បញ្ហា​សម្រស់​ សំបក​ក្រូច​ថ្លុង​ជួយ​បាន​ទាំង​អស់ ពី​មុខ​មុន មុខ​ជាំ ឬ​ខ្មៅ​ស្រអាប់

  • 2019-08-16 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សំបក​ក្រូច​ថ្លុង ដែល​មនុស្ស​ទូទៅ​តែងតែ​បោះចោល​នៅ​ពេល​ញ៉ាំ​សាច់​ហើយ​នោះ ការ​ពិត​មាន​ប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ស្បែក​ដែល​អ្នក​មិន​ដឹង គឺ​អាច​ប្រើ​ជំនួស​គ្រឿង​សំអាង​ក៏​បាន។

អ្នក​ណា​ក៏​ដឹង​ដែរ​ថា ក្រូច​ថ្លុង​មាន​ប្រសិទ្ធិភាព​សម្រក​ទំងន់​យ៉ាង​ល្អ។ យ៉ាងណាក្ដី មិន​មាន​មនុស្ស​ច្រើន​ឡើយ​ដែល​ដឹង​ថា សំបក​ក្រូវ​ថ្លុង​អាច​ព្យាបាល​បញ្ហា​ស្បែក​បាន​យ៉ាង​ច្រើន។ ខាង​ក្រោម​នេះ​គឺ​ជា​គុណ​ប្រយោជន៍​នៃ​ក្រូច​ថ្លុង​ចំពោះ​ស្បែក។

១. មុខ​ជាំ

សារជាតិ​លីកូពីន​នៅ​ក្នុង​សំបក​ក្រូច​ថ្លុង​អាច​បញ្ឈប់​ការ​វាយ​លុក​នៃ​កាំរស្មី​អ៊ុយត្រា​បាន។ ដូច​នេះ​សំបក​ក្រូច​អាច​ព្យបាល​បញ្ហា​ស្បែក​ចាស់ ស្បែក​ក្រិន ក៏ដូច​ជា​អុជ​ខ្មៅ​បាន។

វិធី​ធ្វើ៖

  • ស្រោច​ប្រេង​អូលីវ ឬ​ប្រេង​ដូង​ឲ្យ​សព្វ​សំបក​ក្រូច​ថ្លុងក្នុង​ឆ្នាំង​​ដែល​ហាន់​ស្ដើង​ៗ​រួច ដាក់​ដាំ​លើ​ភ្លើង​ល្មម​៤ ទៅ​៥​ម៉ោង។ បិទ​ភ្លើង​រួច ចាំ​ឲ្យ​ត្រជាក់ ហើយ​ចាក់​ដាក់​ដប។

  • ក្រោយ​ពេល​លាង​មុខ​រួច យក​២ ទៅ​៣​ដំណក់​មក​លាប​នៅ​លើ​កន្លែង​ស្បែក​ដែល​មាន​បញ្ហា​ជា​ការ​ស្រេច។

២. មុខ​មុន

ប្រេង​សំបក​ក្រូចមាន​ប្រសិទ្ធិភាព​ខ្លាំង​ក្នុង​ការ​រក្សា​តុល្យភាព PH លើ​ស្បែក អាច​ទប់ស្កាត់​បញ្ហា​មុន​។ អ្នក​អាច​ប្រើ​ប្រេង​សំបក​ក្រូច​លាប​ផ្ទាល់​លើ​ចំណុច​មាន​មុន​ដើម្បី​ទទួល​បាន​លទ្ធផល​ខ្ពស់​បំផុត។

៣. មុខ​ជ្រួញ

នៅក្នុង​សំបក​ក្រូច​ អាច​ជំរុញ​ឲ្យ​ស្បែក​កកើត​ខូឡាជែន និង​ប្ដូរ​កោសិការ​ស្បែក​ថ្មី។ សម្រាប់​អ្នក​ដែល​មាន​ស្បែក​ធ្លាក់​យារ អាច​​ប្រើ​ប្រេង​សំបក​ក្រូច​នេះ មក​ម៉ាស្សា ក៏ដូច​ជា​ប្រើ​ជា​ម៉ាស​លាប​ទុក​ចោល​ក្នុង​រយៈ​ពេល​១​ម៉ោង​ក៏​បាន ដើម្បី​ទទួល​បាន​ប្រសិទ្ធិភាព៕

ចុចអាន៖ ​ រូបមន្តធម្មជាតិ ចំណាយតិច ចំណេញមុខក្មេងជាងវ័យ

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម