ទម្លាប់​៥​យ៉ាង​ ​ជួយ​ឱ្យ​ស្រីៗ​មើល​ទៅ​ថ្លៃ​ថ្នូរ ទៅ​ណា​មក​ណា​ក៏​មាន​តែ​អ្នក​ចោម​រោម​ស្រឡាញ់

  • 2019-10-17 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូបរាង​ខាង​ក្រៅ និង​កាយវិការ​គឺ​ជា​ចំណុច​ទាក់​ទាញ​ដំបូង​គេ​សម្រាប់​មនុស្ស​ផ្ទុយ​ភេទ។ ហេតុ​នេះ​ហើយ​ ក្រៅ​ពី​ការ​តុ​តែងខ្លួន នារី​ៗ​ត្រូវដឹង​ពីទម្លាប់​មួយ​ចំនួន​ដែល​នាំ​ឱ្យ​អ្នក​ជុំវិញ​ខ្លួន​ស្រលាញ់​ចូល​ចិត្ត និង​ឱ្យ​តម្លៃ​មក​លើ​ខ្លួន​អ្នក។

ចូល​ចិត្ត​ញញឹម រួស​រាយ

ក្រឡេក​ដំបូង ស្នាម​ញញឹម​គឺ​ជា​ព្រួយ​ថ្ពក់​បេះដូង​បុរស​ទៅ​ហើយ។ នារី​ដែល​ចូល​ចិត្ត​ញញឹម​ច្រើន រួសរាយ​រាក់​ទាក់ មិន​ធ្វើ​មុខ​ក្រញូវ​តែង​មាន​គេ​ចូល​ចិត្ត លេង​សើច​ជាមួយ​មិន​ចេះ​ដាច់ឡើយ។

ជម្នះ​ការ​លំបាក មិន​ចេះ​រអ៊ូ​រទាំ

មិន​ថា​ការងារ​លំបាក​យ៉ាង​ណា បើ​នារី​ណា​ដែល​ប្រើ​កម្លាំង​ខ្លួន​ឯង​ ដោយ​មិន​រអ៊ូ​រទាំ ឬ​ទោះ​បី​បរាជ័យ​ក៏​មិន​​បន្ទោស​អ្នក​ណា នាង​តែង​ត្រូវ​បាន​គេ​ឱ្យត​ម្លៃ ស្រឡាញ់​ចូល​ចិត្ត។ ក្រៅ​ពី​នេះ នាង​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង សមត្ថភាព​ពុះពារ​លើ​ការងារ​ដែល​បុរស​ជា​ច្រើន​ប្រាថ្នា​ចង់បាន។

តែង​គិត​មុន​និយាយ

ទោះ​បី​ជា​មនុស្ស​រួស​រាយ ឆាប់​ចុះ​សម្រុង​នឹង​អ្នក​ដទៃ តែ​បើ​អ្នក​ជា​នារី​ដែល​និយាយ​ដោយ​មិន​បាន​គិត​មុន ក៏​មិន​សូវ​មាន​ឱ្យ​តម្លៃ​ដែរ ព្រោះ​ការ​និយាយ​ដោយ​មិន​បាន​គិត​ច្រើន​តែ​នាំ​ឱ្យ​មាន​កំហុស ឬ​នាំ​ទុក្ខ​ដាក់​ខ្លួន​ទៅ​វិញ។ នារី​ដែល​អ្នក​គ្រប់​គ្នា​ឱ្យ​តម្លៃ គឺ​មុន​និយាយ​ស្ដី ឬ​វិនិច្ឆ័យ​អ្វី​មួយ​តែង​ប្រើ​ការ​គិត​បាន​ល្អិត​ល្អន់ ដឹង​ឫស​គល់​ច្បាស់​លាស់ និង​មាន​ហេតុផល។

ជា​​នារី​ក្លាហាន ហ៊ាន​​ឆ្លើយ​គ្រប់​សំណួរ

ចំណុច​នេះ​សំដៅ​លើ​ភាព​ឆ្លាត​វៃ​របស់​នារី​ម្នាក់។ មិន​ចាំបាច់​ដល់​រៀន​បាន​ខ្ពង់ខ្ពស់ ប៉ុន្តែ​បើ​នាង​មាន​ចំណេះ​ដឹង ឬ​មាន​ការ​គិត​បាន​ជ្រៅ​ជ្រះ និង​ឆ្លាត​វៃ​ឆាប់​ចាប់​បាន​ចំណុច​ខ្លឹម​នៃ​សំណួរ។ វា​បង្ហាញ​ពី​​ទំនុក​ចិត្ត​របស់​នាង និង​នាំ​ឱ្យ​អ្នក​ជុំវិញ​ខ្លួន​កោត​សរសើរ ស្រឡាញ់​រាប់​អាន។

ចេះ​ចែក​រំលែក ដឹង​ទុក្ខ​ធុរៈ​អ្នក​ដទៃ

សមាន​ចិត្ត​របស់​មនុស្ស​គឺ​ជា​ភាព​ទាក់​ទាញ​មួយ​ទៀត​ដែល​មិន​ថា​ មនុស្ស​ផ្ទុយ​ភេទ សូម្បី​មនុស្ស​ភេទ​ដូច​គ្នា​ក៏​ស្រលាញ់​ចង់​បាន។ សកម្មភាព​មួយ​ចំនួន​ដែល​កើត​ពី​ទម្លាប់​នៃ​ការ​ចេះ​ចែក​រំលែក ឬ​យល់​ពី​អ្នក​ដទៃ អាច​ជា​ការ​បរិច្ចាគ​ឈាម ការ​ចែក​សម្លៀក​បំពាក់​ចាស់ៗ​ដល់​អ្នក​ទុរគត ឬ​សកម្មភាព​សង្គម​ផ្សេង​ទៀត៕ ​

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម