តិចនិកស្លៀកខោសាច់ក្រណាត់ខ្លី ឲ្យឃើញក្មេងស្អាត មិនងាយហួសសម័យ

  • 2019-10-07 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខោ​សាច់​ក្រណាត់​ខ្លី ពិតជា​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​​ ពី​សំណាក់​យុវវ័យ​​សម័យ​ថ្មី​។ វា​មិន​ត្រឹម​តែ​ស្រស់​ស្អាត មើល​ទៅ​ឃើញ​ក្មេង​គួរ​ឲ្យ​ស្រលាញ់​ប៉ុណ្ណោះ​ទេ ថែមទាំង​ស្រួល​ខ្លួន មិន​ស្អុះ​ស្អាប់​ដូច​ស្ទីល​ស្លៀកពាក់​មួយ​ចំនួន​ឡើយ។ ប្រសិន​បើ​អ្នក​ចង់​ស្លៀក​ខោ​ប្រភេទ​នេះ ឲ្យ​កាន់​តែ​ទាក់​ទាញ មិន​ឆ្គង គួរ​ដឹង​ពី​តិចនិក​​ ៥ ដែល​បាន​បង្ហាញ​ដូច​ខាង​ក្រោម។

១. ​​ស្លៀក​តឺនុយ​​ជាមួយ​អាវ​យឺត​ ដែល​មាន​ម៉ូដ​សាមញ្ញ​ឬ​អក្សរ​បន្តិច​បន្តួច ក៏​លេច​ធ្លោ​ណាស់​ទៅ​ហើយ។

២. ស្លៀក​តឺនុយ​ជាមួយ​អាវ​ក​ដុប រលុង​តិចៗ ស័ក្តិសម​អាច​ពាក់​ទៅ​ធ្វើ​ការ​ក៏​បាន​។

៣. ​ស្លៀក​តឺនុយ​ជាមួយ​អាវ​​សាច់​ក្រណាត់ ម៉ូដ​បែប​សុភាព​នារី​គួរ​ឲ្យ​ស្រលាញ់។

៤. ​ស្លៀក​តឺនុយ​ជាមួយ​អាវ​​ដៃ​តូច អាច​រំលេច​ចេញ​នូវ​ដង​ខ្លួន​ដ៏​ស្រស់​ស្អាត​ទាក់ទាញ។

៥. ស្លៀក​តឺនុយ​ជាមួយ​អាវ​ដែល​មាន​ពណ៌​ដូច​ឬ​ស្រដៀង​គ្នា ទោះ​ទៅ​ដល់​ទី​ណា​ ក៏​មិន​ភ័យ​ខ្លាច​ឆ្គង៕

ចុចអានបន្ត៖ ប្តូរស្ទីលស្លៀកពាក់បែបសុភាពទៅជាបែប swag swag ទើបដឹងថាប្លែកខុសធម្មតា

ប្រភព៖ Phunuonline ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម