ប្រពន្ធឆ្លាតកុំសួរសំនួរ៤យ៉ាងនេះ ប្រយ័ត្នប្តី​ប្រែចិត្ត

  • 2019-09-13 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​ប្តី​ប្រពន្ធ ​មិន​អាច​រលូន​ដូច​ក្នុង​រឿង​និទាន ​ឬ​ភាគ​កូរ៉េ​ដែល​គេ​តែង​នោះ​ឡើយ។ ​ជូន​កាល ​ក៏​ត្រូវ​ជួប​រឿង​រកាំ​រកូស​ដែរ។ ​ដូច្នេះ ​បើ​អ្នក​ជា​ប្រពន្ធ​ឆ្លាត គួរ​លៃ​លក​កុំ​សួរ ឬ​ពិភាក្សា​ជាមួយ​ស្វាមី​នូវ​រឿង​រ៉ាវ​៤​យ៉ាង​ខាង​ក្រោម​នេះអី។​

១. រឿង​ស្នេហា​អតីត

ប្ដី​របស់​អ្នក​ប្រហែល​ចង់​ដឹង​​ថា​តើ​មុន​ពេល​ជួប​គាត់ តើ​អ្នក​មាន​សង្សារ​ប៉ុន្មាន​នាក់​មក​ហើយ។ ប្រធាន​បទ​នេះ ​អ្នក​មិន​គួរ​ជជែក​ជាមួយ​ស្វាមី​នោះ​ទេ ព្រោះ​បើ​អ្នក​ប្រាប់​គាត់​នូវ​រឿង​រ៉ាវ​ស្នេហា​ចាស់​ មាន​តែ​ធ្វើ​ឲ្យ​ប្ដី​មាន​អារម្មណ៍​មិន​ល្អ បើ​ទោះ​ជា​ពេល​នេះ​អ្នក​បាន​រៀប​ការ​ជាមួយ​គាត់​រួច​ក៏​ដោយ។

២. ឪពុក​ម្ដាយ​ក្មេក

បើ​ចង់​ចៀស​ឲ្យ​ផុត​ពី​រកាំ​រកូស​គ្រួសារ អ្នក​ជា​ប្រពន្ធ​គួរ​ឆ្លាត​កុំ​និយាយ​ដើម​ម្ដាយ​ឪពុក​ក្មេក​ឲ្យ​សោះ។ ​​បើ​អ្នក​មិន​ពេញ​ចិត្ត​ឪពុក​ម្ដាយ​ក្មេក​ទេ អ្នក​ក៏​​មិន​ត្រូវ​និយាយ​ប្រាប់​ប្តី​ថា អ្នក​គ្រាន់​តែ​ធ្វើ​ពុត​ជា​ស្រលាញ់​​ប៉ា​ម៉ាក់​ក្មេក​ប៉ុណ្ណោះ ​តាម​ពិត​អ្នក​ពិបាក​ចុះ​សម្រុង​នឹង​ពួក​គាត់​ណាស់។ ​បើ​អ្នក​និយាយ​បែប​នេះ ​មិន​យូរ​មិន​ឆាប់ អាពាហ៍ពិពាហ៍​អ្នក​នឹង​ងាយ​ប្រេះស្រាំ​មិន​ខាន។

៣. តើ​បង​នៅ​ស្រលាញ់​អូន​ដែរ​ទេ?

​​សំនួរ​នេះ​សម្រាប់​ប្តី​របស់​អ្នក ប្រាកដ​ជា​រឿង​គួរ​ឲ្យ​ងឿង​ឆ្ងល់​បន្តិច​ហើយ។ គាត់​នឹង​ប្លែក​អារម្មណ៍​ ហើយ​គិត​សង្ស័យ​លើ​អ្នក​ថា តើ​ហេតុ​អ្វី​អ្នក​នៅ​គិត​បែប​នេះ​ទៀត?តើ​អ្វី​ដែល​គាត់​ផ្ដល់​ឲ្យ​អ្នក មិន​ទាន់​ហៅ​ថា​ស្រលាញ់​ទេ​ឬ?

បើ​សិន​ជា​អ្នក​ភ័យ​ព្រួយ​ដល់​ថ្នាក់​នេះ ខ្លាច​ថ្ងៃ​ណា​មួយ​ស្វាមី​បោះ​បង់​ចោល ពេល​អ្នក​មិន​​ស្អាត ​​ចាស់ ​ធាត់ ក្បាល​ទំពែក ឬ​ប្រែ​ប្រួល​ផ្សេងៗ បញ្ជាក់​ថា​អ្នក​បង្ហាញ​ឲ្យ​​ប្តី​ឃើញ​ពី​ចំណុច​ខ្សោយ​របស់​អ្នក​ហើយ។ ​ជំនួស​ឲ្យ​សំណួរ​នេះ ​បើ​អ្នក​ចង់​បង្កើន​ទំនុក​ចិត្ត​សម្រាប់​ខ្លួន​ឯង ​គឺ​ព្យាយាម​បង្កើត​ភាព​ស្រស់​ស្អាត​សម្រាប់​ខ្លួន​ឯង ទើប​ប្តី​របស់​អ្នក​នៅ​ស្រលាញ់​អ្នក​ជា​រៀង​រហូត។

៤. ​យក​រឿង​ប្តី​ប្រពន្ធ​គេ​មក​និយាយ​ប្រៀប​ធៀប​ឲ្យ​ប្តី​ស្តាប់

​​​គ្មាន​មនុស្ស​ប្រុស​ណា​ចូល​ចិត្ត​ស្តាប់​ប្រពន្ធ​ខ្លួន​ឯង និយាយ​រឿង​រ៉ាវ​ប្តី​ប្រពន្ធ​គេ​​ ហើយ​យក​មក​ប្រៀប​ធៀប​នឹង​ប្តី​ប្រពន្ធ​ខ្លួន​​ឯង​នោះ​ទេ។ ​​ឧទាហរណ៍ ​ឃើញ​ប្តី​​ដែល​​រស់​នៅ​ទល់​មុខ​ផ្ទះ​របស់​អ្នក ​ទើប​តែ​ទិញ​ខ្សែ​ក​ពេជ្រ​ឲ្យ​ប្រពន្ធ​របស់​គេ ​ឬ ​អ្នក​ប្រាប់​​ប្តី​របស់​​អ្នក​ថា ​ឃើញ​ប្តី​​​របស់​មិត្ត​ភក្កិ​ទើប​តែ​ទិញ​ឡាន​ថ្មី​ឲ្យ​ប្រពន្ធ​ជា​ដើម។ ​រឿង​រ៉ាវ​នេះ ​បើ​ប្តី​របស់​អ្នក​កំពុង​ពិបាក​រឿង​រក​លុយ​ស្រាប់​ផង ​គាត់​នឹង​មាន​អារម្មណ៍​មិន​ស្រណុក​ចិត្ត​ឡើយ ព្រោះ​បង្ហាញ​ពី​ការ​ប្រៀប​ធៀប​សមត្ថភាព​រក​លុយ​កាក់​ជាមួយ​បុរស​ផ្សេង។ ​ ម្ល៉ោះ​ហើយ ​ទោះ​អ្នក​ទំនេរ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ​ក៏​គួរ​យក​ប្រធាន​បទ​ផ្សេង​​មក​និយាយ​ដែរ៕

ចុចអាន៖ ​​ ប្តីប្រពន្ធគ្មានថ្ងៃលែងគ្នា បើអាចឆ្លងផុតពីឧបសគ្គ ៦ យ៉ាងនេះ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម