បើមានសញ្ញាទាំងនេះ មានន័យថាអ្នករើសដៃគូស្នេហាខុសហើយ

  • 2019-10-16 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​រឿង​ជាច្រើន​កើតឡើង​រវាង​ដៃ​គូរសង​ខាង​ដូចជា​ការ​កុហក ការងប់​ងល់ និង​កង្វះ​ទំនាក់​ទំនង​ជាមួយគ្នា​ទៅវិញទៅ​មកជា​មូលហេតុ​ធ្វើឲ្យ​មាន​ការបែក​បាក់។ មនុស្ស​ម្នាក់​អាចមិនមាន​ទម្លាប់​អាក្រក់​និង​មាន​សុខភាព​ផ្លូវចិត្ត​ល្អ​រួមទាំង​រូបរាងកាយ​ល្អ តែប្រៀប​ធៀប​ជាមួយ​ទំនាក់​ទំនង​ស្នេហា​វិញ​ប្រសិន​បើដៃគូ​មានការ​ឈ្លោះ​ប្រកែក​គ្នាខ្លាំង​អាចឈាន​ទៅដល់​ការ​បែកបាក់​ភ្លាមតែម្តង។ ហេតុ​ដូច​នេះ​ហើយ អ្នក​អាចដឹង​ថាអ្នក​ចាប់​ដៃគូរ​ខុស​បាន​តាមរយៈសញ្ញា​ទាំង ៧​ នេះ​រួម​មាន៖

រូបតំណាង

**១​. អ្នក​មាន​អារម្មណ៍​មិន​ដូចគ្នា**

ភាព​វៃឆ្លាត​នៃ​អារម្មណ៍គឺ​ជា​សមត្ថភាព​ដើម្បី​បញ្ចេញ​និងទទួល​ដឹងពី​អារម្មណ៍​របស់​ខ្លួន​ឯង​ផ្ទាល់​ហើ​យ​អាច​គ្រប់​គ្រង​បាន ពិសេស​យល់ដឹង​ពីអារម្មណ៍​របស់អ្នក​ដទៃ។ ដៃគូ​ដែល​មាន EQ ទាប​មិន​អាច​ស្រមៃ​ឃើញ​ខ្លួន​ឯងនៅក្នុង​ស្ថានភាព​របស់អ្នក​ដទៃ​ ដូចជាទទួលយក​កំហុស​របស់ខ្លួន​ឬ​យល់​ថានរណា​ម្នាក់​ត្រូវការ​ជំនួយ។ ទំនាក់​ទំនងជា​មួយ​មនុស្ស​បែបនេះ​នឹងមិន​ស្រួល​សម្រាប់​អ្នកទាំង​ពីរ​ខណៈ​ពេល​ដែល​អ្នក​កំពុង​រង់ចាំ​ការយល់​ចិត្តនិង​ការយោគ​យល់​ដៃគូរ​បស់​អ្នករំពឹង​ថានឹង​ទទួល​យកការ​យល់ឃើញរ​បស់​ពួកគេ​ទាំង​ស្រុង។

២. មិនដែល​ខ្វល់ខ្វាយ​រឿងផ្ទាល់​ខ្លួនអ្នក

ប្រសិនបើ​ដៃគូររបស់​អ្នកមិន​ដែលអើពើ​នឹងអ្នក​នោះតើ​អ្នកមាន​អារម្មណ៍​យ៉ាងណា? អ្នក​អាច​មើល​ដឹង​ថាគេយក​ចិត្ត​ទុកដាក់​នឹងអ្នក​តាម​រយៈការ​ចង់​ដឹង​ចង់លឺ​រឿង​ផ្ទាល់​ខ្លួនអ្នក​ដូចជា​ចំណាយ​ពេល​វេ​លា​នៅជាមួយ​អ្នកក្រោយ​សម្រាក​ពីការងារ ទៅលំ​ហែកាយ ដើរលេង​ជាដើម។ ប្រសិន​បើគេមិន​បាន​ខ្វល់​ពីរឿង​ផ្ទាល់ខ្លួន​អ្នកហើយ​នោះ អ្នកគួរ​តែគិតមើល​ទៅថាគេ​ស្មោះត្រង់​នឹងអ្នក​ឬ​យ៉ាងណា?

៣​. គេព្យាយាម​ផ្លាស់ប្តូរអ្នក

ភាគច្រើន​អ្នកមាន​ដៃគូរ​ច្រើនតែ​ចេះជួយ​កែ​លម្អ ផ្តល់​យោបល់​តាមរយៈ​ការបញ្ចេញ​មតិរបស់ខ្លួន​ទៅ​កាន់​មនុស្ស​ម្នាក់​ទៀត។ ប៉ុន្តែ​ចូរអ្នក​គិតថា ការព្យាយាម​ផ្លាស់ប្តូរ​ទម្លាប់ អត្តចរិតរ​បស់​នរណា​ម្នាក់​នោះ គឺមិនមែន​សុទ្ធតែត្រឹម​ត្រូវ​គ្រប់​ពេល​វេលា​នោះទេ។ ពេលខ្លះ​ការធ្វើបែប​នេះអាច​ធ្វើឲ្យភាគី​ម្ខាង​ទៀត​បាត់​បង់ទំនុក​ចិត្ត​លើអ្នក​ក៏ថា​បាន។

រូបតំណាង

៤​. គំ​និតរបស់​អ្នកគឺមិន​មានន័យ​សម្រាប់​គេ

ទំនាក់ទំនង​រវាង​មនុស្សប្រុស​និងស្រី​អាចកើត​ឡើងបាន​លុះត្រាតែ ភាគីសង​ខាង​យល់​ចិត្តគ្នា​ទៅវិញ​ទៅមក។ ផ្ទុយ​ទៅវិញ នៅ​ពេល​អ្នក​បញ្ចេញ​គំនិត​យោបល់​អីបន្តិច​គេមិន​ដែ​ល​យកចិត្ត​ទុកដាក់​ខ្វាយ​ខ្វល់​នោះ សួរ​ថា​តើមាន​ន័យអី?

៥​. គេតែង​យក​ការងារ​សំខាន់​គ្រប់​ពេល

មនុស្ស​ម្នាក់ៗ​តែង​ស្រឡាញ់​ការងារ​របស់ខ្លួន។ ប្រសិន​បើអ្នកស្ថិត​នៅក្នុង​ស្ថានការណ៍​មួយ​សង្សារកំពុង​ង​ប់ងល់​នឹងការងារ​ពេក អ្នកគួរ​ដកខ្លួនសិនទៅ។ ការយក​ការងារ​សំខាន់​តែមួយ​មុខនោះ​អាចធ្វើ​ឲ្យទំនាក់​ទំនង​មាន​ភាពរង្គោះ​រង្គើរក៏​ថា​បាន។

៦​. មាន​ទម្លាប់រស់​នៅខុស​គ្នាដាច់​ស្រឡះ

គ្មាន​នរណា​អាចទ្រំា​ទ្ររស់​នៅជាមួយ​មនុស្ស​ដែលមិន​មាន​លក្ខណៈ​ដូចគ្នា​បាន​នោះទេ។ ឧទា​ហរណ៍​ថា អ្នកចូល​ចិត្តទៅ​មើលកុន​នៅខាង​ក្រៅ តែ​គេបែរ​ជាមិន​ចូលចិត្ត​ទៅមើល​នៅខាង​ក្រៅ ក្នុង​ស្ថាន​ការណ៍​នេះអ្នក​ប្រហែល​ជាពិបាក​ធ្វើចិត្ត​បន្តិច​ហើយ។ យ៉ាងណាក៏ដោយ ដើម្បី​រស់នៅ​ជាមួយ​គ្នា​ចុះ​សម្រុង​លុះត្រា​តែមនុស្ស​ពីរនាក់​ចេះ​ស្រលាញ់​គ្នា យល់​ចិត្តគ្នា​និង​មាន​លក្ខណៈ​ដូចគ្នា​ទើប​អាច​ស្រឡាញ់គ្នា​បានយូរ​ឋិតថេរ៕

ចុចអានបន្ត៖

សម្គាល់​យ៉ាង​ម៉េច ទើប​ដឹង​ថា​មនុស្ស​ប្រុស​ពិត​ជា​ស្រលាញ់​អ្នក

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម