៩​ចំណុច​បង្ហាញ​ថា​អ្នក​​ជា​មនុស្ស​មាន​​សំណាង ​និង​វាសនា​ខ្ពស់​កម្រ​រក

  • 2019-08-23 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូបតំណាង

**១.** ទោះ​មិន​មែន​អ្នក​មាន ប៉ុន្តែ​ក៏​មិន​​ខ្វះ​ខាត មាន​​​ល្មម​ហូប ល្មម​ប្រើ

២. ​ក្នុង​គ្រួសារ​​គ្មាន​អ្នក​ឈឺ

៣. ឪពុក​ម្ដាយ​កូន ប្ដី​ប្រពន្ធ នៅ​ជួបជុំ​គ្នា ​ស្រលាញ់​គ្នា​ យោគយល់​គ្នា

៤. គ្មាន​សាច់​ញាតិ​ដែល​ត្រូវ​ជាប់​ឃុំ​ក្នុង​គុក

៥. គ្មាន​សត្រូវ​ចង​អាឃាត

៦. គ្មាន​មិត្ត​ភ័ក្ដិ​ជា​មនុស្ស​អាក្រក់ ទុច្ចរិត

៧. ពេល​ធ្វើ​ខុស មាន​មិត្ត​ល្អ​ជួយ​ដាស់​តឿន

៨. ធ្វើ​​ការ​អ្វី​ៗ​មាន​អ្នក​ជួយ​ជ្រោមជ្រែង គាំទ្រ ទាំង​អ្នក​ស្គាល់ និង​អ្នក​មិន​ស្គាល់

៩. មាន​​អ្នក​ចេះ​ដឹង​ជា​មិត្ត ជួយ​ផ្ដល់​ចំណេះ ​បង្ហាត់​បង្ហាញ​ផ្លូវ​ដែល​ល្អ

បើ​អ្នក​មាន​គ្រប់ ឬជិត​គ្រប់ ៩​ចំណុច​​នេះ មាន​ន័យ​ថា​អ្នក​មាន​វាសនា​ខ្ពស់​ជាងមនុស្ស​ ៨០%លើ​ពិភពលោក​ហើយ ដូច្នេះ​ចូរ​អរគុណ ស្កប់ស្កល់ និង​ពេញ​ចិត្ត​អ្វី​ដែល​ខ្លួន​មាន ទើប​សេចក្ដី​ទាំង​នោះ​នៅ​ជាមួយ​អ្នក​បាន​យូរ និង​អាច​កើន​ឡើង​កាន់​តែ​ច្រើន។ ចូរ​ចង​ចាំ​ផង​ដែរ​ថា៖

ទោះ​បី​មាន​ផ្ទៃ​មុខ​ស្រស់​ស្អាត​ប៉ុណ្ណា ក៏​មិន​​អាច​ស្មើ​ស្នាមញញឹម​ដោយ​ក្ដី​មេត្តា​

ទោះ​បី​​មាន​ជោគជ័យ​ប៉ុណ្ណា ក៏​​​មិន​អាច​ស្មើ​​អំពើ​ល្អ​​ប្រកប​ដោយ​គុណធម៌

ទោះ​បី​​ជីវិត​សោយសុខ​​​ប៉ុណ្ណា ក៏​មិន​អាច​​ស្មើ​ភាព​ស្ងប់ សន្តិភាព​នៃ​ផ្លូវ​ចិត្ត

ទោះ​បី​មាន​ទ្រព្យ​ច្រើន​ប៉ុណ្ណា ក៏​មិន​អាច​ស្មើ​ប្រាជ្ញា​ដែល​អាច​​រក​ទ្រព្យ​ និង​ថែ​រក្សា​​បាន

ទោះ​បី​មាន​ចំណេះ​ដឹង​ខ្ពស់​ប៉ុណ្ណា ក៏​មិន​ស្មើ​ទឹក​ចិត្ត​ល្អ​បរិសុទ្ធ​បាន​ដែរ ៕

រូបតំណាង

ចុចអានបន្ត៖

ប្រភព៖ rugyim ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម