បើ​អារម្មណ៍​មិន​ទាន់​ស្ងប់​ជាមួយ​អ្នក​ចាស់ សូម​កុំ​ទាន់​ចាប់​ផ្ដើម​ជាមួយ​អ្នក​ថ្មី

  • 2019-10-12 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កើត​មក​លើ​លោក​នេះ ជួប​ស្នេហា​ហើយ​ ក៏​មិន​ប្រាកដ​ថា​គ្រប់​មនោសញ្ចេតនា​ទាំង​អស់​សុទ្ធ​តែ​មាន​រសជាតិ​ផ្អែម​នោះ​ទេ។ ពេល​ខ្លះ​បេះដូង​យើង ត្រូវ​ឈឺចាប់ បៀម​ទុក្ខ​ដោយ​សារ​មនុស្ស​ម្នាក់​ដែល​លែង​ស្រលាញ់​យើង​ទៀត។ គេ​ឈាន​ជើង​ចូល​ជីវិត​យើង បន្សល់​នូវ​ការ​ចងចាំ​ជា​ច្រើន ហើយ​ជ្រើស​រើស​ចាក​ចេញ​ទៅ នៅ​ពេល​ដែល​យើង​មិន​ទាន់​ដាច់​ចិត្ត។

សូម​កុំ​ប្រញាប់​ចាប់​ផ្ដើម​ស្នេហា​ថ្មី​ណា​មួយ នៅ​ពេល​ចិត្ត​របស់​អ្នក​នឹង​អ្នក​ចាស់​មិន​ទាន់​បាន​ស្ងប់ស្ងាត់ នៅ​ពេល​ដែល​បេះដូង​នៅ​ពុះ​កញ្ជ្រោល។ ប្រការ​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​រឹត​តែ​ហត់​នឿយ​នោះ​ទេ វា​ក៏​ជា​ភាព​អយុត្តិធម៌​មួយ​សម្រាប់​អ្នក​មក​ក្រោយ​ដូច​គ្នា។ ការ​ពិត​ទៅ​គ្មាន​អ្នក​ណា​ហាមប្រាម​អ្នក​មិន​ឲ្យ​ស្រលាញ់ មិន​ឲ្យ​អ្នក​មាន​សុភមង្គល​នោះ​ទេ គ្រាន់​តែ​ថា សូមអ្នក​ត្រលប់​មក​រក​មនោសញ្ចេតនា​វិញ នៅ​ពេល​ដែល​បេះដូង​អ្នក​ត្រៀម​ខ្លួន​រួច​រាល់ កុំ​ឲ្យ​ពិបាក​ទាំង​សង​ខាង។

ពេល​ខ្លះ​ដោយ​សារ​តែ​ឈឺ​ពេក នៅ​មិន​ដាច់​អាល័យ យើង​ក៏​ប្រញាប់ប្រញាល់​ស្រវា​ចាប់​ដៃមនុស្ស​ថ្មី​មួយ​ទៀត ដោយ​សង្ឃឹម​ថា​នឹង​អាច​បំភ្លេច​ស្រមោល​របស់​មនុស្ស​ណា​ម្នាក់។ នោះ​គឺ​ជា​ជម្រើស​មួយ​ដែល​តែងតែ​ខុស ព្រោះ​ខ្លួន​ឯង​ក៏​មិន​មែន​ចង់​បាន ហើយ​រឹត​តែ​មិន​ស័ក្ដិសម​នឹង​មនុស្ស​ដែល​យក​ចិត្ត​មក​ស្រលាញ់​យើង​មែន​ទែន​ទៀត។ សួរ​ថា​គេ​បាន​ធ្វើ​ខុស​អ្វី​បាន​ក្លាយ​ជា​មនុស្ស​ជំនួស​សម្រាប់​យើង​នោះ។

សូម​កុំ​អាត្មានិយម​ ហើយ​គិត​តែ​ពី​អារម្មណ៍​របស់​ខ្លួន ដោយ​ត្រូវ​យក​ខ្លួន​មក​ដាក់​កន្លែង​គេ​ដែរ ព្រោះ​យើង​ចង់​បាន​សុភមង្គល គេ​ក៏​ដូច​គ្នា។ យើង​ធ្លាប់​ស្រលាញ់ ធ្លាប់​ឆ្លង​កាត់​ភាព​ល្វីង​ជូរចត់​ហើយ ចឹង​ដឹ​ង​ហើយ​ថា​វា​ពិបាក​ទ្រាំ​យ៉ាងណា។ កុំ​ដោយ​សារ​អារម្មណ៍​មួយ​ឆាវ ហើយ​អូស​គេ​ចុះ​សមុទ្រ​ទុក្ខ​យើង។ សូម​ចាំ​ឲ្យ​បេះដូង​បាន​ស្អំ​មុខ​របួស​ជា​ហើយ ចាប់​យក​គេ​ក៏​មិន​យឺត​ដែរ៕

ចុចអាន៖ ​​ ស្ទើរស្រលាញ់ស្ទើរស្អប់ រសជាតិល្វីងបំផុតដែលអ្នកឲ្យ ចុងក្រោយខ្ញុំយំម្នាក់ឯង

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម