​ប្រជ្រុយ​ ៦ កន្លែង​នៅ​លើ​ផ្ទៃ​មុខ​ស្រី​ៗ មាន​ន័យ​ខុស​ៗ​គ្នា

  • 2019-09-20 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​ដើម​ឡើយ ​ប្រជ្រុយ​នៅ​លើ​ផ្ទៃ​មុខ​គេ​តែងតែ​ឱ្យ​និយម​ន័យ​ផ្សេង​ៗ​ពី​គ្នា ​ទៅ​តាម​​តំបន់​ដែល​ចាស់​ៗ​ជា​អ្នក​កំណត់​តែ​ម្ដង។ យ៉ាងណាមិញ ​បើ​តាម​ក្បួន​តម្រា​ចិន​វា​ក៏​មាន​ន័យ​ទៅ​តាម​​អត្ថន័យ​ដូច​ខាង​ក្រោម​នេះ​៖

១.ប្រជ្រុយ​លើ​ថ្ពាល់

ប្រជ្រុយ​ត្រង់​កន្លែង​នេះ ​មាន​រឿង​រ៉ាវ​ពីរ គឺ​ថ្ពាល់​ខាង​ស្ដាំ​និង​ថ្ពាល់​ខាង​ឆ្វេង។ ​បើ​មាន​ប្រជ្រុយ​ខាង​ឆ្វេង​មាន​ន័យ​មិន​សូវ​ល្អ​នោះ​ទេ ​អ្នក​អាច​ជួប​រឿង​មិន​ល្អ​ច្រើន​ក្នុង​ឆាក​ជីវិត។ ដោយ​ឡែក​បើ​ខាង​ស្ដាំ​វិញ​ល្អ ព្រោះ​អាច​មាន​ជោគជ័យ​ច្រើន ទាំង​ការងារ​និង​ជីវិត​គ្រួសារ​។

២.ត្រង់​ចិញ្ចើម

​បើ​មាន​ប្រជ្រុយ​ត្រង់​ចិញ្ចើម​ស្ដាំ អាច​បញ្ជាក់​បាន​ថា​អ្នក​នឹង​ឆាប់​រៀបការ​នៅ​វ័យ​ក្មេង​បំផុត ​ហើយ​ក៏​អាច​មាន​សំណាង​ច្រើន​ដែរ ប៉ុន្តែ​បើ​នៅ​ខាង​ឆ្វេងដាំ​វិញ​មិន​ល្អ​ទេ ​មាន​រឿង​មិន​ល្អ​ច្រើន​តែង​កើត​ឡើង​ចំពោះ​ខ្លួន។

៣.ប្រជ្រុយ​លើ​បបូរមាត់

បើ​អ្នក​មាន​ប្រជ្រុយ​ត្រង់​កន្លែង​នេះ គឺ​បង្ហាញ​ថា​ជា​មនុស្ស​មាន​ការ​ប្រឹងប្រែង​ខ្លាំង​ដើម្បី​សម្រេច​គោល​បំណង​របស់​ខ្លួន។ វា​បញ្ជាក់​បាន​ថា​ជា​បុគ្គល​ដែល​មាន​ជំនាញ​ធ្វើ​ការ​ពី​ធម្មជាតិ ​ហើយ​ក៏​មាន​គំនិត​ល្អ​ច្រើន​ដែរ។

រូបតំណាង

៤.ប្រជ្រុយ​ចង្កា

បញ្ជាក់​បាន​ថា​ជា​មនុស្ស​ចូល​ចិត្ត​ញ៉ាំ​ច្រើន​លើស​ធម្មតា។ ហើយ​បើ​មាន​ប្រជ្រុយ​ក្រោម​ចង្កា​ទៀត​បញ្ជាក់​ថា​ជា​មនុស្ស​ស្រលាញ់​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្សងព្រេង។

៥.ប្រជ្រុយ​នៅ​ត្រចៀក

បញ្ជាក់​ថា​ជា​មនុស្ស​ស្រី​ដែល​មាន​ចិត្ត​ដាច់ ​បើ​ថា​ទៅ​គឺ​ប្រាកដ​ជា​ទៅ​ហើយ ​ដោយ​មិន​មាន​ស្ដាយ​ស្រណោះ​អ្នក​ណា​ឡើយ។

៦.ច្រមុះ

ជា​មនុស្ស​ដែល​មាន​ភាព​ទាក់ទាញ ​ហើយ​បើ​និយាយ​ពី​រឿង​ផ្លូវ​ភេទ​វិញ ​ជា​មនុស្ស​ចូល​ចិត្ត​ខ្លាំង​ណាស់៕

ប្រភព៖ mysteries24 ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម