កុំភ្លេចប្រាប់ខ្លួនឯង ៧យ៉ាងនេះ នៅពេលអ្នកកាន់តែកើនអាយុ១ឆ្នាំទៀត

  • 2019-08-14 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​វ័យ​កាន់​តែ​ច្រើន ​អ្នក​គួរ​​ដាស់​តឿន​ខ្លួន​ឯង​នូវ​រឿង​៧​យ៉ាង​នេះ​កុំ​ឲ្យ​ស្ដាយ​ក្រោយ។ ​ទាំង​នេះ​​ប្រៀប​ដូច​​ថាម​ពល​វិជ្ជមាន និង​ការ​ជំរុញ​ទឹក​ចិត្ត​មួយ​សម្រាប់​អ្នក។

​១. កុំភ្លេចឆាប់ចូលគេង

​​ដល់​អាយុ​ប៉ុណ្ណេះ​ហើយ ​អ្នក​គួរ​ឈប់​ចូល​គេង​យប់​ជ្រៅ​ទៀត​ទៅ ។ ​​រាង​កាយ​របស់​អ្នក​ឆាប់​អស់​កម្លាំង​ណាស់ ​មិន​អាច​ស៊ូ​ទ្រាំ​បាន​ដូច​មុន​ទៀត​ទេ។ ​

២. ​កុំ​ភ្លេច​ផឹក​ទឹក​ឲ្យ​បាន​ច្រើន

​​ទឹក​មិន​ត្រឹម​ជា​ធាតុ​សំខាន់​ជួយ​​មុខ​ងារ​រាង​កាយ​ទេ ​តែ​ក៏​ជួយ​បន្សាប​ជាតិ​ពុល​និង​ថែរក្សា​ស្បែក​ឲ្យ​មាន​សំណើម​បាន​ទៀត​។ កុំ​ភ្លេច​ផឹក​ទឹក​យ៉ាង​ហោច​​មួយ​ថ្ងៃ​៨​កែវ ​ឬ ២លី​ត្រ ដើម្បី​ទ្រទ្រង់​រាង​កាយ ទោះ​អ្នក​រវល់​យ៉ាង​ណា​ក៏​ដោយ។

៣. កុំ​ភ្លេច​ថែ​សម្រស់​

ធ្លាប់​គេ​ហៅ​ថា "​មីង​" អត់​ ទោះ​អាយុ​អ្នក​មិន​ទាន់​ចាស់​ខ្លាំង? ​ប្រយ័ត្ន​ណា ​ពេល​មាន​ប្តី​​តិច​គេ​ច្រឡំ​ំ​ស្មាន​តែ​ប្អូន​ប្រុស។ ​​​ថែ​សម្រស់​ឲ្យ​ស្រស់​ថ្លា​ ​មិន​ត្រឹម​ឲ្យ​ឱកាស​អ្នក​ដូច​កើត​ម្ដង​ទៀត​ប៉ុណ្ណោះ​ទេ ​តែ​ក៏​ជួយ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ដែរ។ ​​កុំ​ភ្លេច​ទៅ​សាឡន​ឲ្យ​គេ​ម៉ាស្សា ហូប​អាហារ​សុខភាព​រាល់​ថ្ងៃ អាហារ​សម្បូរ​វីតាមីន​C ​និង​​ជីវជាតិ​ផ្សេង​ៗ​ទៀត។

​​៤. កុំ​ភ្លេ​ច​ស្រលាញ់​ខ្លួន​ឯង

មនុស្ស​ខ្លះ​រស់​នៅ​ដើម្បី​ស្រលាញ់​អ្នក​ដទៃ ហើយ​ភ្លេច​ស្រលាញ់​ខ្លួន​ឯង​ទៅ​វិញ។ ​គួរ​ស្រលាញ់​ខ្លួន​​ឯង​ឲ្យ​ច្រើន​ៗ យក​ពេល​វេលា​សម្រាក ដក​គម្លាត​ចេញ​ពី​សម្ពាធ​ហើយ​ស្ដាប់​បេះ​ដូង​ខ្លួន​ឯង​ថា​ចង់​ធ្វើ​អ្វី​ម្ដង។ ជា​យោបល់ អ្នក​អាច​​រៀន​សមាធិ ឬ​ទៅ​ស្ប៉ា​ដើម្បី​បំបាត់​ស្រេ្តស​។

៤. កុំ​ភ្លេច​ធ្វើ​អ្វី​ជា​ខ្លួន​ឯង

​ដោយសារ​មជ្ឈដ្ឋាន​​ខាង​ក្រៅ​ជះ​ឥទ្ធិពល មាន​មនុស្ស​ជា​ច្រើន​លែង​ជា​ខ្លួន​ឯង។ ​ចុះ​អ្នក ធ្លាប់​អ៊ី​ចឹង​ដែរ​ទេ? ​កុំ​បាត់​បង់​ម្ចាស់​ការ​ គួរ​តែ​រស់​នៅ​ជា​ខ្លួន​ឯង។ ​ជ្រើស​ផ្លូវ​ដើរ​នូវ​អ្វី​ដែល​អ្នក​ចង់ ​​ហើយ​ដឹង​ថា​អ្នក​ចង់​ធ្វើ​អ្វី កុំ​រស់​នៅ​ដើម្បី​អ្នក​ដទៃ។

៥. កុំ​ភ្លេច​ដើរ​កម្សាន្ត

​ថ្វី​ដ្បិត​អ្នក​ត្រូវ​ប្រឹង​រក​លុយ​ឲ្យ​បាន​ច្រើន តែ​​កុំ​ភ្លេច​ឲ្យ​កាដូ​ខ្លួន​ឯង​នូវ​ដំណើរ​កម្សាន្ត​យ៉ាង​ហោច​ណាស់​ម្ដង ​ក្នុង​មួយ​ឆ្នាំ។ អ្នក​ត្រូវ​ដើរ​មើល​ពិភព​ខាង​ក្រៅ ​ពេល​នោះ​អ្នក​ច្បាស់​ជា​​​ដឹង​ថា​ភាព​ស្រស់​ស្អាត​របស់​ពិភព​លោក​នេះ ​ពិត​ជា​អស្ចារ្យ​ណាស់។

៦. ​កុំ​ភ្លេច​អរគុណ​មនុស្ស​ដែល​ផ្ដល់​មេរៀន​ឲ្យ​អ្នក

មិន​ថា​​មេរៀន​ឈឺ​ចាប់ ចំណេះ​ដឹង បទ​ពិសោធន៍​ជីវិត ​ទាំង​នេះ​សុទ្ធ​តែ​ល្អ​សម្រាប់​​អ្នក​នា​ពេល​អនាគត។ ​កុំ​ភ្លេច​អរគុណ​ពួក​គេ ព្រោះ​បាន​ជួយ​ឲ្យ​អ្នក​​ចេះ​ថ្លឹង​ថ្លែង​បាន​ល្អ​ជាង​មុន។

៧. ​កុំ​ភ្លេច​រៀន​ទទួល​ស្គាល់​ការ​ពិត

ទទួល​យក​គ្រប់​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង មិន​ថា​រឿង​អាក្រក់​កាល​ពី​អតីត​កាល រឿង​ដែល​កើត​ឡើង​ជុំ​វិញ​អ្នក។ ​ព្យាយាម​តតាំង​ហើយ​ជឿ​ជាក់​ថា​​​អនាគត ​អ្នក​ច្បាស់​ជា​ភ្លឺ​ស្វាង​មិន​ខាន៕

ចុចអាន៖ ​​ រៀនបើកចិត្តទទួលយក ព្រោះជីវិតត្រូវមានគ្រប់រសជាតិបែបនេះ

ប្រភព៖ goody25 ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម