៥​លំហាត់​ប្រាណ​ ធ្វើ​ឲ្យ​ក្បាល​ពោះ​រាប​ស្មើ​ដោយ​​គ្រាន់​តែ​ចំណាយ​ពេល​៥​នាទី​មុន​ចូល​គេង

  • 2019-08-15 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្បាល​ពោះ​រាប​ស្មើ​គឺ​ជា​បំណង​ប្រាថ្នា​របស់​នារី​ៗ​ទូទៅ​ដែល​ចង់​បាន​រាង​ស្អាត​ស្រឡូន​គួរ​ឲ្យ​ទាក់​ទាញ។​ អ្នក​អាច​មាន​ចង្កេះ​តូច​រាប​ស្មើ​ចេញ​រាង​ S បាន តែ​ទាល់​តែ​អ្នក​ឧស្សាហ៍​ដោយ​ជា​រៀង​រាល់​មុន​ពេល​ចូល​គេង​ ត្រូវ​ចំណាយ​ពេល​៥​នាទី​ធ្វើ​លំហាត់​ប្រាណ​ទាំង​ ៥​ ក្បាច់​នេះ៖​

១.​ គេង​ងើប​ គេង​ងើប​

គេង​លើ​ពូក​រាប​ស្មើ​មិន​ប្រើ​ខ្នើយ​កើយ​ ហើយ​លើក​ដៃ​ឡើង​លើ​ ប្រឹង​ងើប​អង្គុយ​។​ គេង​ងើប​គេង​ងើប​បែប​នេះ​ ៣០​ដង។​

២.​ ជើង​មួយ​ជាន់​លើ​ពូក​ ទប់​ដោយ​ជើង​ម្ខាង​ទៀត​

ប្រើ​ជើង​ម្ខាង​ច្រត់​ខ្លាំង​ទៅ​លើ​ពូក​ និង​ម្ខាង​ទៀត​ទប់​លំនឹង​ ទ្រេត​ខ្លួន​យឺត​ៗ​ទៅ​លើ​ពូក​ ហើយ​ងើប​មក​វិញ​។​ ធ្វើ​បែប​នេះ​ទៅ​មក​ ឲ្យ​បាន​ ៣០​ដង។

៣.​ គេង​បញ្ឈរ​ជង្គង់​ហើយ​ប្រឹង​ងើប​ក្បាល​ពោះ​ឡើង​

ដាក់​ដៃ​ក្រោម​ខ្នង​ រួច​បញ្ឈរ​ជង្គង់​ហើយ​ប្រឹង​រុញ​ក្បាល​ពោះ​ឡើង​លើ​ ។​ ធ្វើ​បែប​នេះ​ ៣០​ដង​អ្នក​នឹង​ចាប់​ផ្ដើម​ទទួល​អារម្មណ៍​ក្ដៅ​ត្រង់​បរិវេណ​ផ្នែក​ក្បាល​ពោះ។​

៤.​ ដេក​ត្រដាង​ខ្លួន​រួច​ងើប​ទៅ​ប៉ះ​ចុង​ម្រាម​ជើង​

គេង​ទទឹង​គ្រែ​ឲ្យ​ក​មក​ផុត​គ្រែ​ រួច​ហើយ​ប្រឹង​ងើប​មក​ចាប់​ចុង​ជើង​វិញ​ ធ្វើ​បែប​នេះ​ឲ្យ​បាន​ ៣០​ដង។​

៥.​ គេង​ឲ្យ​ត្រង់​ខ្លួន​រួច​លើក​ជើង​បង្វិល​

គេង​លើ​ពូក​ដាក់​ខ្នង​រាប​ស្មើ​ រួច​លើក​ជើង​បង្វិល​ចុង​ជើង​ទៅ​មក​ជា​រង្វង់​ ធ្វើ​ឲ្យ​បាន​​៣០​ជុំ​ សឹម​ដាក់​ចុះ។​

ទាំង​នេះ​គឺជា​ក្បាច់​ហាត់​ដែល​ងាយស្រួល​តែ​ប្រសិទ្ធភាព​ខ្ពស់​ដែល​រាល់​គ្នា​អាច​សាកល្បង​បាន​ ដើម្បី ទទួល​បាន​ក្បាល​ពោះ​រាប​ស្មើ​ស្រស់​ស្អាត​៕​

ចុចអាន៖វិធី​សម្រក​ទម្ងន់​ទាំង ៨ ដែល​អាក្រក់​បំផុត​​ចំពោះ​សុខភាព

ប្រភព៖ bestie ប្រែសម្រួល៖ Pencharm

អត្ថបទពេញនិយម