បុរសជោគជ័យ ច្រើនតែគេចមិនផុតពីធ្លាក់អន្លង់ស្នេហ៍នារី ដោយសារ៦ចំណុចនេះ
- 2019-10-01 10:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសជោគជ័យ ច្រើនតែគេចមិនផុតពីធ្លាក់អន្លង់ស្នេហ៍នារី ដោយសារ៦ចំណុចនេះ
មុខវី ភ្នែកធំ Cute ដូចតុក្កតា មិនមែនជានារីដែលបុរសជោគជ័យចង់ប្រាថ្នាជាគូអនាគតឡើយ។ សំខាន់គឺមិនមែនរូបរាងខាងក្រៅមួយមុខទើបអាចចងចិត្តបុរសបានឡើយ នៅមានរឿងជាច្រើនទៀត។ អាវុធ៦យ៉ាងនេះ អាចសម្លាប់ចិត្តឲ្យមនុស្សប្រុសចង់បាននារីម្នាក់នោះជាភរិយាលុះក្ស័យបាន។
១. មានភាពស្រស់ស្អាតពីខាងក្នុង
ភាពស្រស់ស្អាតពីខាងក្នុងរបស់នារី គឺចេញពីបទពិសោធន៍ ចំណេះដឹង ទំនុកចិត្ត ឥរិយាបថ សុភាពរាបសារ និងពាក្យសម្ដី។ ការមានទំនុកចិត្តនិងភាពអង់អាច គឺល្មមគ្រប់គ្រាន់ធ្វើឲ្យបេះដូងមនុស្សប្រុសទន់ខ្សោយ។ សូម្បីតែអ្នកវិទ្យាសាស្ត្រក៏យល់ថា សម្រស់ខាងក្រៅរបស់មនុស្សស្រីពិតជាអាវុធមិនអាចប្រកែកបានដែលអាចទាក់ទាញកែវភ្នែកបុរស។ ប៉ុន្តែសម្រស់ខាងក្នុងទៅវិញទេ ទើបអាចរក្សានៅក្នុងចិត្តរបស់មនុស្សប្រុសបាន ហើយនេះទើបជារឿងសំខាន់ដែលសូម្បីកូនប្រុសអ្នកមានក៏មិនអាចគេចផុតដែរ។
២. មិនឲ្យដៃ ចាប់ប្រុស
មនុស្សជាច្រើនយល់ថា នារីនឹងមើលទៅស្អាតអស្ចារ្យក្នុងកែវភ្នែកបុរស នៅពេលគេស្លៀកខោអាវថ្លៃៗនិងសិចស៊ី។ ប៉ុន្តែផ្នត់គំនិតពិតរបស់សុភាពបុរសមិនមែនត្រូវការរសនិយមបែបនេះទេ។ នារីស្អាតអស្ចារ្យ គឺដឹងពីរបៀបស្លៀកពាក់ខោអាវយ៉ាងណាសមកាលៈទេសៈ មិនមែនសំពត់ហួសសម័យពេក បញ្ចេញសាច់ពេក ឬស្ដើងពេកនោះឡើយ។ មន្តស្នេហ៍របស់នារីម្នាក់ធ្វើឲ្យបុរសលង់ គឺកែវភ្នែកគួរឲ្យស្រលាញ់ បូករួមនឹងកាយវិការ ដែលមិនមែនចេញមកឲ្យដៃគេនោះទេ។
៣. ទំនុកចិត្តនិងភាពឯករាជ្យ
បុរសជោគជ័យតែងស្វែងរកនារីដែលមានបុគ្គលិកលក្ខណៈនឹងធឹង ទស្សនៈវិស័យរឹងមាំក្នុងជីវិត ព្រមទាំងចេះលើកទឹកចិត្តដល់អ្នកដទៃ។ ក្នុងសតវត្សទី២១នេះ និយមន័យរបស់នារីឥតខ្ចោះ គឺសំដៅលើភាពឯករាជ្យ ទំនុកចិត្ត ចេះគ្រប់គ្រងអារម្មណ៍ និងរឹងមាំលើហិរញ្ញវត្ថុ ។ ម្យ៉ាងទៀត នាងត្រូវតែចេះថែទាំខ្លួនឯង ទោះស្ថិតក្នុងស្ថានការណ៍លំបាកយ៉ាងណាក៏ដោយ។
៤. សម្ដីសំដៅមានន័យ
សម្រាប់មនុស្សប្រុសជោគជ័យជាច្រើន បើមនុស្សស្រីចង់យកឈ្នះចិត្តរបស់គាត់ នោះគឺសំដីនេះហើយ។ ក្នុងប្រធានបទមួយ ត្រូវនិយាយឲ្យចូលគ្នា មិនមែនគាត់និយាយពីមាន់ អ្នកជជែកពីទានោះទេ។ ដូច្នេះ ការពិភាក្សាបែបនេះនឹងគ្មានថ្ងៃបញ្ចប់។ ម្ល៉ោះហើយ ទាមទារភាពឆ្លាតវៃ ចំណេះដឹង និងការសន្ទនាដោយសប្បាយរីករាយ ដែលនារីគួរតែចេះបង្កើត។
៥. មានក្ដីសុបិន និងការងារ
យោងតាមការស្ទង់មតិនៅពេលសួរបុរសថា តើចំណុចទាក់ទាញអ្វីរបស់នារីដែលអ្នកទាក់ចិត្តខ្លាំងជាងគេ? ពួកគេឆ្លើយថា គឺនារីមានការងារច្បាស់លាស់ និងដឹងពីរបៀបរកប្រាក់។ ក្រៅពីនេះ នាងចេះមើលថែខ្លួនឯង មានស្ទីលប្រចាំខ្លួន ចេះចំណាយពេលជាមួយគ្រួសារ និងមិត្តភក្កិ។ នាងអាចរកវិធីដើរកម្សាន្តដោយប្រាក់ខ្លួនឯង ដើម្បីកាត់បន្ថយស្រ្តេស។ លើសពីនេះ នារីដែលចេះបង្កើតភាពរីករាយក្នុងជីវិត មិនមែនជានារីដែលចាំតែបុរសការពារគ្រប់ពេល។
៦. មិនក្រអឺតក្រទម
ជានារីឆ្លាតមិនទាន់គ្រប់គ្រាន់ទេ តែក៏កួរចេះដាក់ខ្លួនខ្លះទើបជាប្រភេទនារីដែលបុរសជោគជ័យជាច្រើនប្រាថ្នា។ ភាពក្រអឺតក្រទម អំនួតមិនស្គាល់ខ្ពស់ទាប ទោះមនុស្សស្រីនោះរៀនដល់អស់ថ្នាក់ទៀត ក៏មិនសមជាប្រពន្ធល្អនោះដែរ៕
ចុចអាន៖ ចំណុចសំខាន់គួរដឹង ពេលCrush លើនរណាម្នាក់ កុំឲ្យគេចោទថាព្រាននារី