មានស្នេហាដ៏ចម្លែកមួយនោះគឺ ស្រលាញ់គេបាន តែហាមគេមិនឲ្យស្រលាញ់ខ្លួនវិញ
- 2019-08-16 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានស្នេហាដ៏ចម្លែកមួយនោះគឺ ស្រលាញ់គេបាន តែហាមគេមិនឲ្យស្រលាញ់ខ្លួនវិញ
ច្បាស់ណាស់ថានៅក្នុងចិត្តគឺស្រលាញ់គេឲ្យច្បាស់ក្រឡែត តែបើគេហ៊ានតែតបស្នងវិញគឺដឹងតែភ័យខ្លាច ចង់រត់គេច មិនយល់ថាខ្លួនកំពុងគិតអ្វីសោះ។
តើអ្នកធ្លាប់មានអារម្មណ៍បេះដូងលោតដុកដាក់នៅពេលគេរំលឹកឈ្មោះមនុស្សដែលយើងលួចស្រលាញ់ដែរឬទេ? តែដល់ពេលជួបគ្នាផ្ទាល់វិញ គឺរៀបសម្ដីនិយាយមិនបាន រដិបរដុប។
នៅពេលខ្លះ ស្នេហាគឺចម្លែកខ្លាំងណាស់ វាអាចបំបាត់ភាពឈឺចាប់ បំបាត់ភាពឯកា ធ្វើឲ្យមនុស្សម្នាក់ក្លាយជាមនុស្សថ្មីមួយផ្សេងទៀតក្នុងមួយប៉ព្រិចភ្នែក។ មានអ្នកខ្លះស្រលាញ់គេ តែមិនគេមិនបានតបវិញ ដែលគេតែងហៅថា ស្នេហាម្ខាង។ តែរឹតតែចម្លែកទៀតនៅពេលដែលមានស្នេហាមួយទៀតគឺ ក្នុងចិត្តស្រលាញ់គេពិតមែន តែមិនរំពឹងគេឲ្យតបស្នងវិញឡើយ។
មនុស្សប្រភេទនេះត្រូវបានគេហៅថា Lithromantic ដែលជាប្រភេទមនុស្សដែល ពេញចិត្តតែស្នេហាម្ខាង។ ទោះបីជាដឹងថាខ្លួនមានមនោសញ្ចេតនានឹងគេក៏ដោយ តែហ៊ានតែគេចាប់ផ្ដើមមានចិត្តវិញ ប្រាកដជាដាក់មេផាយភ្លាមមិនខាន។ អ្នកនឹងចាប់ផ្ដើមដកថយពីគេ ហើយនឹងបាត់ខ្លួនពីគេតែម្ដង។ តែប្រសិនបើគេមិនតបស្នងមនោសញ្ចេតនាវិញទេ យើងនឹងបន្តចិត្តស្រលាញ់នេះរហូត។
តាមការពិតទៅ លក្ខណៈភ័យខ្លាចបែបនេះក៏មិនមានអ្វីចម្លែកពេកដែរ ព្រោះបើត្រឹមតែម្ខាង និងជាមិត្តភ័ក្ដិនោះគឺមិនមានចំណងច្រើនទេ តែបើឡើងជាសង្សារផ្លូវការ គឺខុសគ្នាខ្លាំងណាស់។ ដូចនេះហើយ នៅពេលកំពុងមានចិត្តលើមិត្តម្នាក់ ហើយសុខៗគេតបវិញនោះ យើងប្រហែលជាមិនអាចទទួលបានឡើយ។
សម្រាប់អ្នក Lithromantic មិនមានលក្ខខណ្ឌច្រើនឡើយនៅពេលរាប់អានមិត្តភ័ក្ដិ តែបើរើសគូស្រករ ឬមនោសញ្ចតនាវិញ គឺគេតឹងតែងបំផុត។ ព្រោះគេតែងសង្ស័យនឹងខ្លួនឯង មិនប្រាកដថាគេពិតជាស្រលាញ់យើងមែនឬអត់ ឬគ្រាន់តែលេងសើច។ អាស្រ័យហេតុនេះ បើស្រលាញ់គេតែម្ខាង ពួកគេនឹងសប្បាយចិត្ត បើគ្រាន់តែឃើញគេញញឺម។ តែបើគេស្រលាញ់យើងវិញ ពួកគេនឹងចាប់ផ្ដើមសង្ស័យ ហើយយូរៗទៅ នឹងរត់តែម្ដង៕
ចុចអាន៖ នារីអាចយកឈ្នះបេះដូងបុរសបាន៥០% ភ្លាមៗ ព្រោះប៉ុន្មានចំណុចនេះ