គិតថាឆ្ងាញ់ តែកំហុសពេលអាំងចៀនសាច់ទាំងនេះ ងាយកើតមហារីកបាន
- 2019-08-19 09:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតថាឆ្ងាញ់ តែកំហុសពេលអាំងចៀនសាច់ទាំងនេះ ងាយកើតមហារីកបាន
អាហារចៀនឬអាំង ពិតជាមានឱជារសព្រោះវាឈ្ងុយ ដែលធ្វើឲ្យមនុស្សទូទៅនិយមចូលចិត្តពេលធ្វើម្ហូបម្តងៗ។ ស្របនឹងឱជារសឆ្ងាញ់ វាក៏បង្កទុក្ខទោសដល់សុខភាព ធ្វើឲ្យកើតមហារីកយ៉ាងងាយផងដែរ។
១ មិនលាងសាច់ប្រឡាក់ពេលចៀន
ទម្លាប់របស់ស្ត្រីមេផ្ទះភាគច្រើន នៅពេលចៀនសាច់ប្រឡាក់តែងតែអត់លាងទឹកទេ គឺចៀនយកតែម្ដង ដោយសារខ្លាចបាត់ជាតិគ្រឿងគ្រៅដែលប្រឡាក់លើសាច់ទាំងនោះ។ នៅពេលហាលសាច់ តែងតែមានធូលីដី ឬរុយរោមចៀសមិនផុត។ នេះបណ្ដាលឲ្យងាយកើតមហារីក ដោយសារសាច់អំបិលនឹងបង្កឲ្យមានសមាសធាតុបង្កមហារីកហៅថា pyrrolidine nitroso ។ យកល្អ អ្នកគួរចំហុយសាច់ប្រឡាក់ទាំងនោះសិន ដើម្បីឲ្យសារធាតុ nitrosamine បាត់បង់ ឬអាចបន្ថែមទឹកខ្មេះបន្តិចពេលញ៉ាំ ព្រោះទឹកខ្មេះមានឥទ្ធិពលអាចបន្សាបជាតិអំបិលនីត្រាត ដើម្បីសម្លាប់បាក់តេរីដែលប៉ះពាល់ដល់សុខភាព។
២. ចៀនសាច់ខ្លោចពេក
ហូបសាច់ចៀនខ្លោចខ្មៅ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។ អ្នកប្រាកដជាភ្ញាក់ផ្អើលពេលដឹងថា មួយចំណិតរបស់សាច់ចៀនផ្ទុកដោយសារធាតុគីមីច្រើនជាង១២ប្រភេទ ដែលមាន៩ប្រភេទអាចកើតមហារីកបាន។ ដូច្នេះ ស្រ្តីមេផ្ទះ មិនគួរចៀនសាច់ឲ្យខ្លោចពេកទេ។
៣. អាំងសាច់
កម្ទេចខ្មៅៗជាប់លើសាច់ដោយការអាំង រួមទាំងផ្សែងរោលលើសាច់ជាជម្រករបស់ជំងឺមហារីក។ ម្ល៉ោះហើយ វិធីល្អអ្នកគួរចម្អិនសាច់ក្នុងម៉ាស៊ីនអាំងសាច់ ដែលចៀសផុតពីផ្សែងនិងខ្លោចខ្មៅលើសាច់បាន។
ចុចអាន៖ អាហារប៉ូវបេះដូង ៧ ប្រភេទ អ្នកឧស្សាហ៍ស្រ្តេសកុំមើលរំលងឲ្យសោះ