ជីវិតដូចព្រះនាងបានតាមចំណុចទាំងនេះ ដោយពុំចាំបាច់ត្រូវការព្រះអង្គម្ចាស់

  • 2019-10-14 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ម្នាក់ៗ​មានមតិ ការយល់​ឃើញ​ខុសៗគ្នា ដូចគ្នា​ទៅនឹង​ទំនាក់​ទំនង​ស្នេហាដែរ ក៏មាន​អ្នកខ្លះ​ថា​ពេល​មាន​ស្នេហា​ជីវិតប្រែ​ស្រស់ថ្លា រីឯអ្នក​ខ្លះគិត​ថាជីវិត​ពេលមិន​មាន​ស្នេហា​មានក្តី​សុខ​ច្រើន​ជាង។ តាម​ពិតទៅ​ជីវិត single មាន​ភាព​ស្រួលម្យ៉ាង​ដែរ​ដោយ​សារ​តែពុំមាន​ការឈ្លោះ​ប្រកែកគ្នា ភាព​តាន​តឹង ការប្រ​ច័ណ្ឌ​ឬការ​រំខានពី​អ្នក​ដទៃ ​និយាយ​រួម​គឺមាន​សេរីភាព​តែម្តង។ តើអ្នកច​ង់​ដឹង​ថា​ជីវិត single ដូច​ព្រះនាង​ដោយពុំចាំ​បាច់មាន​ព្រះអង្គម្ចាស់​បានធ្វើ​យ៉ាង​ម៉េចដែរ​ឬទេ?

១. គេង​ឲ្យបាន​គ្រប់គ្រាន់

ការគេង​គឺមិន​អាចខ្វះ​បាន​សម្រាប់​មនុស្ស​ទូទៅ។ ហេតុដូច​នេះហើយ អ្នក​ត្រូវតែ​គេងឲ្យ​បានគ្រប់​គ្រាន់​ដើម្បី​ឲ្យមាន​ពេលគ្រប់​គ្រាន់​ក្នុងការ​ជួសជុល​រាងកាយ​អ្នកបាន​ប្រសើរ។ លើសពីនេះ ការគេង​គ្រប់​គ្រាន់​ធ្វើឲ្យខួរក្បាល​អ្នកកាន់​តែស្រស់​ថ្លា ផ្តោត​អារម្មណ៍​បានយ៉ាង​ល្អក្នុង​ពេល​ធ្វើ​ការងារ​ផ្សេងៗ។

២. ធ្វើ​លំហាត់​ប្រាណ​ឬ​ទៅ​ស្ប៉ា

ការធ្វើ​លំហាត់ប្រាណ​មិនត្រឹមតែ​ល្អសម្រាប់​សុខភាព​អ្នក​ប៉ុណ្ណោះទេ តែ​ថែម​ទាំង​ល្អ​សម្រាប់​រាង​កាយ​របស់​អ្នកទៀត​នោះគឺ ជួយ​រក្សារាង​ឲ្យ​ស្រឡូន​ស្អាត។ អ្នកគួរ​តែហាត់​ប្រាណឲ្យ​បាន​យ៉ាង​ហោច​ណាស់ ២ ទៅ ៣ ដងក្នុង​មួយ​សប្តាហ៍។ មួយវិញទៀត អ្នកគួរ​ឆ្លៀត​ពេល​សម្រាប់​ការស្ប៉ា​ស្បែក​ឲ្យ​បាន​ស្រស់ថ្លា ស្រទន់ស ព្រោះ​ថាការ​ស្ប៉ាស្បែក​ក៏មាន​អត្ថប្រយោជន៍​សម្រាប់​រាងកាយ​របស់​អ្នក​ដែរ។ វាជួយ​ផ្តល់ឲ្យ​អ្នកស្បែក​ស្អាតរួមទាំង​កាត់បន្ថយ​ភាពតាន​តឹងទៀត​ផង។

៣. ញុំា​អាហារ​ឆ្ងាញ់ៗ

ការញុំា​ក៏សំខាន់​សម្រាប់​មនុស្ស​ម្នាក់ៗ​ដែរ ព្រោះ​ថាការ​បរិភោគ​ចូលទៅ​ក្នុង​ពោះ​អ្នកគួរ​តែដឹង​ថា​អាហា​រ​ប្រភេទណា​ល្អផ្តល់​ជីវជាតិ​សម្រាប់​រាងកាយ​អ្នក​ដែរ។ ដូច្នេះ បើអាច​គួរចៀស​វាងទទួល​ទាន​អាហារ​បំពង​មានខ្លាញ់​ច្រើន​ព្រោះ​វាធ្វើឲ្យ​អ្នក​មាន​សុខភាព​មិនល្អ។

៤. ជួបជុំ​មិត្តភក្តិ​ស្រីៗ

ប្រសិន​បើ​អ្នកយល់​ពី​មនុស្ស​ស្រីsingle ដូចគ្នា​អ្នកនឹង​យល់​អារម្មណ៍​ទំនាក់ទំនង​ជាមួយ​គ្នាទៅ​វិញ​ទៅ​មក។ មានន័យ​ថាអ្នក​មិនគួរ​ឃុំខ្លួនឯង​នៅក្នុង​បន្ទប់​ឡើយ ផ្ទុយទៅវិញ​អ្នកគួរ​ណាត់គ្នា​ដើរលេង ញុំា​អាហារ​ឆ្ងាញ់ៗ​នៅខាង​ក្រៅ​ពិតជា​ការល្អ។

៥. មាន​ផែនការ​ក្នុងជីវិត

មានផែន​ការក្នុងជីវិត​ច្បាស់លាស់​ធ្វើឲ្យ​អ្នកពុំដែល​គិតរឿង​ចង់បាន​សង្សារ។ ដោយសារ​តែអ្នក​ត្រូវ​ចំ​ណាយ​ពេល​ជាមួយ​គោលដៅ ផ្តោត​អារម្មណ៍ ថាតើ​គួរធ្វើ​យ៉ាង​ណា​ដើម្បី​សម្រេច​គោល​ដៅ​នោះ​បាន​សម្រេច?

៦. រៀន​យល់​ដឹង​ពីអ្វីថ្មីៗ

បើក​ចិត្តឲ្យ​ធំទូលាយ​ដើម្បី​ទទួលដឹង រៀន​សូត្រ​ពីពិភព​លោក​នៅ​ជុំវិញ​ខ្លួននឹង​ធ្វើឲ្យអ្នក​សប្បាយ​រីក​រាយ​។ ពេល​វេលា​ចេះតែ​រំកិល​ទៅមុខ​ បច្ចេកវិទ្យាចេះតែ update ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃអ្នក​គួរតែ​យល់​ដឹង រស់នៅ​តាមទាន់​របស់ថ្មីៗ​អស់ទាំង​នោះ។

៧​. ស្រលាញ់​ខ្លួនឯង

ចំណុច​ដែល​សុភាពនារី​គ្រប់រូប​មិនអាច​ខ្វះបាន​នោះគឺក្តី​ស្រលាញ់​ខ្លួនឯង​ច្រើនៗ។ ការរស់​នៅមិន​មាន​ស្នេហា​មិនមែន​ជារឿង​ចម្លែក​ទេ ព្រោះ​មាន​មនុស្ស​មួយចំនួន​មិន​ព្រម​មាន​សង្សារ​ដោយ​សារ​ពួក​គេ​អាចរស់​នៅជា​ខ្លួន​គេបាន។

សរុបមក​មានតែចំណុច​ទាំងនេះ​មិនចាំបាច់​ត្រូវការ​ព្រះអង្គ​ម្ចាស់ទេ អ្នក​អាច​ធ្វើជាព្រះ​នាងបាន​ដោយ​មាន​ក្តីសុខ៕

ចុចអានបន្ត៖

គំនិតអប់រំចិត្តសំខាន់ៗ ដែលមនុស្សស្រីឆ្លាត តែងអនុវត្តក្នុងសង្គមទំនើប

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម