តើ​ទឹកដូង​និង​ខ្ទិះដូង មាន​គុណ​ប្រយោជន៍​ផ្សេង​គ្នា​យ៉ាង​ណា​ខ្លះ​? មក​ដឹង​ទាំង​អស់​គ្នា​

  • 2019-09-07 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លែ​ដូង​មាន​អត្ថ​ប្រយោជន៍​ច្រើន​សម្រាប់​តម្រូវ​ការ​រាង​កាយ​យើង។ ទឹកដូង​មាន​ផ្ទុក​សារធាតុ​ចឹ​ញ្ចិម​ជាច្រើន​ដូចជា វីតាមីន B1 B2 B3 B6 វីតាមីនC ប្រូតេអ៊ីន កាល់ស្យូម ម៉​ង់​ហ្កា​ណែ​ស ផូ​ស្វ័រ ប៉ូតាស្យូម និង​ជាតិ​ដែក ដែល​ពិត​ជា​មាន​សារៈសំខាន់​ជួយ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ។ ចុះ​បើ​យើង លាយ​ទឹក​ច្របាច់​វា​ឲ្យ​ទៅ​ជា​ខ្ទិះ​ដូង​វិញ តើ​វា​ដូច​គ្នា​ឬ​ទេ? អី​ច៊ឹ​ង មក​ស្រាយ​ចម្ងល់​នេះ​ខាង​ក្រោម​នេះ៖

គុណ​ប្រយោជន៍​ទឹកដូង

ទឹកដូង មាន​ផ្ទុក​សារ​ធាតុ​អុក​ស៊ី​ត​កម្ម ដែល​ជួយ​ការពារ​សុខភាព​កុំ​ឲ្យ​ចាស់​ជាង​វ័​យ​ជាតិ​ស្ករ​ក្នុង​ឈាម កម្រិត​កូ​ឡេ​ស្តេ​រ៉ូល និង​សម្ពាធ​ឈាម​ឲ្យ​មាន​ស្ថេរ​ភាព មាន​ដំណើរ​ការ​ប្រក្រតី។ វា​ជួយ​ឲ្យ​អារម្មណ៍​យើង​ស្រស់​ស្រាយ និង​បំបាត់​ការ​ស្រេក​ទឹក​ផង​ដែរ។

គុណ​ប្រយោជន៍​ខ្ទិះដូង

យើង​ប្រហែល​ជា​ធ្លាប់​បាន​លឺ​មក​ថា​ការ​ញ៉ាំ​ខ្ទិះដូង​ធ្វើ​ឲ្យ​យើង​ធាត់ ប៉ុន្ដែ​តាម​ពិត​ទៅ ខ្ទិះដូង​មាន​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​រាងកាយ​យើង។

តួយ៉ាង ខ្ទិះដូង​មាន​ផ្ទុក​សារ​ធាតុ​ម៉ូលេគុល​ទ្រីគ្លី​សេរី​ដ​ជា​ខ្សែ​សង្វាក់​មធ្យម ដែល​មាន​តួនាទី​ជួយ​រំលាយ​អាហារ និង ធ្វើ​ឲ្យ​រាងកាយ​មាន​កម្លាំង​រ៉ឹងមាំ។ ម៉្យាងទៀត វា​ជួយ​កម្ចាត់​កូឡេ​ស្តេរ៉ុល​អា​ក្រក់ៗ​ចោល ដោយ​រក្សា​តែ​កូលេ​ស្តេរ៉ូលមាន​ប្រយោជន៍​ដល់​រាង​កាយ។ ហើយ​វា​ក៏​មាន​តួនាទី​ជួយ​កម្ចាត់​បាក់តេរី​មិនល្អ​ពី​រាង​កាយ​ផង​ដែរ។

ចុចអានបន្ត៖អាហារ ៨ ប្រភេទ​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចុក​ចាប់​ពេល​មក​រដូវ មិត្ត​នារី​ត្រូវ​ដឹង

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម