រឿងដំបូងពេលភ្ញាក់ពីគេង មិនមែនងើបចេញពីគ្រែដើរទៅផឹកទឹក តែជារឿង២យ៉ាងនេះ

  • 2019-09-19 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​ដំបូង​ដែល​​ធ្វើ​នៅ​ពេល​ព្រឹក ពេល​ភ្ញាក់​ពី​គេង​មិន​មែន​​ចុច​ទូរសព្ទ ឬ​​ក្រោក​ទៅ​ងូត​ទឹក​ដើម្បី​ស្លៀក​ពាក់​ទេ។ ​គ្រូ​ពេទ្យ​ជា​ច្រើន សង្កេត​ឃើញ​ថា អ្នក​ជំ​ងឺ​បេះ​ដូង​មាន​ការ​គាំង​បេះ​ដូង​ធ្ងន់​ធ្ងរ ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ស្ពៀត​សរសៃឈាម​ច្រើន​តែ​ពេល​អ្នក​ជំ​ងឺ​ក្រោក​នៅ​ពេល​ព្រឹក។ ​

​ប្រសិន​បើ​អ្នក​ក្រោក​ដោយ​កាយ​វិការ​លឿន​ៗ ភ្លាម​ៗ​ប្រព័ន្ធ​ប្រសាទ​នឹង​បំលាស់​យ៉ាង​លឿន​ធ្វើ​ឲ្យ​ឆាប់​បាត់​ថាម​ពល។ សម្រាប់​មនុស្ស​ចាស់​វិញ ​ងាយ​នឹង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ណាស់។ ​​ម្ល៉ោះ​ហើយ បណ្ដាល​ឲ្យ​បង្កើន​ឱកាស​ស្ទះ​សរសៃឈាម ធ្វើ​ឲ្យ​ឈាម​រត់​ទៅ​បេះ​ដូង​មិន​គ្រប់​គ្រាន់។ ដូច្នេះ​សម្រាប់​អ្នក​មាន​អាយុ​ចាប់​ពី​៤០​ឆ្នាំ​ឡើង​ទៅ ​បូក​រួម​ទាំង​អ្នក​មាន​ជំ​​​ងឺ​បេះ​ដូង ​សម្ពាធ​ឈាម​ខ្ពស់ និង​ទឹក​នោម​ផ្អែម ​គួរ​មាន​ការ​ប្រយ័ត្ន​នៅ​ពេល​ក្រោក​ពី​ដំណេក​ពេល​ព្រឹក។ ​​​​

​គ្រូ​ពេទ្យ​​​ជំនាញ​ច្រើន​រូប ណែនាំ​ឲ្យ​អនុវត្ត​មាន​វិធី​ខាង​ក្រោម​៖

១​. ចំណាយ​ពេល​២​នាទី​ម៉ាស្សា​ពោះ

លោក​វេជ្ជ​ . ​ Wang Zemin ​​​​នៃ Institute of Traditional Chinese Medicine oncology ​​សង្ឃឹម​ថា ​នេះ​ជា​រឿង​ដំបូង​ដែល​អ្នក​គួរ​ធ្វើ​មុន​​គេ ​​ពេល​ភ្ញាក់​ឡើង។ ការ​ម៉ាស្សា​នេះ​នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដើរ​បាន​ល្អ​។ ​លើស​ពី​នេះ ​អ្នក​អាច​ធ្វើ​បាន​ទាំង​មុន​ចូល​គេ​ង និង​ភ្ញាក់​ពី​គេង​ជា​រៀ​ង​រាល់​ថ្ងៃ។ ​វិធី​សាស្រ្ត​នេះ​ជួយ​ព្យាបាល​អ្នក​ឈឺ​ក្រពះ​ឲ្យ​ឆាប់​ជា​ដោយ​មិន​ដឹង​ខ្លួន ព្រម​ទាំង​ជួយ​ឲ្យ​គេង​លក់​ស្រួល​ផង​ដែរ។ ​ អ្នក​ត្រូវ​​​ប្រើ​ដៃ​ទាំង​​ពីរ​ដាក់​ក្រោម​ដើម​ទ្រូង ហើយ​ប្រើ​ម្រាម​ដៃ​ម៉ាស្សា​យឺត​ៗ​ចុះ​ទៅ​ក្រោម​បរិវេណ​ពោះ។ ​ធ្វើ​ដដែល​ៗ​បែប​នេះ​ប្រហែល​១​នាទី។

២. ចំណាយ​៥​នាទី​ម៉ាស្សា​កដៃ កំភួន​ជើង

វិធី​ម៉ាស្សា​នេះ​នឹង​ជួយ​សរសៃឈាម​រត់​បាន​ល្អ ដោយ​អ្នក​​ត្រូវ​ផ្ងារ​ដៃ​រួច​ឈ្លី​ត្រង់​ក​ដៃ។ ​បន្ទាប់​មក​ផ្ញារ​មកវិញ ​រួច​ឈ្លី​ត្រង់​ប្រអប់​ដៃ​ក្បែរ​ម្រាម​​មេ​ដៃ​ម្ខាង​ទៀត។ ​បន្ទាប់​មក កុំ​ភ្លេច​ឈ្លី​ត្រង់​គន្លាក់​កែង​ដៃ​ផង​។ ​បន្ទាប់​ពី​ម៉ាស្សា​ដៃ​ចប់ ​អ្នក​ត្រូវ​ម៉ាស្សា​ត្រង់​កំភួន​ជើង ​និង​ក​ជើង​ផង​ដែរ។

​៣. ផឹក​ទឹក​មួយ​កែវ ជួយ​ប្រព័ន្ធ​ឈាម​រត់​បាន​​ល្អ

​​បន្ទាប់​ពី​ម៉ាស្សា​រួច លោក​វេជ្ជ​ . Kaohsiung ​ណែ​នាំ​ថា ផឹក​​ទឹក​មួយ​កែវ​ពេល​ព្រឹក​​ជា​រឿង​សំខាន់។ ​នៅ​ពេល​យប់ ខណៈ​ពេល​អ្នក​គេង​លក់ ​រាង​កាយ​បាន​បាត់​បង់​ជាតិ​ទឹក​តាម​រយៈ​ប្រព័ន្ធ​អ៊ុយ​រីន​និង​ស្បែក រួម​ទាំង​ដង្ហើម​ផង ​ដែល​ងាយ​ឲ្យ​ឆាប់​ខ្វះ​ជាតិ​ទឹក។ ក្នុង​មួយ​យប់​អ្នក​អាច​បាត់​បង់​ជាតិ​ទឹក​យ៉ាង​ហោច ​៤៥០ ​មីលីលីត្រ ​។

​ប៉ុន្តែ​ទឹក​ដែល​គួរ​ផឹក​នៅ​ពេល​ព្រលឹម ​មិន​មែន​ជា​ទឹកកក​ ឬ​ទឹក​ក្តៅ​នោះ​ទេ ព្រោះ​ក្រពះ​និង​ពោះ​វៀន​អ្នក​មិន​ទាន់​មាន​អាហារ​នៅ​ឡើយ។ អ្នក​គួរ​ផឹក​ទឹក​ធម្មតា ​ទើប​ជា​លក្ខខណ្ឌ​ល្អ​។ ​តែ​បើ​បន្ទប់​គេង​របស់​អ្នក​ស្ថិត​ក្នុង​សីតុណ្ហភាព​ត្រជាក់ ​អ្នក​អាច​ផឹក​ទឹក​ក្ដៅ​បាន​៕

ចុចអាន៖ ​ មនុស្ស៤ប្រភេទ មិនគួរបរិភោគមីកញ្ចប់ឬកំប៉ុងឡើយ

ប្រភព៖ chonburipost ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម