មូលហេតុ ៣ ធ្វើឲ្យមនុស្សស្រីចូលចិត្តថតរូបស៊ែលហ្វី
- 2019-08-23 07:29:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុ ៣ ធ្វើឲ្យមនុស្សស្រីចូលចិត្តថតរូបស៊ែលហ្វី
សម័យនេះទៅហើយគ្មានអ្នកណាដែលមិនស្គាល់ពាក្យថា “ថតរូបស៊ែលហ្វី“ នោះទេ ទាំងបុរសនិងស្រ្តី ជាពិសេសគឺមនុស្សស្រីតែម្តងគឺពួកគាត់ចូលចិត្តថតរូបបែបស៊ែលហ្វីជាងមនុស្សប្រុស តើនេះមកពីមូលហេតុអ្វីទៅ?
**មូលហេតុទី១៖** គឺជាចេតនាបង្ហាញនូវសម្រស់ពិតរបស់ពួកគេ៖ វាជារឿងធម្មតាទេនៅពេលដែលយើងមានសម្រស់ផ្ទៃមុខ ស្អាត ម៉ត់រលោង ច្រមុះស្រួច ចង្កាព្រែក ថ្ពាល់ខួច ភ្នែកធំៗ គឺយើងពិតជាសប្បាយចិត្ត ក្នុងការបញ្ចេញឲ្យមនុស្សគ្រប់គ្នាបានឃើញ ឬ (Self-Promotion) ជាមិនខាន។
ម្យ៉ាង Admin ក៏ធ្លាប់លង់សម្រស់ស្រ្តីដែលថតរូបស៊ែលហ្វីដែរ ហេហេហេ។ ជាពិសេសនៅពេលលេងបណ្តាញសង្គម Instagram រូបភាពស៊ែលហ្វីរបស់លោកអ្នកនាងត្រូវបាន App មួយនេះច្នៃចេញមកបានច្រើនទម្រង់ និង ធ្វើឲ្យមនុស្សចូលចិត្តច្រើនលើសពីរូបភាពធម្មតាចំនួន ៣៨% ឯណោះ។
មូលហេតុទី២៖ គឹការថតរូបស៊ែលហ្វីជួយកាត់បន្ថយជម្លោះរវាងមនុស្សស្រី និង កញ្ចក់ឆ្លុះរបស់ពួកគេ៖ ស្តាប់មើលទៅរាងធ្ងន់បន្តិច ប៉ុន្តែវាជាការពិតចំពោះមនុស្សស្រីដែលមិនសូវមានរូបរាងស្អាត ឬ មិនមានមុខមាត់ស្អាតខ្លាំង ពួកគេមិនសូវចូលចិត្តឆ្លុះកញ្ចក់រយៈពេលយូរនោះទេ ប៉ុន្តែពួកគេបែរជាចូលចិត្តបើកកាម៉េរ៉ាមុខទូរស័ព្ទដៃ OPPO F11 Pro របស់ពួកគេ ជំនួសកញ្ចក់ឆ្លុះទៅវិញ និង អាចថតរូបស៊ែលហ្វីតាមទូរស័ព្ទដៃរបស់ពួកគេរយៈពេលយូរប៉ុណ្ណាក៏មិនថ្វីដែរ។
មិនត្រឹមតែប៉ុណ្ណឹងទេស្រ្តីភាគច្រើនតែងតែបើកកាមេរ៉ាមុខទូរស័ព្ទដៃ ចុចថតហើយ ថតទៀត ថតទាល់តែពួកគេអាចទទួលបានរូបថតដែលល្អឥតខ្ចោះមួយ ដែលពួកគេពេញចិត្តទើបពួកគេឈប់ថត និង បង្ហោះក្នុងបណ្តាញសង្គមបាន! ដូច្នេះនេះហើយជាមូលហេតុដែលក្រុមហ៊ុនទូរស័ព្ទដៃភាគច្រើន បានផ្តោតសំខាន់លើការច្នៃប្រឌិតកាមេរ៉ាស៊ែលហ្វីនេះជាចំនុចសំខាន់មួយក្នុងការប្រកួតប្រជែងគ្នា។
មូលហេតុទី៣៖ រូបថតស៊ែលហ្វី អាចធ្វើឲ្យពួកគេមានពេលវេលាគ្រប់គ្រាន់ក្នុងការគ្រប់គ្រង និង រៀបចំខ្លួនបានយ៉ាងល្អ។ កាមេរ៉ាស៊ែលហ្វីមកដល់យុគសម័យនេះកាន់តែទំនើបជាងមុន ដូចជា OPPO F11 Pro អាចកំណត់ចំនួននាទីមុនពេលថតរូបស៊ែលហ្វី ឬ អាចធ្វើសញ្ញាម្រាមដៃ៥ដើម្បីចុចថតរូបស៊ែលហ្វីលក្ខណៈជាក្រុម ឬថតខ្លួនឯងបានពីចំងាយមិនចាំបាច់ពិបាកឈរកាន់ដោយផ្ទាល់នោះទេ ហើយជាឱកាសមួយដើម្បីឲ្យលោកអ្នកមានឱកាសរៀបចំខ្លួនឯង និង ស្របគ្នា ឲ្យបានសមរម្យមុនពេលថតរូប និងមិនចាំបាច់រំខានដល់អ្នកដទៃមកថតឲ្យយើងឡើយ ពិតជាទំនើបរបស់គេមែន។
ដោយផ្អែកលើមូលហេតុដ៏សាមញ្ញទាំងបីនេះហើយទើបមនុស្សភាគច្រើននិយមប្រើប្រាស់ទូរស័ព្ទដៃ OPPO សឹងតែគ្រប់ម៉ូឌែលចេញថ្មីម្តងៗ ជាពិសេស OPPO F11 Pro ៦៤GB ទាំងបីពណ៌ពិតជាទំនើបជាមួយនឹង កាមេរ៉ាមុខបង្កប់ខ្លួនចំកណ្តាល ទំហំ16MP (វាអាចផុសចេញចូលរាប់សិបលានដងក្នុងរយៈពេលជាង៥ឆ្នាំឯណោះ) និងកាមេរ៉ាក្រោយភ្លោះទំហំ 48MP និង មានទំហំថ្ម 4000mAh ថតម៉ាសប្បាយតែម្តងណាគ្នាយើង៕