កំហុសឆ្គងដ៏ធំរបស់មនុស្សស្រីពេលដាក់ចិត្តស្រលាញ់នរណាម្នាក់ ខ្លាំងពេក

  • 2019-10-09 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​ដែល​ប្រពៃ​បំផុត​គឺ​ស្នេហា​ដែល​ដុះ​ចេញ​ពី​សង​ខាង។ ដើម្បី​ទទួល​បាន​ស្នេហា​យូរ​អង្វែង ភាគី​ទាំង​សង​ខាង ត្រូវ​តម្រង់​ទៅ​ទិស​ដៅ​តែ​មួយ ដោយ​ត្រូវ​តែ​មាន​ទៅ​មាន​មក ជា​ខ្នង​បង្អែក​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក។ យ៉ាង​ណា​ក៏​ដោយ ​ប្រសិន​បើ​ស្នេហា​ព្យាយាម​តែ​ម្ខាង នោះ​ស្នេហា​នោះ​នឹង​ស្លាប់​នៅ​ពាក់​កណ្ដាល​ផ្លូវ។ ខាង​ក្រោម​នេះ​គឺ​កំហុស​ឆ្គង​របស់​មនុស្ស​ស្រី​ភាគ​ច្រើន​នៅ​ពេល​ដាក់​ចិត្ត​ស្រលាញ់​អ្នក​ណា​ម្នាក់​ខ្លាំង​ពេក។

១. លះបង់​ច្រើន​ពេក

មនុស្ស​ស្រី​តែង​នៅ​សម្ងំ​ចំពោះ​រាល់​ភាព​អយុត្តិធម៌​ទាំង​ឡាយ​នៅ​ក្នុង​មនោសញ្ចេតនា​ដើម្បី​រក្សា​ស្នេហា​របស់​ខ្លួន។​ ដោយ​សារតែ​ការ​លះ​បង់​ខ្លាំង​ពេក​នេះ​ហើយ គឺ​ជា​កំហុស​ដ៏​ធំ​របស់​មនុស្ស​ស្រី។ អ្វី​ៗ​ក៏​ត្រូវ​កំណត់​ទាំង​អស់ ប្រសិនបើ​អ្នក​ទ្រាំ​ខ្លាំង​ពេក ដល់​ពេល​មួយ​អ្នក​នឹង​ធុញ ហើយ​បញ្ចប់​ស្នេហា​របស់​ខ្លួន​ដោយ​ខ្លួន​ឯង។

២. គិត​ថា​គេ​នឹង​ស្មោះ

នៅ​ពេល​ដាក់​ចិត្ត​ស្រលាញ់​ហើយ មនុស្ស​ស្រី​ងប់​ខ្លាំង​ណាស់។ ទោះ​បី​ជា​ត្រូវ​គេ​ធ្វើ​ឲ្យ​ខក​ចិត្ត ឬ​ដល់​ថ្នាក់​បោកប្រាស់​ក៏​ដោយ ក៏​នាង​មិន​បោះបង់​ដែរ គឺ​សុខ​ចិត្ត​កុហក​ចិត្ត​ខ្លួន​ឯង​តែ​ម្ដង។ ដូច​នេះ​ហើយ ពួក​គេ​នឹង​សង្ឃឹម​ថា​សង្សារ​ខ្លួន​នឹង​ប្រែ​ជា​ស្មោះ​នៅ​ថ្ងៃ​ណា​មួយ ទាំង​រឿង​នោះ​មិន​អាច​កើត​ឡើយ។

៣. គេ​ត្រូវ​ការ​ពេល​ណា មាន​មុខ​ជា​និច្ច

នេះ​គឺ​ជា​កំហុស​ឆ្គង​ដ៏​ធំ​មួយ។ ការ​ដែល​គូ​ស្នេហ៍​មួយ​នៅ​ក្បែរ​គ្នា គឺ​ជា​កត្តា​ដែល​មិន​អាច​ខ្វះ​បាន​ដើម្បី​បង្កើន​មនោសញ្ចេតនា។ យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​អ្នក​ស្រលាញ់​គេ​ដល់​ថ្នាក់ ក្ដក់​មក​ក្ដក់​មក នោះ​គេ​នឹង​បាន​ចិត្ត នឹង​អាច​យក​សកម្មភាព​នេះ​មក​​បន្ទោស​អ្នក​នៅ​ថ្ងៃ​ក្រោយ ប្រសិនបើ​អ្នក​មិន​ទៅ​ជួយ​គេ​តែ​មួយ​ដង​នៅ​ពេល​ក្រោយ។ ត្រូវ​បង្ហាញ​ពី​គោលជំហរ​របស់​ខ្លួន ហើយ​កុំ​ឲ្យ​តែ​គេ​ហៅ​ តែង​មាន​មុខ​ឲ្យ​សោះ។

៤. ឆាប់​ស្និទ្ធិស្នាល​ពេក

ដោយ​សារ​តែ​ទុក​ចិត្ត​ទើប​ឆាប់​ស្និទ្ធិស្នាល​ជាមួយ​គេ យ៉ាង​ណា​ក៏​ដោយ ភាព​ស្និទ្ធស្នាល​ផ្នែក​រាង​កាយ​គួរ​តែ​ប្រព្រឹត្ត​ទៅ​ដោយ​យឺតៗ មិន​បង្ខំ ព្រោះ​យើង​មិន​ដឹង​ថា​គេ​ជា​មនុស្ស​ប្រភេទ​អ្វី​ឡើយ។ អ្វី​ផ្សេង​អាច​ប្រញាប់​បាន តែ​រឿង​នេះ​មួយ​ត្រូវ​ប្រុង​ប្រយ័ត្ន ព្រោះ​បើ​ជ្រុល អ្នក​អាច​ស្ដាយ​ក្រោយ​មួយ​ជីវិត។ ដូច​នេះ​ត្រូវ​សន្សឹម​ៗ​កុំ​បំបោល៕

ចុចអាន៖ ហេតុអ្វីចូលចិត្តរត់តាមស្នេហាដែលមិនមែនជារបស់ខ្លួនឯង ហើយស្រែកថាហត់?

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel