នារីគួរឲ្យចាប់អារម្មណ៍ គឺចេះផ្តល់តម្លៃសម្រាប់ខ្លួនឯងនិងអ្នកដទៃ
- 2019-10-17 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីគួរឲ្យចាប់អារម្មណ៍ គឺចេះផ្តល់តម្លៃសម្រាប់ខ្លួនឯងនិងអ្នកដទៃ
ចង់បានអ្វីមួយ នារីសម័យថ្មីនឹងប្រើលុយខ្លួនឯងដើម្បីទិញ នាងមិនរំអុកសុំលុយពីមនុស្សប្រុសឡើយ។ នាងប្រើពេលវេលាជាមាសប្រាក់ ហើយស្វែងរកចំណេះដឹង ជាជាងអង្គុយអផ្សុកនៅហាងកាហ្វេថតរូប Selfies ឬថតសៀវភៅពីបីក្បាលលើបណ្ដាញសង្គម ហើយបង្អួតអ្នកដទៃថាកំពុងប្រឹងប្រែង។ ស្ងាត់ៗរបស់នាង ជាអន្ទាក់ពង្វក់ចិត្តបុរសជាច្រើនឲ្យចាប់អារម្មណ៍ពីជីវិតនាងដកមិនរួច។
ជានារីគួរឲ្យចាប់អារម្មណ៍ នាងមិនស្រលាញ់បុរសអ្នកមានដោយស្រួលៗហើយក៏មិនស្រលាញ់បុរសដែលគ្មានលុយដែរ។ និយាយរួមទៅ គឺបុរសដែលចេះគោរព ចេះនិយាយស្តី និងពូកែរកប្រាក់។
ជានារីគួរឲ្យចាប់អារម្មណ៍ នឹងមិននិយាយអាក្រក់ពីមនុស្សស្រីដទៃក្រោយខ្នង។ នាងមិននិយាយពាក្យឈឺចាប់ឲ្យមនុស្សស្រីដូចគ្នាអាប់តម្លៃ ហើយក៏មិនបន្ទាបបន្ថោកអ្នកដទៃដើម្បីលើកតម្កើងខ្លួនឯង។ នាងមិនវាយតម្លៃតាមរយៈសម្បកក្រៅ ដោយគ្មានការវិនិច្ឆ័យឡើយ។ នាងមិនសម្ដែងជាមនុស្សក្រអឺតក្រទម ហើយគិតថាអ្នកដទៃមិនអាចប្រៀបនឹងខ្លួនឯងឡើយ។
ចំណែកបុរសវិញ ក៏មិនចូលចិត្តមនុស្សស្រីដែលនិយាយច្រើនអត់ប្រយោជន៍ កាន់តែមិនចូលចិត្តអ្នកប៉ិននិយាយដើមគេទៀត។ ដូច្នេះ ទោះមានសម្រស់ស្អាត រូបរាងស្រឡូន ឬការសិក្សាខ្ពស់អស់ថ្នាក់ តែបើគ្មានការរម្យទមទេ នោះមិនមែនជានារីគួរឲ្យចាប់អារម្មណ៍ក្នុងកែវភ្នែកមនុស្សប្រុសឡើយ៕
ចុចអាន៖ កូនសោសម្ងាត់ ៣ ជួយឲ្យអ្នកស្វែងរកក្តីសុខឲ្យខ្លួនឯង មិនបៀមទុក្ខក្នុងជីវិត