ការសិក្សាឲ្យដឹងថា អ្នកណាដែលតែងតែយឺតទំនងរស់បានយូរជាងមនុស្សធម្មតា

  • 2019-10-17 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​នរណា​ម្នាក់​ចូល​ចិត្តយឺតទេ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​គ្រាន់តែ​មិន​អាច​គ្រប់​គ្រង​ឲ្យ​ទាន់​ពេល​តែ​ប៉ុណ្ណោះ។ ​ទោះ​បីជា​ភាព​យឺត​យ៉ាវរ៉ាំរ៉ៃ​ត្រូវបាន​គេចាត់​ទុកថា​ជា​លក្ខណៈ​មិន​ល្អក៏​ដោយ​ជាក់​ស្តែងវា​មាន​ភាព​លំ​អៀង។ យោង​តាម​ការ​សិក្សា​ថ្មីមួយ​របស់​អ្នក​ជំនាញ​នៅសាកលវិទ្យាល័យ Harvard ​បាន​និ​យាយ​ថាការយឺត​ពេល​ ពិតជា​អាចល្អ​សម្រាប់​សុខភាព​របស់​អ្នក។​ អ្នក​យឺត​មាន​ចំណុច​ពិសេស​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​អាយុ​វែង​មាន​ដូច​ជា៖

រូបតំណាង

**១​​. អ្នក​យឺត​ពុំសូវ​មាន​ភាព​តាន​តឹង**

សម្រាប់​អ្នក​ដែល​ត្រូវបាន​ដឹងថា​តែង​មក​យឺតជា​ប្រចាំ​គឺមាន​ការទទួល​ខុសត្រូវ​តិច​ជាង​អ្នក​ធម្មតា ប៉ុ​ន្តែ​ចំណុច​ល្អរបស់​អ្នកមក​យឺត​នោះ​គឺ អ្នកនោះ​នឹង​មាន​អាយុ​វែង។ នេះ​ហើយ​ជាហេតុ​ផលត្រូវ​បាន​លើក​ឡើង​ដោយ​អ្នក​ជំនាញ​នៅ​សាកលវិទ្យាល័យ​ Harvard Medical School បាន​ថ្លែង​ថា អ្នក​ទាំង​ឡាយ​ណាតែង​មកយឺត​គ្រប់​ពេល​វេលា​នោះគឺ​ទំនង​ជា​មាន​ពេល​សម្រាក​និងធួរ​ស្បើយ​នៅ​ក្នុង​ជីវិត។

២. អ្នក​មក​យឺត​មាន​អារម្មណ៍​សប្បាយ​ច្រើន​ជាង

ការមក​យឺតគឺ​ផ្សារ​ភ្ជាប់​ជាមួយ​នឹងសុទិដ្ឋិ​និយម​និង​កម្រិត​ខ្ពស់​នៃភាព​រីករាយ។ នោះ​ដោយ​សារ​តែ​អ្នក​ដែល​ជួប​នឹង​ភាព​យឺតតែង​តែ​គិតថា​ពួក​គេអាច​លុប​ចោល​បញ្ជី​ការងារ​ដែល​ត្រូវ​ធ្វើ​ទាំង​អស់​ ការ​ហាត់​ប្រាណ ​ឬ​អ្វីៗ​ផ្សេងទៀត​ហើយ​នៅតែអាច​ចាត់ចែង​ពេលវេលា​របស់ពួកគេ​បានទាន់​ពេល​វេលា។

រូបតំណាង

៣​. អ្នក​យឺត​ឆ្លាត​ជាង​មនុស្ស​ធម្មតា

ការមក​យឺតជា​ការចង្អុល​បង្ហាញ​ពីភាព​វៃឆ្លាត​ខ្ពស់។ ការសិក្សា​មួយ​របស់​អ្នក​ចិត្តវិទ្យា Jeff Jeff បាន​បង្ហាញ​ថាមនុស្ស​ដែលតែង​តែយឺតយ៉ាវ​មាន​ទំនោរ​ទៅរក​ការងារ​ច្រើន​ដែល​បង្ហាញ​ថាពួកគេ​អាច​នឹង​មាន​បញ្ហា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​កាន់តែ​ប្រសើរ​នៅ​ពេល​ប្រឈម​នឹង​ឧបសគ្គ​ណាមួយ។

រូបតំណាង

សរុប​សេចក្តី​មក​អ្នក​ដែល​តែង​តែយឺត​យ៉ាវ​មិនសូវ​មាន​អារម្មណ៍​ធុញ​ទ្រាន់​ទេ​​ ពួកគេ​សប្បាយ​ចិត្តជាង​ហើយ​វា​ហាក់ដូច​ជាពួក​គេ​មាន​ភាព​ឆ្លាត​វៃ​ជាង៕

ចុចអានបន្ត៖

ចង់​ដឹង​​ថា​រាល់​​ថ្ងៃ​អ្នក​កើត​ទុក្ខ​​កម្រិត​​​ទី​ប៉ុន្មាន មក​សាក​ល្បង​តេស្ត​នេះ​ទាំង​អស់​គ្នា

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម