៤ មូលហេតុ​ដែល​អ្នក​​មិន​គួរ​ត្រលប់​ទៅ​រក​អ្នក​​ចាស់​ដែល​ធ្លាប់​ក្បត់​ទាល់​តែ​សោះ

  • 2019-08-24 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​មិន​តិច​ឡើយ​​ដែល ទោះ​បី​ជា​គេ​ធ្វើ​បាប​ចិត្ត​មួយ​ដង ជា​ពីរ​ដង នៅ​តែ​អត់​ឱន​ឲ្យ​គេ ហើយ​បើក​ឱកាស​ឲ្យ​គេ​ធ្វើ​ឲ្យ​យើង​​ឈឺ​រហូត ហើយ​នៅ​តែ​បន្ត​ស្រលាញ់​គេ​ដូច​គ្មាន​អ្វី​កើត​ឡើង។ ហេតុផល​ខាង​ក្រោម​នេះ គឺ​ជា​មូលហេតុ​ដែល​អ្នក​​មិន​គួរ​ទទួល​យក​អ្នក​​ធ្លាប់​ក្បត់​ចូល​ក្នុង​ជីវិត​ខ្លួន​ទៀត​ឡើយ។

១. នឹង​រស់​នៅ​ក្នុង​ភាព​ភ័យ​ព្រួយ

ប្រសិនបើ​អ្នក​ទទួលយក​អ្នក​​ក្បត់​ចូល​ក្នុង​បេះដូង​សារ​ឡើង​វិញ អ្នក​​នឹង​គ្មាន​ថ្ងៃ​រស់​ដោយ​មាន​ក្ដី​សុខ​ឡើយ ដោយ​អ្នក​​នឹង​ភិតភ័យ​ថា គេ​នឹង​ក្បត់​អ្នក​ជា​ថ្មី​ម្ដង​ទៀត។ ហើយ​អ្នក​​ក៏​មិន​អាច​ចង​ជើង​មនុស្ស​ដែល​មាន​និស្ស័យ​ក្បត់ជា​រៀង​រហូត​នោះ​ដែរ។

២. គេ​មិន​ស័ក្ដិសម

អ្នក​គិត​ថា​គេ​ស័ក្ដិសម​នឹង​ទទួល​យក​មនោសញ្ចេតនា​របស់​អ្នក​​ដែរ​ឬ​អត់ នៅ​ពេល​គេ​ហ៊ាន​ក្បត់​អ្នក​ទៅ​យក​អ្នក​ថ្មី​នោះ? សូម​និយាយ​ឲ្យ​ត្រង់​ចុះ មាន​តែ​អ្នក​ល្ងង់​នោះ​ទេ ទើប​នៅ​ស្រលាញ់​​អ្នក​ដែល​យក​មនោសញ្ចេតនា​របស់​ខ្លួន​មក​លេង​សើច​នោះ។

៣. អ្នក​​កំពុង​រំពឹង​អ្វី​ដែល​អាច​កើត​ឡើង

នៅ​ក្នុង​ចិត្ត​អ្នក​​ដែល​នៅ​ស្រលាញ់​មនុស្ស​ក្បត់ គឺ​តែង​តែ​សម្ងំ​រំពឹង​ថា មនោសញ្ចេតនា​ដ៏​ថ្លៃថ្លា​គឺ​អាច​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​របស់​គេ​បាន។ តែ​នេះ​ប្រៀប​ដូច​ជា​អ្នក​កំពុង​រង់​ចាំ​ទឹក​ទន្លេ​នៅ​កណ្ដាល​វាល​ខ្សាច់​សាហារ៉ា​ដែរ។ អ្វី​ៗ​អាច​ផ្លាស់​ប្ដូរ​បាន តែ​ចិត្ត​គំនិត​មនុស្ស​មិន​អាច​ប្ដូរ​បាន​ឡើយ។ អ្នក​មិន​អាច​រំពឹង​ឲ្យគេ​ស្មោះ​បាន​ឡើយ​ បើ​គេ​ក្បត់​អ្នក​ហើយ​នោះ។

៤. គេ​មិន​ខ្លាច​បាត់​អ្នក

អ្នក​ជា​បុគ្គល​​តែ​មួយ​គត់​ដែល​នៅ​ស្រណោះ​ពីវត្តមានរបស់​គេ ព្រោះ​អ្នក​​មិន​អាច​រស់​ខ្វះ​គេ​បាន។ តែ​ចំពោះ​គេ​វិញ ទោះ​បី​ជា​អ្នក​នៅស្រលាញ់​គេ ទទួល​យក​គេ​សារ​ជា​ថ្មី ក៏​គេ​មិន​ខ្លាច​បាត់បង់​អ្នក​ឡើយ។ នៅ​ពេល​ដែល​មានឱកាស​ល្អ ដើម្បី​ដើរ​ចេញ គេ​នឹង​ដោះដៃ​ចោល​អ្នក​ដោយ​គ្មាន​អាល័យ​សូម្បី​បន្តិច៕

​ចុចអាន៖ ​​ នេះ​គឺ​ជា​អ្វី​ដែល​អ្នក​នឹង​ទទួល​បាន នៅ​ពេល​ស្រាប់​តែ​មិត្ត​ជិតស្និទ្ធ Crush លើ​អ្នក​ណា​ម្នាក់

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម