មន្តស្នេហ៍ពីខាងក្នុង ៤ របស់មនុស្សស្រីដែលធ្វើឲ្យបុរសចង់ទាក់ទងដោយមិនដឹងខ្លួន

  • 2019-09-12 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រស់​តែពី​ខាង​ក្រៅ​មួយ​មុខមិន​អាច​វិនិច្ឆ័យ​ថាអ្នកនេះ​ឬអ្នកនោះ​ជា​មនុស្ស​ស្អាត​បាន​ឡើយ។ ភាព​ស្រស់ស្អាត​ដែល​ទាក់ទាញ​ចិត្តបុរស​ដោយមិន​ដឹង​ខ្លួន​នោះគឺ មន្តស្នេហ៍​បង្កប់នៅ​ខាង​ក្នុង​របស់​មនុស្ស​ស្រីរួម​មាន៖

១. មិន​ឆ្មើងឆ្មៃ​វាយ​ឫក

ជា​មនុស្សស្រី​មាន​ចរិតឆ្មើងឆ្មៃ វាយឫក​ខុសរបៀប ចៀស​ពុំរួចទេ​ពីមនុស្ស​ប្រុស​ដែលមិន​ហ៊ាន​សូម្បីតែ​សម្លឹង​មើល​មុខ​របស់អ្នក​ផ្ទាល់។ តាមរយៈ​កាយវិការ ពាក្យ​សម្តី​គេក៏​អាច​វិនិច្ឆ័យថាអ្នក​ជា​មនុស្ស​ប្រភេទណា​បានដែរ។ ដូច្នេះ​ដើម្បីបង្ការ​ការគិត​អវិជ្ជមាន​មក​លើរូប​អ្នក​ផ្ទាល់ អ្នក​គួរតែ​មានចរិ​ត​ស្លូ​តបូត​សុភាព​រាបសារ​មិនវាយឫក​ខុសរបៀប​ទើបអ្នក​ផងចូល​ចិត្តអាណិត​ស្រលាញ់។

២​. ចេះគិតវែង​គិតឆ្ងាយ

ជា​មនុស្ស​ចិត្តល្អ ស្មោះ​ត្រង់ មិនខ្វះ​ទេអ្នក​ចូលចិត្ត អាណិត​ស្រលាញ់​និង​រាប់រក​គ្រប់​ពេល​វេលា​និង​គ្រប់ទី​កន្លែង។ សម្រាប់​មនុស្ស​ប្រុសវិញ កាលបើ​បានឃើញ​សុភាពនារី​ចិត្តល្អ​បែបនេះ​ហើយ រឿងអី​មិន​បាក់​ចិត្ត​ស្រលាញ់។

៣. ចេះស្រលាញ់​ខ្លួនប្រាណ

ជា​មនុស្ស​ស្រីធម្មតា​ទេ ចំពោះរឿង​តុបតែង​ខ្លួនប្រាណ​ដូចជា ការថែរក្សា​ស្បែក សក់ ការស្លៀក​ពាក់ មិន​មែន​ទាល់តែ​មាន​សម្លៀកបំពាក់​ថ្មីរហូត​នោះទេ ទើប​ស្អាត តែជា​ការចេះ​ថែរក្សា​សម្លៀកបំពាក់ ស្លៀក​ពាក់​ឲ្យត្រូវ​តាមកាលៈ​ទេសៈ។ នៅ​ពេល​ដែលអ្នក​ចេះ​ថែរក្សា​ខ្លួន​ឯងក៏​មាន​ន័យថា​អ្នកអាច​ជួយ​ណែ​នាំអ្នក​នៅជុំវិញ​ខ្លួនឲ្យ​ចេះ​ថែរក្សា​ខ្លួន​បាន​ដែរ។

៤. ជាមនុស្ស​ចេះដឹង​ខុសត្រូវ

សាក​ស្រមៃមើលថាអ្នក​ជាមនុស្សចេះ​តែបង្ក​បញ្ហានេះ​បញ្ហានោះ​មិនឈប់ឈរ តើអ្នក​នៅ​ជុំវិញ​ខ្លួន​អ្នក​បានសុខ​ស្ងប់ដែរ​ឬទេ? មនុស្សគ្រប់គ្នា​តែងត្រូវការអ្នក​ដែលចេះបង្កភាព​រីករាយ​មិនបង្ក​បញ្ហាទៅ​ដល់​ពួកគេ ដូច្នេះ​ចូររក្សា​ខ្លួន​ប្រាណ​អ្នកឲ្យ​មានរបៀប​រៀបរយ មិនមែន​ជាមេ​បញ្ហា។

ចុចអានបន្ត៖

មូលហេតុ ៦ យ៉ាងដែលមនុស្សស្រីអាយុខ្ទង់ ២០ គួរតែនៅលីវសិន

ប្រភព៖ akerufeed ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម