៤ ម៉ូដសក់ដែលនឹងជួយលើកសម្រស់អ្នកខ្លាំងក្នុងខែវ៉ាកង
- 2019-08-15 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ ម៉ូដសក់ដែលនឹងជួយលើកសម្រស់អ្នកខ្លាំងក្នុងខែវ៉ាកង
វិស្សមកាលចូលមកដល់ក៏ជាពេលដែលមិត្តៗនារីជាច្រើនមានពេលវេលាច្រើនក្នុងការតុបតែងខ្លួន ដោយការផ្លាស់ប្ដូរម៉ូដសក់គឺមិនអាចខ្វះបាន។
ឆ្នាំសិក្សាមួយទៀតនៅទីបំផុតក៏ឈានដល់ការបញ្ចប់ ដោយសិស្សានុសិស្សគ្រប់រូប នឹងមានរយៈពេលសម្រាកមុនពេលចាប់ផ្ដើមឆ្នាំសិក្សាថ្មី។ ខណៈមិនទាន់វ៉ាកង មនុស្សជាច្រើនគ្មានពេលសម្រាប់តុបតែងខ្លួនព្រោះកាលវិភាគរៀនច្រើនពេក។ ពេលវ៉ាកងគឺជាពេលដែលសិស្សទាំងឡាយ នឹងចំណាយពេលថែខ្លួនឡើងវិញ ក្រោយរវល់រៀនពេញមួយឆ្នាំ។
ចំពោះផ្នែកដែលមិត្តៗនារីតែងចង់ផ្លាស់ប្ដូរជាងគេនោះគឺសក់តែម្ដង។ សម្រាប់អ្នកដែលមិនទាន់ដឹងថាត្រូវប្ដូរម៉ូដអ្វី ម៉ូដសក់ទាំង៤ដែលកំពុងត្រូវបានតារាកូរ៉េពេញនិយមខ្លាំង ខាងក្រោមនេះនឹងជួយរកចម្លើយឲ្យអ្នកបានជាមិនខាន៕
១. សក់សេះ
២. សក់សេះស្ដើង
៣. ដឺមីរួញ
៤. ពុះកណ្ដាលរួញស្រាល
ចុចអាន៖ ពណ៌សក់ស្អាតៗ ពេញនិយមខ្លាំងក្នុងឆ្នាំ ២០១៩