ជាជាង​សភាព​អ៊ូអរ ព្រោះមនុស្ស​ស្រី​អំឡូង​ពេល​មក​រដូវ​សភាព​ចិត្ត​​​មាន​ភាពឆេវឆាវ​ ហើយ​អាច​បង្ក​​ភាព​រញ៉េរញ៉ៃ​​បាន។ បើ​អាច​គួរ​តែ​កុំ​ឲ្យ​មាន​ការ​ប្រកែក​គ្នា​ ទើប​ល្អ​ចំពោះផ្លូវ​ចិត្ត។

៦. បរិភោគ​ Fast Food ៖ ចៀសវាង​ការ​ញ៉ាំ​អាហារ​ដែល​មាន​ភាព​រហ័ស ដូច​ជា Pizza ប៊ឺរហ្គឺ មាន់​បំពង ដំឡូង​បំពង ប្រហិត​ចៀន ព្រោះ​អាហារ​ទាំង​នេះ​មិនមាន​អត្ថប្រយោជន៍​អ្វី​ទាំង​អស់​ដល់​សុខភាព។

រូបតំណាង

បាន​អាច​ចៀស​បាន​គួរ​តេ​ចៀស ព្រោះ​វា​ក៏​មិន​បាន​ផ្ដល់​ផល​ល្អ​អី​ដល់​អ្នក​ដែរ មាន​តែ​បំផ្លាញ​សុខភាព​អ្នក​ប៉ុណ្ណោះ៕

ចុចអាន៖ពណ៌​នៃ​ឈាម​រដូវ​អាច​បង្ហាញ​ថា​ អ្នក​មាន​សុខភាព​ល្អ ឬមាន​ជំងឺបាន

ប្រភព៖ noonecares ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម