សម្ដី​ខុស​ពី​ចិត្ត ៥​ឃ្លា​ដែល​ជា​ទី​ពេញ​និយម​សម្រាប់មនុស្ស​ស្រីប្រើ

  • 2019-10-14 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​​ស្រីភាគ​ច្រើន​ទៅហើយ​ដែល​មាត់​ខុស​ពី​ចិត្ត បើ​និយាយ​ពី​មាត់​វិញ​គឺ​រឹង​ណាស់​តែ​ក្នុង​ចិត្ត​វិញ​គឺ​ទន់​ដូច​កូន​ក្មេង​ឲ្យ​តែ​មាន​ការ​លួងលោម​គឺ​អស់អី​ហើយ។ ខាង​ក្រោម​នេះ​ជា​សម្ដី​ខុស​ពី​ចិត្ត ៥​ឃ្លា​ដែល​ជា​ទី​ពេញ​និយម​សម្រាប់​មនុស្ស​ស្រី​ប្រើ ៖

១. ញ៉ាំ​អី​ក៏​បាន

និយាយ​ថា​ញ៉ាំ​អី​ក៏​បាន​ តែ​ប្រាប់​ថា​ទៅ​ញ៉ាំ​នេះ​ក៏​មិន​ត្រូវ​ចិត្ត ញ៉ាំ​នោះ​ក៏​មិន​ល្អ មិន​ចូល​ចិត្ត។ និយាយ​រួម​បើ​ឮ​ពាក្យ​ ញ៉ាំ​អី​ក៏​បាន​ហ្នឹង​ហើយ​ត្រៀម​ខ្លួន​រៀប​រាប់​មុខ​ម្ហូប​ឲ្យ​បាន ១០ មុខ​ឡើង​ទៅ។

២. គ្មាន​អី​ទេ

បើ​ថា​គ្មាន​អី ដឹង​តែ​មាន​អី​ហើយ ព្រោះ​នេះ​ជា​ភាសា​ប្រចាំ​ត្រកូល​របស់​មនុស្ស​ស្រី​ទៅ​ហើយ។ បើ​គេ​និយាយ​បែប​នេះ​គួរ​តែ​ត្រៀម​ចិត្ត​លួង​ឲ្យ​ហើយ​ទៅ ព្រោះ​អាច​នាង​អន់​ចិត្ត ឬ​ខឹង​រឿង​អី​មួយ​ក៏​ថា​បាន។

៣. ចង់​ធ្វើ​អី​ក៏​ធ្វើ​ទៅ

ឭ​ឃ្លា​នេះ​ហើយ​កុំ​ច្រឡំ​ថា​មិត្ត​ស្រី​អ្នក​ចិត្ត​ល្អ​អី ព្រោះ​ពាក្យ​នេះ​គឺ​មាន​ន័យ​ថា​នាង​មិន​ចង់​ឲ្យ​ធ្វើ ដូច្នេះ​បើ​អាច​គួរ​តែ​កុំ​ធ្វើ​ល្អ​ជាង។

៤. មិន​បាច់​និយាយ​អី​ទាំង​អស់ មិន​ចង់​ស្ដាប់

បើ​អ្នក​ឮ​ភាសា​បែប​ប​ហើយ មិន​និយាយ​រក​នាង​មែន​នោះ​កាន់​តែ​ធ្ងន់ធ្ងរ​ទៀត​ហើយ។ បើ​នាង​និយាយ​បែប​ហ្នឹង​គួរ​តែ​ព្យាយាម​និយាយ​ជាមួយ​នាង​បន្តិច​ទៅ ព្រោះ​ការ​ពិត​ចិត្ត​នាង​ចង់​ឲ្យ​អ្នក​និយាយ​ណាស់។

៥. ប្រហែល​អត់​ខ្ញុំ​ បង​សប្បាយ​ចិត្ត​ជាង​នេះ

ពាក្យ​នេះ​ស្ដាប់​ទៅ​គឺ​នាង​ចង់​ចាក​ចេញ​ពី​អ្នក តែ​កុំ​បណ្ដោយ​ឲ្យ​នាង​ទៅ​អី ព្រោះ​នាង​មិន​បាន​ចង់​ទៅ​ឡើយ​គ្រាន់​តែ​ចង់​ឲ្យ​អ្នក​ផ្អែម​ល្ហែម​ជាមួយ​នាង និង​លែង​ធ្វើ​ឲ្យ​នាង​ពិបាក​ចិត្ត​ប៉ុណ្ណោះ។

បើ​ឮ​ឃ្លា​ទាំង​នេះ​ហើយ​គួរ​តែ​កុំ​គិត​ថា​នាង​មាន​ន័យ​ដូច​ពាក្យ​នាង​និយាយអី ព្រោះ​មនុស្ស​ស្រី​គឺ​មាត់​ខុស​ពី​ចិត្ត៕

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម