៥ វិធី​ជួយ​អ្នក​ឲ្យ​មាន​សម្រស់​កាន់​តែ​ស្អាត​ក្នុង​រយៈ​ពេល​មួយ​ខែ​ សម្រាប់​មិត្ត​នារី

  • 2019-08-14 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ស្រស់​ស្អាត​ជា​អ្វី​នារី​គ្រប់​រូប​ប្រាថ្នា​ចង់​បាន។ ប៉ុន្តែ​គ្រាន់​តែ​ស្រស់​ស្អាត​ពី​ខាង​ក្រៅ​មិន​គ្រប់​គ្រាន់​នោះ​ទេ ​ត្រូវ​តែ​ដុះ​ខាត់​ខ្លូន​ឯង​ឲ្យ​ស្អាត​ទាំង​កាយ​ទាំង​ចិត្ត​ផង​ដែរ។ ប្រសិន​បើ​អ្នក​ចង់​ផ្លាស់​ប្តូ​រ​ខ្លូ​ន​អ្នក​ឲ្យ​កាន់​មាន​ភាព​ស្រស់​ស្អាត​និង​ទាក់​ទាញ​ថែមទៀត​នោះ ប៉ុន្មាន​វិធី​ខាងក្រោម​ពិត​ជា​សក្កិសមបំផុត​សម្រាប់​មិត្ត​នារី​យើង៖

១ បរិភោគ​អាហារ​សុខភាព​ដើម្បី​ថែ​រាង​ឲ្យ​ស្អាត​​

បើ​ទោះ​បី​ជា​រូប​រាង​ស្អាត​ធ្វើ​ឲ្យ​អ្នក​ស្រស់​ស្អាត​និង​មាន​ភាព​ទាក់​ទាញ ប៉ុន្តែ​បើ​អ្នក​ថែ​រាង​អ្នក​ដោយ​គ្រាន់​តែ​ញ៉ាំ​តែ​បន្លែ​មួយ​​មុខ មិន​ញ៉ាំ​សាច់ ហើយ​ញ៉ាំ​ក្នុង​បរិមាណ​ដ៏​តិច​មួយ​នោះ​ មិន​ល្អ​សម្រាប់​រាង​កាយ​អ្នក​ឡើយ។ ពេល​ខ្លះ​គ្រាន់​តែ​ចង់​បាន​រាង​ស្អាត ធ្វើ​ឲ្យ​អ្នក​សុខ​ចិត្ត​តម​អាហារ​គ្រប់​យ៉ាង ហើយ​នេះ​ជា​មូល​ហេតុ​បណ្ដាល​ឲ្យ​​អ្នក​មាន​​អារម្មណ៍​តាន​តឹង។ អី​ច៊ឹ​ង សម្រាប់​អ្នក​ចង់​បាន​រាង​ស្អាត ត្រូវ​ញ៉ាំ​អាហារ​ទាំង​បី​ពេល​ឲ្យ​ទៀង​ទាត់ ព្រោះ​វា​ជា​ចំណែក​មួយ​ជួយ​ធ្វើ​ឲ្យ​រាង​កាយ​មាន​តុល្យ​ភាព​និង​មាន​ភាព​រ៉ឹង​មាំ​ផង​ដែរ។

២ បរិភោគ​អាហារ​មាន​ជាតិ​សរសៃ​ឲ្យ​បាន​រាល់​ថ្ងៃ​​​​​​

ប្រសិន​បើ​អ្នក​ចង់​បាន​សម្រស់​កាន់​តែ​ស្រស់​ស្អាត អ្នក​ត្រូវ​បរិ​ភោគ​អាហារ​ដែល​មាន​ប្រ​យោជន៍​ដល់​រាង​កាយ។ តួយ៉ាង អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ ព្រោះ​វា​ជួយ​ឲ្យ​ពោះវៀន​មាន​ដំ​ណើរ​ការ​ល្អ​ និង​ជួយ​ឲ្យ​ប្រ​ព័ន្ធ​រំលាយ​អាហារ​កាន់​តែ​ល្អ​ប្រសើរ​។ នៅ​ពេល​ប្រព័ន្ធ​រំលាយ​អាហារ​មា​ន​ដំណើរ​ការ​ល្អ ​ ចរន្ដ​ឈាម​ក៏​ដើរ​ស្រួល ហើយ​ក៏​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្រស់ថ្លា។ ​​ ​​​​

៣ ឧស្សាហ៍​ធ្វើ​លំហាត់​ប្រាណ

បន្ថែម​ពី​ការ​ញ៉ាំ​សុខភាព ការ​ហាត់​ប្រាណ​បាន​ទៀងទាត់​ជា​ផ្នែក​សំខាន់​មួយ​ដែល​ជួយ​ឲ្យ​អ្នកមាន​សុខភាព​ល្អ​និង​រូបរាង​កាន់​តែ​ទាក់​ទាញ។ អ្នក​អាច​ហាត់​ប្រាណ​ក្នុង​មួយ​ថ្ងៃ​ឲ្យ​បាន​កន្លះ​ម៉ោង ឬ ៣ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។ ការ​ហាត់​ប្រាណ​នឹង​ជួយ​បញ្ចេញ​ជាតិ​ពុល​ពី​រាងកាយ​អ្នក​ដោយ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ ហើយ​សម្រស់​អ្នក​ក៏​កាន់​តែ​ស្អាត​តាម​នោះ​ដែរ។ ​

​​​​៤ ថែរក្សា​និង​ការពារ​ស្បែក​ពេល​ត្រូវ​ពន្លឺថ្ងៃ

អ្នក​គួរ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ រាល់​ពេល​អ្នក​ចេញ​ទៅ​ក្រៅ​ដើម្បី​ការពារ​ស្បែក​អ្នក​ពី​កាំរស្មី UV របស់​ព្រះអាទិត្យ​។ ប្រសិន​បើ​អ្នក​មិន​លាប​អ្វី​សោះ ស្បែក​អ្នក​ងាយ​នឹង​មាន​បញ្ហា​ផ្សេងៗ​ព្រោះ​គ្មាន​អ្វី​ជួយ​ការពារ​ពី​ខាង​ក្រៅ។

៥ ត្រូវ​ថែ​បំប៉ន​ស្បែក​អ្នក​ជា​រៀង​រាល់​ថ្ងៃ

មុន​ពេល​ចូល​គេង​និង​ក្រោក​ពី​គេង អ្នក​ត្រូវ​លាប​ផលិត​ផល​ដែល​ផ្ដល់​សំណើម​ដល់​មុខ​និង​រាង​កាយ​អ្នក។ ត្រូវ​តែ​ថែ​ទាំ​មុខ​និង​រាងកាយ​អ្នក​ជាប្រចាំ ដោយ​ជ្រើស​រើស​យក​អ្វី​ដែល​សមស្រប​នឹង​ស្បែក​រ​ប​ស់​ខ្លួន​ឯង។ ជាង​នេះ​ទៅ​ទៀត អ្នក​អាច​ប្រើ​ម៉ាស​បិទមុខ ២ ឬ ៣ ដង​ក្នុង​មួយ​សប្ដាហ៍។

សម្រស់​អ្នក​នឹង​ប្រែ​ស្អាត​ជាង​មុន ឲ្យ​តែ​អ្នក​អនុវត្តវីធីទាំង៥ នេះ​បាន​ត្រឹម​ត្រូវ​ក្នុង​រយៈពេល​មួយ​ខែ​ដំបូង។ កើត​មក​នាម​ជា​មនុស្ស​ស្រី ត្រូវ​តែ​មាន​តិច​និច​ថែរក្សា​សម្ផស្ស​ឲ្យ​កាន់​តែ​ស្អាត​និង​ទាក់ទាញ។ ​

ចុចអានបន្ត៖ឱស​ថ​ធម្មជាតិ ៥ យ៉ាង​នេះជួយ​ការពារ​ស្បែក​មុខ​ឲ្យ​ក្មេង​ជាង​វ័យ​ អ្នក​គួរ​សាង​ល្បង​ប្រើ​

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម