ប្រុសៗ​ឃើញ​ភ្លាម​ស្រលាញ់​ភ្លែត​ បើ​ស្រីៗ​មាន​៧​យ៉ាង​នេះ​

  • 2019-10-03 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​​គ្នា​សុទ្ធ​តែ​ជឿ​ថា មិន​ថា​មនុស្ស​ប្រុស ឬ​មនុស្ស​ស្រី​សុទ្ធ​តែ​ចាប់​អារម្មណ៍​ទៅ​លើ​​មនុស្ស​ភេទ​ផ្ទុយ​​។​ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​មិន​បាន​ដឹង​ថា​​ ខ្លួន​ឯង​មាន​មន្ត​ស្នេហ៍​នៅ​កន្លែង​ណា​នោះ​ទេ​។​ ជា​ពិសេស​សម្រាប់​នារីៗ ដឹង​អត់ថា ប្រុសៗ​ចាប់​អារម្មណ៍​​កន្លែង​ណាមុន​គេ​លើ​ដង​ខ្លួន​មនុស្ស​ស្រី​ ពេល​ជួប​ដំបូង​? ​អូខេ​អត្ថបទ​មួយ​នេះ​អាច​ជួយ​អ្នក​បាន​៖

១.មាន​កែវ​ភ្នែក​ដ៏​ស្រស់​ស្អាត

ភ្នែក​ប្រៀប​ដូច​ជា​ទ្វារ​បេះ​ដូង ហើយ​វា​ក៏​ជា​សម្រស់​ដែល​ចាំ​បាច់​សម្រាប់​មនុស្ស​ស្រី​ដែរ​។​ ដឹង​អត់​ថា​ហេតុ​អី​បាន​ជា​វា​សំខាន់​? ដោយ​សារ​តែ​នៅ​ពេល​​យើង​និយាយ​ជា​មួយ​នរណា​ម្នាក់​ យើង​ប្រាកដ​ជា​មើល​ភ្នែក​គ្នា​ទៅ​មក​ វា​ជា​អ្វី​ដែល​អាច​ដិត​ជាប់​ក្នុង​ចិត្ត​មនុស្ស​ប្រុស​បាន​។​ ដូច្នេះ​ហើយ​ស្រី​ៗ​យើង​គួរ​តែ​មើល​ភ្នែក​ឲ្យ​បាន​ល្អ​ មុន​ពេល​ចេញ​ពី​ផ្ទះ​។​​​

២.មាន​សក់​ស្អាត​ភ្លឺ​រលោង

សក់​ក៏​ជា​រឿង​សំខាន់​ដែរ​។​ នៅ​ក្នុង​ភ្នែក​មនុស្ស​ប្រុស​ គ្រប់​នារី​ដែល​មាន​សក់​ស្រស់​ស្អាត​ មាន​ក្លិន​ក្រអូប​ និង​គួរ​ឲ្យ​ចង់​ស្ទាប​អង្អែល​ ជា​មន្ត​ស្នេហ៍​ដែល​ធ្វើ​ឲ្យ​ប្រុស​ៗ​ធ្លាក់​ក្នុង​លង់​ស្រលាញ់​ដោយ​មិន​ដឹង​ខ្លួន។ នៅ​ពេល​ដែល​អ្នក​ដើរ​កាត់​ហើយ​ប្រុស​ៗ​ធុំ​ក្លិន​សក់​របស់​អ្នក​ គេ​ច្បាស់​ជា​ក្រឡេក​មើល​ ហើយ​ចាប់​អារម្មណ៍​អ្នក​ទាំង​ដែល​​អ្នក​មិន​បាន​ធ្វើ​អ្វី​ទាល់​តែ​សោះ​។​ មនុស្ស​ប្រុស​មិន​ចូល​ចិត្ត​មនុស្ស​ដែល​មិន​ខ្វល់​ពី​សក់​ខ្លួន​ឯង​ ហើយ​ទុក​ឲ្យ​សក់​នៅ រញ៉េរញ៉ៃ​ ដោយ​មិន​សិត​ ហើយ​មិន​ខ្វល់​នោះ​ទេ​។​​​​​​​

៣.ជា​មនុស្ស​ស្រី​ដែល​រីករាយ

រឿង​ដែល​សំខាន់​មួយ​ផ្សេង​ទៀត​ក្រៅ​ពី​សក់​គឺ​ អ្នក​ជា​មនុស្ស​ដែល​មើល​ឃើញ​ពិភព​លោក​វិជ្ជមាន​ជា​និច្ច​ ចូល​ចិត្ត​ញញឹម​ ចូល​ចិត្ត​និយាយ​អ្វី​ឲ្យ​គេ​សើច។​ វា​ប្រៀប​ដូច​ជា​ផ្លូវ​មួយ​ដែល​នាំ​បុរស​មក​ជួប​ ហើយ​ជជែក​លេង​ជា​មួយ​អ្នក​ ដើម្បី​ផ្លាស់​ប្ដូរ​គំនិត​គ្នា​ ព្រោះ​ថា​អ្នក​គឺ​មនុស្ស​ដែល​ស្រស់​ថ្លា​ ហើយ​រីករាយ​ ពួក​គេ​គិត​ថា​មនុស្ស​ស្រី​បែប​នេះ​ច្បាស់​ជា​អាច​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ល្អ​ពេល​នៅ​ជា​មួយ​។​

៤.មាន​ជើង​ស្រឡូន​ស្អាត

នេះ​ជា​បញ្ហា​រូបរាង​ខាង​ក្រៅ​របស់​យើង​។​ ប្រុស​ៗ​ភាគ​ច្រើន​​ចូល​ចិត្ត​មនុស្ស​ស្រី​មាន​ជើង​ស្រឡូន​ស្អាត​ មិន​ថា​នាង​មាន​ស្បែក​ស​ឬ​ស្រអែម​ទេ​។​​ វា​អាច​ទាក់​ចិត្ត​មនុស្ស​ប្រុស​បាន​ ពេល​ដែល​អ្នក​ស្លៀក​ខោរ​ឬ​សំពត់​ខ្លី​ គេ​នឹង​ងាក​មក​មើល​អ្នក​ភ្លាម​។

៥.មាន​ចង្កេះ​​អង្ក្រង

​៩៩%​នារី​ដែល​មាន​ចង្កេះ​ស្អាត​មើល​ទៅ​សិច​ស៊ី​ណាស់​នៅ​ក្នុង​ភ្នែក​ប្រុស​ៗ។​ ពី​ព្រោះ​វា​ជា​ដង​ខ្លួន​ដែល​អាច​ទាក់​ទាញ​បុរស​បាន​យ៉ាង​ងាយ​ ប៉ុន្តែ​បើ​អ្នក​ស្គម​ ហើយ​មាន​ដង​ខ្លួន​ត្រង់​ គ្មាន​រាង​ នោះ​មិន​គួរ​ឲ្យ​ទាក់​ទាញ​ទេ​។អ្នក​គួរ​តែ​គិត​គូរ​ពី​រឿង​តម​អាហារ​ ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​ ១៥​នាទី​ក្នុង​១​ថ្ងៃ​ ឬ​៣​ថ្ងៃ​ក្នុង​១​សប្ដាហ៍​។​

៦.មិន​ទុទ្ទិដ្ឋិនិយម

វា​ទាក់​ទង​ទៅ​នឹង​​អត្តចរិត​របស់​មនុស្ស​​ស្រី​។​ ទោះ​ជា​មនុស្ស​ស្រី​មាន​ ភ្នែក​ស្អាត​ មាន​សក់​ភ្លឺ​រលោង​ មាន​ចង្កេះ​អង្ក្រង​ ប៉ុន្តែ​ ទុទ្ទិដ្ឋិនិយម​​ និយាយ​អ្វី​មិន​ចេះ​គិត​ មិន​ចេះ​សម្រប​ខ្លួន​នៅ​ក្នុង​សង្គម​ នឹង​មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ទេ​។​ ត្រូវ​ចាំ​ថា​មនុស្ស​ស្រី​ដែល​មាន​ទាំង​អត្តចរិត​ល្អ​ រូប​រាង​ស្រស់​ស្អាត​ គិត​តែ​រឿង​វិជ្ជមាន​ នារី​ម្នាក់​នោះ​​ហើយ​ដែល​បុរស​ៗ​កំពុង​ស្ពាយ​បង្វេច​តាម​រក​។​​

៧.ធ្វើ​អ្វី​ដែល​ជា​ខ្លួន​ឯង

អាច​និយាយ​បាន​ថា​អ្នក​ព្យាយាម​​ធ្វើ​ខ្លួន​ឲ្យ​ដូច​ជា​អ្នក​ផ្សេង​ ដើម្បី​តែ​ចង់​ឲ្យ​មនុស្ស​ប្រុស​​មក​រក​អ្នក​ នោះ​ជា​គំនិត​ដែល​មិន​ល្អ​ទាល់​តែ​សោះ​។​ ព្រោះ​គេ​នឹង​ចាប់​អារម្មណ៍​នូវ​អ្វី​ដែល​អ្នក​សម្ដែង​ តែ​មិន​មែន​ជា​ខ្លួន​អ្នក​ឡើយ​។​ ត្រូវ​តែ​ធ្វើ​អ្វី​ដែល​ជា​ខ្លួន​អ្នក​ ហើយ​កុំ​គិត​ថា​នៅ​លើ​លោក​នេះ​គ្មាន​អ្នក​ណា​ចូល​ចិត្ត​អ្នក​ ត្រូវ​ចាំ​ថា​ថ្ងៃ​ណា​មួយ​​អ្នក​នឹង​បាន​ជួប​បុរស​ដែល​គេ​ស្រលាញ់​អ្នក​ជា​អ្នក​​មិន​ខាន​៕​

ចុចអាន៖ មនុស្សស្រី​មានចរិត ៦ បែប​នេះ ធ្វើឲ្យមនុស្សប្រុសធុញ និងឆាប់អស់ចិត្ត

ប្រភព៖ Spiceee ប្រែសម្រួល៖ ឃួន​ សុលីកា