ពងទា ៥ ប្រភេទ អ្នកខ្លះគ្រាន់តែឃើញហៀរទឹកមាត់ តែខ្លះបែរជាខ្ពើមលេបមិនចូល

  • 2019-10-14 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​លើ​ពិភពលោក តែង​មាន​មុខ​ម្ហូប​​​ច្រើន​បែប​ច្រើន​យ៉ាង រួម​ទាំង​​រស​និយម​ខុស​​ប្លែក​គ្នា ទៅ​តាម​តំបន់​និង​ប្រទេស​និមួយៗ​។ បើ​និយាយ​ពី​មុខ​ម្ហូប​ដែល​ទាក់​ទាង​នឹង​ពង​ទា​វិញ​ ក៏​មាន​ច្រើន​ប្រភេទ​ណាស់​ដែរ។ អ្នក​ដែល​​ចូល​ចិត្ត​ប្រភេទ​ពង​ទា​ទាំង​នោះ គ្រាន់​តែ​ឃើញ​ ប្រាកដ​ជា​ហៀរ​ទឹក​មាត់​ទប់​ចិត្ត​មិន​ញ៉ាំ​​បាន ​ស្រប​ពេល​ដែល​​មនុស្ស​​មួយ​ចំនួន​​ទៀត យល់​ថា​វា​ជា​អាហារ​កខ្វក់ ឃើញ​ហើយ​​ក្រញែង​ខ្លួន​ញ៉ាំ​មិន​ចូល​ទេ​។

១. ពង​ទា​កូន

ភាគ​ច្រើន​ប្រទេស​កម្ពុជា​និង​​ប្រទេស​ជិត​ខាង​ដួច​ជា​ ថៃ​ វៀតណាម​ជា​ដើម​ ការ​និយម​ញ៉ាំ​ពង​ទា​កូន គឺ​មាន​រយៈកាល​យូរ​លង់​ណាស់​មក​ហើយ​ ប៉ុន្តែ​សម្រាប់​ជន​ជាតិ​បរទេស​មួយ​ចំនួន​វិញ បែរ​ជា​គិត​ថា​វា​ជា​រឿង​ចម្លែក​និង​គួរ​ឲ្យ​ខ្លាច​​ទៅ​វិញ។ ដោយ​សារ​តែ​​ពួក​គេ ញញើត​ពេល​ឃើញ​មាន​កូន​ទា​​ទើប​តែ​លេច​ចេញ​រូបរាង និង​ខ្លះ​ទៀត​ធំ​ខ្លាំង​រហូត​ដូច​កូន​​ទា​តែ​ម្តង។

២. ពង​ទា​យឿ

នេះ​គឺ​ជា​ប្រភេទ​ពង​ទា​ដែល​​មេ​របស់​វា​ក្រាប​ពង​ធម្មតា ប៉ុន្តែ​មិន​អាច​ញាស់​ចេញ​​បាន។ ដោយ​សារ​តែ​កម្តៅ​ក្តៅ​ខ្លាំង​​ពេក កត្តា​បរិស្ថាន ទើប​បណ្តាល​ឲ្យ​ពង​​ទា​ខូច​​ខាត​ ​រី​ឯ​ផ្នែក​ស​និង​ក្រហម​ក៏​​លាយ​វល់​ចូល​គ្នា។ ស្តាប់​ទៅ​ដូច​ជា​គួរ​ឲ្យ​ខ្ពើម​ណាស់ តែ​តាម​ការ​ពិត​មាន​មនុស្ស​ជា​ច្រើន​ចូល​​ចិត្ត​ញ៉ាំ​វា ជាង​ពង​ទា​ល្អ​ធម្មតា​ទៅ​ទៀត។

៣. ពង​ទា​ត្រាំ​ឬ​ពង​ទា​ស្អុយ​

វា​​ពេញ​និយម​ខ្លាំង​ណាស់​នៅ​ក្នុង​​ប្រទេស​ចិន ព្រោះ​ពួក​គេ​តែង​​យក​ប្រភេទ​រុក្ខជាតិ​ផ្សេង​ៗ​មក​ធ្វើ​ទុក​​ជា​​ថ្នាំ​។ មិន​ខុស​គ្នា​ពី​ពង​ទា​ប្រភេទ​នេះ​ទេ ជន​ជាតិ​ចិត្ត​ បាន​ចំណាយ​ពេល​យ៉ាង​យូរ​ ដើម្បី​យក​ពង​ទា​ត្រាំ​នៅ​ក្នុង​ទឹក​តែ ទឹក​ក្រូច​ឆ្មារ ទឹក​ផ្លែ​ឈើ និង​ផេះ ទម្រាំ​អាច​ញ៉ាំ​បាន។ ប្រហែល​ដោយ​សារ​តែ​វា​មាន​ក្លិន​មិន​ល្អ ទើប​អ្នក​ខ្លះ​ខ្លាច​មិន​ហ៊ាន​ញ៉ាំ តែ​បើ​បាន​ញ៉ាំ​ម្តង​ហើយ អ្នក​អាច​នឹង​ញ៉ាម​ចង់​ញ៉ាំ​ហើយ​ញ៉ាំ​ទៀត​មិន​ខាន​ទេ​។

៤. ពង​ទា​ស្ងោរ​ក្នុង​ទឹក​នោម

នេះ​គឺ​ជា​ពង​ទា មក​ពី​ខេត្ត​  Zhejiang ប្រទេស​ចិន។ គ្រាន់​ឭ​ឈ្មោះ​ ក៏​​ខ្ពើម​រអើម​​​បាត់​ទៅ​ហើយ។ យ៉ាង​ណា​មិញ វា​នៅ​តែ​ជា​ម្ហូប​ពិសេស​នៅ​ប្រទេស​ចិន​។ ពង​ទា​ត្រូវ​បាន​​គេ​យក​ទៅ​ស្ងោរ​នៅ​ក្នុង​ទឹក​នោម​ក្មេង​ប្រុស ដែល​មាន​អាយុ​ក្រោម ១០​ឆ្នាំ​ អស់​​រយៈ​​ពេល​មួយ​យប់​មួយ​ថ្ងៃ រហូតដល់ប្រេះសំបកតិចៗ។

៥. ពង​ទា​ខ្មៅ

​ដើម្បី​​ទទួល​បាន​ពង​ទា​មាន​ពណ៌​បែប​នេះ គេ​បាន​យក​វា​ទៅ​ចំហុយ​​ទុក​​ប្រមាណ​១​សប្តាហ៍ រហូត​ដល់​ស៊ុត​ផ្នែក​ស​ចេញ​ពណ៌​ត្នោត​​​ឬ​ខ្មៅ។​ ថ្វី​ត្បិត​តែ​មើល​ទៅ​មិន​ទំនង​ ប៉ុន្តែ​វា​​គឺ​ជា​មុខ​ម្ហូប​តាម​ផ្លូវ​​ដល់​​ល្បី​ ប្រចាំ​​តៃវ៉ាន់​ ជា​ពិសេស​ផ្នែក​​ក្រហម​នៃ​ស៊ុត​​គឺ​ទន់​ឆ្ងាញ់ ចំណែក​ឯ​ផ្នែក​ស​វិញ​ក៏​ឆ្ងាញ់​ជាប់​មាត់​ដែរ​៕

ចុះ​អ្នក​វិញ​បាន​ភ្លក់​គ្រប់​មុខ​អស់​ហើយ​ឬ​នៅ​?

ចុចអានបន្ត៖ រៀនធ្វើគ្រឿងផ្សំពងទាកូនបែបថ្មី ឈ្ងុយឆ្ងាញ់លើសរសជាតិធ្លាប់ញ៉ាំកន្លងមក

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម