ពិសោធន៍បង្ហាញថា មនុស្សស្រីមានដៃគូស្អាតកើតទុក្ខច្រើនជាង អ្នកមានដៃគូអាក្រក់
- 2019-10-14 02:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិសោធន៍បង្ហាញថា មនុស្សស្រីមានដៃគូស្អាតកើតទុក្ខច្រើនជាង អ្នកមានដៃគូអាក្រក់
និយាយឲ្យខ្លីទៅ មនុស្សស្រីដែលមានសង្សារ ឬប្ដីដែលមានរូបសម្បត្តិទាក់ទាញ គឺរស់នៅក្នុងភាពភ័យខ្លាចច្រើន រីឯមនុស្សស្រីដែលមានដៃគូរូបរាងធម្មតា មានអារម្មណ៍ថាធូរចិត្តច្រើនជាង។
មុននេះបន្តិច ការពិសោធន៍មួយរបស់សកលវិទ្យាល័យ Florida State University ដែលបានធ្វើលើប្ដីប្រពន្ធចំនួន២២៣គូ អាយុចន្លោះពី២០ ទៅ២៩ បានបង្ហាញឲ្យឃើញថា មនុស្សស្រីដែលមានដៃគូជីវិតអាក្រក់ ទទួលបានសុភមង្គលច្រើនជាងមនុស្សស្រីមានដៃគូស្អាត។
ការពិសោធន៍ដដែលបានបង្ហាញឲ្យឃើញថា នារីដែលមានដៃគូស្អាត តែងត្រូវបង្ខំខ្លួនសម្រកគីឡូដើម្បីឲ្យមានរូបរាងស្អាត ដែលជាលទ្ធផលធ្វើឲ្យពួកគេពិបាកចិត្ត និងគ្មានទំនុកចិត្តលើខ្លួនឯង។
ផ្ទុយមកវិញ នារីដែលមានប្ដីមានរូបរាងមិនទាក់ទាញនោះបានឲ្យដឹងថា ពួកគេមិនដែលដាក់សម្ពាធថាខ្លួនត្រូវស្រកគីឡូឡើយ ដែលធ្វើឲ្យចំណងរបស់ពួកគេមានសុភមង្គលច្រើនជាង។
យោងតាមលោក Tania Reynolds ប្រធាននៃការពិសោធន៍ខាងលើ មនុស្សស្រីដែលមានដៃគូស្អាតក៏ទទួលរងឥទ្ធិពលអាក្រក់ដូចគ្នា ប្រសិនបើខាងស្រីមិនមានរូបសម្បត្តិស្អាតដូចខាងប្រុសទេនោះ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវ៕
ចុចអាន៖ បើអារម្មណ៍មិនទាន់ស្ងប់ជាមួយអ្នកចាស់ សូមកុំទាន់ចាប់ផ្ដើមជាមួយអ្នកថ្មី