ជ្រើសរើស​​​រូប​​បេះ​​​​ដូង​​មួយ​​​ដើម្បី​​​ដឹង​​​ថា​អ្នក​ជា​​មនុស្ស​​បែប​ណា​​​ ពេល​​មាន​​​ស្នេហា​

  • 2019-08-21 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​រូប​​បេះដូង​​​​​​​​​​​​​​​​​តំណាង​​​​ឲ្យ​​ស្នេហា​​​​​​និង​​ក្តី​​ស្រលាញ់​​​​​​​​​​។​ ​​​​​នៅ​​ពេល​​​​​រូប​​បេះ​​​​ដូង​​​​​​ត្រូវ​​បាន​​​​ច្នៃ​​​​​ប្រឌិត​​លាយ​ឡំ​​ជាមួយ​នឹង​​ធម្មជាតិ ដូច​​​​​​​​​រូប​​​​ភាព​ទាំង​​​​៤​​​​​​​ខាង​​ក្រោម​​​នេះ វា​​​អាច​​​​បញ្ជាក់​​​ពី​​​អត្ថន័យ​​​​​​​​​ផ្សេងៗ​​​គ្នា​​​របស់​​អ្នក​​​​ នៅ​ពេល​មាន​​​ស្នេហា​​​​​​​។ ​​ហេតុ​​នេះ​​​ត្រូវ​​​ជ្រើស​​​រើស​ រូប​ណា​​​​​មួយ​​ដែល​​អ្នក​​​ស្រលាញ់​​​បំផុត​​ ​​​​បន្ទាប់​​មក​​​ចាំ​ទៅ​​តាម​​​​ដាន​​​លទ្ធផល​ទាំង​អស់​​គ្នា​។​

​​រូប​ទី​​១៖ ​​​​​​​មនុស្ស​​​​​​ស្មោះ​​​ត្រង់​​​នឹង​​​​ស្នេហា​​​

​អ្នក​​​​ជា​​​មនុស្ស​​​ដែល​​មាន​ភាព​​​រ៉ូមែនទិក​​​​​​ខ្លាំង​ណាស់ ​​​​​ថែម​​​​​​​​មាន​​មន្ត​​ស្នេហ៍​ធ្វើ​​ឲ្យ​គេ​​​ឯង​​​​​​​​​​​​​​​​​​​​​​​ចូល​​ចិត្ត​​ស្រលាញ់​​​​​​​គ្រប់​​គ្នា​។ ​​​​​​អ្នក​​​​​​តែង​​តែ​​​​​​​​រំភើប​​​​ត្រេក​អរ​​​​​​​​​នៅ​ពេល​​​​បាន​​​​ជួប​​​​​មនុស្ស​​​​ថ្មីៗ​​​​​​​​​ ​​​ប៉ុន្តែ​​​​​​​​​បើ​​​​​​ជ្រើស​​រើស​​​​​​​​​​នរណា​​​​​​​​​​​​​​​​​​ម្នាក់​​​​​​រាប់​អាន​គ្នា​​​ប្រាកដ​​ហើយ​​​ អ្នក​​​នឹង​​ស្មោះ​​ត្រង់​មិន​​​​វៀចវេរ​​​ ថែម​​ទាំង​អាច​ទុក​​​ចិត្ត​​​​បាន​ទៀត​ផង​។

​​​​​​​​​​​​​​​​​​​​រូប​ទី​​២​៖ ​​​​​​​មនុស្ស​ដែល​គ្រប់​​គ្នា​​ចង់​បាន​ជា​គូ​​​​​

​​អ្នក​មិន​សូវ​​​ជា​​​​មាន​​​ភាព​​រ៉ូមែន​ទិក​​ប៉ុន្មាន​ទេ​ ​​​​ប៉ុន្តែ​​​​​​​​​មន្ត​​ស្នេហ៍​​​របស់​អ្នក​ គឺ​ជា​​ភាព​​ទាក់​​ទាញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​​​​បង្កប់​​​ដោយ​​​​​អាថ៌កំបាំង​​​​​​​​​។ ​​​​អ្នក​​​​​​ក៏​​មិន​​​ចូល​​​ចិត្ត​​បង្ហាញ​​​​​​​​​​​គ្រប់​​យ៉ាង​​​​​ ឲ្យ​​អ្នក​​ដទៃ​​​បាន​ឃើញ​​ដែរ​។ ​​​​​​​​​មន្ត​​​​​​ស្នេហ៍​​​​ដ៏​​អាថ៌កំបាំង​​ ដែល​​​អ្នក​មាន​​​​ជាប់​​​ខ្លួន​​​​​​​​​​​ ​​ធ្វើ​ឲ្យ​​​​​​​​​​​​​គេ​ឯង​​​​​​ កាន់​​​​តែ​​ឆ្ងល់​​ ​ចាប់​​ចិត្ត​​​ចង់​​ដឹង​​កាន់​​តែ​​ខ្លាំង​​​ឡើង​ៗ​​​​​​។ ពេល​​មាន​​​ស្នេហា​​​​​​វិញ ​​អ្នក​​អាច​ធ្វើ​​ឲ្យ​​ដៃ​គូ​​​ ​ស្រលាញ់​​​​​​ដក​​ចិត្ត​​មិន​​រួច​​​​​​​​​​​។

​​រូប​ទី​​៣៖ ​​​​​​​មនុស្ស​ហ៊ាន​​​លះបង់​​​​ដើម្បី​​​ស្នេហា​​

​​​​ភាព​​​​​​លះ​​បង់​​​​​​​​​ដែល​​​អ្នក​មាន ​​​អាច​នាំ​​​​​ឲ្យ​​ស្នេហា​​​​ផ្អែម​​ល្ហែម​​​​នឹក​​​​ស្មាន​​មិន​​​ដល់​។ ​​​​​​​​​​​មិន​​​ថា​​​លុយ ​​​​ពេល​​​​វេលា​​ ​​​ឬ​​​​​​​​​​មួយ​អ្វី​​​​​ផ្សេង​​​ក៏​​ដោយ អ្នក​​តែង​​​តែ​​​ក្លាហាន​​​ហ៊ាន​​​​​​ធ្វើ​ ដើម្បី​​មនុស្ស​​ដែល​​ខ្លួន​​ស្រលាញ់​។​​​​​ ​​​​ស្នេហា​​បែប​​នេះ​​​​​ពិបាក​​​រក​​បាន​​​ខ្លាំង​ណាស់​​​​ ​​​​​ព្រោះ​​​កម្រិត​​​​​នៃ​​ក្តី​​​​​​ស្រលាញ់​​​​​​និង​​ការ​លះ​​បង់​​ គឺ​​ធំ​​ធេង​​​​​កម្រ​​​មាន​​អ្នក​ធ្វើ​​ដូច​ ។ ​​​​​​យ៉ាង​​ណា​​មិញ ​​​​​ទង្វើ​​ល្អ​​​ដែល​​​អ្នក​​​ខំ​​ព្យាយាម​​​ធ្វើ​​​ដើម្បី​​​ស្នេហា អ្នក​​ក៏​​​រំពឹង​​ថា​​​នឹង​​ទទួល​​បាន​​​​ ពី​​​ដៃ​គូ​​​វិញ​​​​​ដូ​ច​គ្នា។ ​​​​​​​

​​រូប​ទី​​៤​​​​៖ ​​​​​​​មនុស្ស​​​​​​​​​​​​ដែល​​​​អាច​​​​ធ្វើ​ឲ្យ​​ស្នេហា​​​​​ក្តៅ​​គគុក​​​

​អ្នក​​ជា​​មនុស្ស​​​​​​ដែល​​​ពោរពេញ​​​​​​​​ដោយ​​​​ថាមពល​​​​​​​​​​​​​​​​។ ​​រាល់​ពល​​ធ្វើ​​​អ្វី​មួយ​​ ​​​​អ្នក​​​តែង​​​តែ​​​​​​​មាន​​ទំនួល​​​ខុស​​ត្រូវ​​​​​​ខ្ពស់ ហើយ​​​អាច​​​បញ្ចប់​​វា​​ឲ្យ​​រួច​រាល់​​​​​សព្វ​គ្រប់​​ល្អ​​​។ ​​​​​​​​​​​​​​​​​​​​​​​ចំណុច​​​នេះ​​ហើយ​ ពេល​អ្នក​​មាន​​​​​ស្នេហា​​ កាន់​តែ​ធ្វើ​​ឲ្យ​​​ដៃ​គូ​​ ចាប់​អារម្មណ៍​​​ខ្លាំង​​ជាង​​មុន​​​​ទៅ​ទៀត​។ ​​​​​​​ត្បិត​​​​តែ​​​ស្នេហា​​​​​​​​មិន​សូវ​​មាន​​ភាព​​​រ៉ូមែន​ទិក​ខ្លាំង​​ប៉ុន្តែ​​​វា​​​​​​​​​​​​​ពុះ​​កញ្ជ្រោល​​​​​​​​​​ក្តៅ​​​គគុក​​​ ដោយ​​​សារ​​តែ​​​​​ចំណុច​​​​​​ទាក់​​ទាញ​​​ទាំង​​​​​​នោះ​៕​​

​​ចុះ​​​អ្នក​​​​វិញ​​​​​ ស្ថិត​​ក្នុង​​ស្នេហា​​ប្រភេទ​​​មួយ​ណា​​ដែរ​?​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​ ចុចអានបន្ត៖

​​​​​​​​​​​​​​

ប្រភព៖ pentahugs ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម