ពេលខឹងគ្នា បើមិត្តប្រុសពិតជាបានលះបង់បេះដូងជូនអ្នកមែន គាត់ប្រាកដហ៊ានធ្វើរឿងទាំងនេះ

  • 2019-10-17 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​មនុស្ស​ស្រី​បាន​ចែង​ច្បាប់​ថា ៖ ​​មាត្រា១ មិត្ត​ស្រី​មិន​ដែល​ខុស។ មាត្រា​២ បើ​មិត្ត​ស្រី​ធ្វើ​ខុស ​ឲ្យ​មើល​មាត្រា​១ ឡើង​វិញ។ ​​នេះ​ពិត​ជា​ត្រឹម​ត្រូវ​ហើយ ព្រោះ​នារី​ត្រូវ​ការ​ពាក្យ​លួង​លោម​​ពី​បុរស​ដែល​នាង​ស្រលាញ់។ ​តែ​​ចំពោះ​បុរស​ដែល​ស្រលាញ់​មិត្ត​ស្រី​ពេញ​បេះ​ដូង​វិញ ​​ទោះ​គ្មាន​មាត្រា​ទាំង​នេះ​ក៏​គាត់​សុខ​ចិត្ត​ធ្វើ​ចាញ់ ​និង​ព្រម​​តាម​លួង​អ្នក​គ្រប់​ពេល។

១. ​និយាយ​ពាក្យ​សុំ​ទោស

​​ដោយ​សារ​តែ​គាត់​មិន​ចង់​ឃើញ​អ្នក​មិន​សប្បាយ​ចិត្ត ​គាត់​សុខ​ចិត្ត​និយាយ​ពាក្យ​សុំ​ទោស។ ​​គាត់​មិន​ចង់​​ធ្វើ​ជា​មនុស្ស​ចង់​ឈ្នះ។ ​បើ​សិន​ជា​ពេល​ខ្លះ​អ្នក​ជា​ អ្នក​ខុស​មែន​ក៏​គាត់​សុខ​ចិត្ត​អត់​ធ្មត់ ​មិន​ក្រេវ​ក្រោធ​ដែរ។

២. ​មិន​សើ​រើ​រឿង​ចាស់

​បើ​បុរស​ម្នាក់​នោះ​បាន​លះ​បង់​បេះ​ដូង​គាត់​ជូន​អ្នក​ហើយ ​ទោះ​ជា​អ្នក​តាំង​ចិត្ត​ចង់​ឈ្លោះ​ជាមួយ​ក៏​ដោយ ​ក៏​គាត់​មិន​ជីក​ឬស​គល់​រឿង​ឈឺ​ចាប់​ដែល​​កន្លង​មក​អ្នក​ធ្លាប់​ធ្វើ​ដាក់​គាត់​នោះ​ទេ។ ​គាត់​យល់​ពី​ស្ថាន​ភាព​បច្ចុប្បន្ន ​ហើយ​គ្មាន​អ្នក​ណា​ចង់​ក្រៀម​ក្រំ​ព្រោះ​រឿង​ចាស់​ដែរ។ ​គាត់​​ចង់​រក្សា​ចំណង​ស្នេហ៍​នេះ​ឲ្យ​បាន​យូរ​អង្វែង​។

៣. ​មិន​ប្រៀប​ធៀប​អ្នក​និង​នារី​ដទៃ​

​មនុស្ស​ស្រី​ឆាប់​ប្រតិកម្ម​ណាស់ ហើយ​នាង​ហ៊ាន​ដើរ​ចេញ​ភ្លាម​ៗ​បើ​លឺ​មិត្ត​ប្រុស​យក​រូប​នាង​ទៅ​ប្រៀប​ធៀប​ជាមួយ​មនុស្ស​ស្រី​ផ្សេង​។ ​ប៉ុន្តែ​សម្រាប់​បុរស​ដែល​បាន​បូជា​បេះ​ដូង​ជូន​តែ​អ្នក​ម្នាក់ ​ច្បាស់​ណាស់​គាត់​គ្មាន​ថ្ងៃ​និយាយ​ពាក្យ​នេះ​ចេញ​ទេ។ បើ​ទោះ​ពេល​ខ្លះ​អ្នក​ឆាប់​ខឹង ពិបាក​លួង​ក៏​គាត់​មិន​ប្រៀប​ធៀប​អ្នក​នឹង​នារី​ដទៃ​ដាច់​ខាត ព្រោះ​គាត់​ដឹង​ថា​នេះ​ជា​ការ​ជាន់​ឈ្លី​និង​ធ្វើ​ឲ្យ​​អ្នក​កាន់​តែ​ខឹង​​​លើស​ដើម។

៤. បង្ហាញ​ក្ដី​ស្រលាញ់​ភ្លាមៗ​ឲ្យ​អ្នក​រំភើប

ឲ្យ​តែ​អ្នក​បាត់​ខឹង ​គាត់​ស្ទើរ​តែ​អាច​ទៅ​ចាប់​ព្រះ​ច័ន្ទ​ឲ្យ​អ្នក​បាន​។ ​គាត់​សុខ​ចិត្ត​​ធ្វើ​គ្រប់​យ៉ាង​មិន​ថា​ការងារ​ផ្ទះ ​ដូច​ជា​លាង​ចាន ​ដាំ​បាយ ឬ​លាង​ម៉ូតូ​ឲ្យ​អ្នក​ជា​ដើម។ ​​

​ចុចអាន៖ ​ ពេញមួយជីវិតស្វាមីនឹងស្រលាញ់ប្រពន្ធមិនទៅណា ព្រោះភាពវៃឆ្លាត៣យ៉ាងនេះ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម