ខ្លីៗពីរបៀបផាត់ខ្ទង់ច្រមុះឲ្យខ្ពស់ស្អាត

  • 2019-09-17 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ច្រមុះ​គឺជា​ចំណុចមួយ​ដ៏គួរឲ្យ​ចាប់អារម្មណ៍​សម្រាប់​នារីៗ​គ្រប់រូប។ ដោយភាគ​ច្រើនគេជឿ​ថា​ប្រសិន​បើ​មានច្រមុះ​ស្រួចស្អាត​មើលមក​គឺពិត​ជាលើក​ផ្ទៃមុខ​ជាមិនខាន។ ថ្ងៃនេះ​អ្នក​ទាំងអស់គ្នា​នឹង​បាន​ដឹង​ពីរបៀបផាត់​ច្រមុះ​ឲ្យឃើញ​មានខ្ទង់​ស្អាត​ដោយ​មិនចាំ​បាច់ទៅ​កែ​ច្រមុះ។ វិធីទាំង​នោះ​រួម​មាន៖

គ្រឿង​តុបតែង៖

-ម្សៅ contour (ម្សៅផាត់​ឲ្យចេញ​ស្រមោល)

-ម្សៅ highlight

-ជក់​ផាត់​មុខ

របៀប​ផាត់៖

បន្ទាប់​ពីអ្នក​ផាត់ម្សៅ​ទ្រនាប់រួច​ហើយ ចូរអ្នក​យកម្សៅ contour ដោយ​ជ្រើស​រើស​ពណ៌​ណា​ដូច​ទៅ​នឹងស្បែក​របស់​អ្នក។ រូច​ត្រូវ​ផាត់នៅ​ក្រោម​ផ្ទៃចិញ្ចើម​ដើម្បី​ឲ្យស៊ី​ពណ៌​ជាមួយ​នឹង​ច្រមុះ។

បន្ទាប់​មក​ប្រើពណ៌​ណារៀង​ដិត​ជាងពណ៌​ស្បែក​របស់អ្នក ផាត់ថើរៗ​នៅលើ​ផ្ទៃច្រមុះ។ ផាត់ពី​ចុះ​ក្រោម​ទៅចុង​ច្រមុះ​ដើម្បី​មើល​មកឲ្យ​ច្រមុះ​តូចជាង​មុន។

ប្រើ​ម្សៅ contour ល្មម​ផាត់​នៅលើ​ច្រមុះដើម្បី​ឲ្យមើល​មកពណ៌​ធម្មតា មានពណ៌​នៅសង​ខាងផ្ទៃ​ច្រ​មុះ តែមិន​គួរផាត់​កា្រស់​ពេកទេ។

ចុង​ក្រោយ យក​ម្សៅ highlight មកផាត់​ថើរៗនៅ​ចុងច្រមុះ​ដើម្បីឲ្យ​មើល​មកភ្លឺ​ថ្លាស្រស់​ស្អាត។ មើល​ថាល្មម​ពេញ​ចិត្ត​អ្នកឬ​នៅ? បើល្មម​ជាការ​ស្រច។

ចុចអានបន្ត៖

ខ្លីៗពីរបៀបផាត់ត្របកភ្នែកដូចនារីកូរ៉េ

ពណ៌ភ្នែក​ស្អាតៗ Cute Cute សម​បំផុត​ពេល​ចេញ​ទៅ​ដើរ​លេង!

ប្រភព៖ jelly ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម