ឱស​ថ​ធម្មជាតិ ៥ យ៉ាង​នេះជួយ​ការពារ​ស្បែក​មុខ​ឲ្យ​ក្មេង​ជាង​វ័យ​ អ្នក​គួរ​សាង​ល្បង​ប្រើ​

  • 2019-08-13 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាព​ជ្រៀវ​ជ្រួញ​នៅ​លើ​ស្បែក​មុខ ជា​កង្វល់​យ៉ាង​ខ្លាំង​សម្រាប់​មនុស្ស​ស្រី។ បើ​ទោះ​បី​ជា​អ្នក​នៅ​ក្មេង តែ​អ្នក​ប្រាកដ​ទេ​ថា​ស្បែក​មុខ​អ្នក​មិន​ចាស់​ជាង​វ័យ។ អី​ច៊ឹ​ង បើ​យើង​មិន​ប្រាកដ យើង​ត្រូវ​តែ​រក​វិធី​ការពារ​ជា​មុន។ ឱស​ថ​ប៉ុន្មាន​មុខ​ខាង​ក្រោម​នេះ អាច​ជួយ​អ្នក​បាន វា​គ្មាន​ផ្ទុក​គីមី​ហើយ​ក៏​មិន​ប៉ះ​ពាល់​ដល់​ស្បែក​មុខ​អ្នក​នោះ​ទេ​ ថែម​ទាំង​ជួយ​ការពារ​សម្ផស្ស​អ្នក​ឲ្យ​ក្មេង​ជាង​វ័យ​ទៀត។

​​​​​​១​ រមៀត​

រមៀត ត្រូវ​បាន​គេ​ស្គាល់​ថា​គ្រឿង​​ទេស​ធ្វើ​ម្ហូប​ដ៏​ល្បី​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ រមៀត​ជា​រុក្ខជាតិ​ដែល​គេ​​អាច​យក​មក​លាប​ដើម្បី​រក្សា​និង​ការពារ​ស្បែក​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ ដោយសារ​វា​មាន​សារធាតុ​ជួយ​ប្រឆាំង​បាក់​តេ​រី​ ការពារ​ការ​រលាក​ស្បែក។ រមៀត ជួយ​កាត់​បន្ថយ​ជំងឺ​ផ្សេងៗ​ជា​ច្រើន​ទៀត តួយ៉ាង​វា​ជួយ​ទប់​ស្កាត់​បញ្ហា​ស្បែក​ដែល​បណ្ដាល​មកពី​ជា​លិ​កា​ស្បែក ហើយ​វា​ក៏​ជួ​យ​ការពារ​ស្បែក​ឲ្យ​ក្មេង​ជាង​វ័យ។ វា​ក៏​ជា​ឱស​ថ​រុក្ខជាតិ​យ៉ាង​ល្អ​មួយ​ក្នុងចំណោម​រុក្ខ​ជាតិ​ជួយ​ការ​ពារ​ស្បែក​ឲ្យ​ក្មេង​ជាង​វ័យ​និង​ប្រើ​បាន​គ្រប់​វ័យ។

២ មើម​យិ​ន​សិន

​​​​មើម​យិ​ន​សិន ត្រូវ​បាន​គេ​ស្គាល់​ជា​ថ្នាំ​រុក្ខជាតិ​សម្រាប់​ជួយ​ថែរក្សា​ស្បែក​មុខ​ឲ្យ​ក្មេង​ជាង​វ័យ​យ៉ាង​មាន​ប្រសិទ្ធភាព។ វា​ជួយ​កាត់​បន្ថយ​ការ​ឡើង​សម្ពាធ​ឈាម និង ភាព​តាន​តឹង។ ជាង​នេះ​ទៅ​ទៀត វា​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ភ្លឺ​ថ្លា​ និង ធ្វើ​ឲ្យ​សុខភាព​ស្បែក​អ្នក​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង។ ជាពិសេស វា​ជួយ​ធ្វើ​ឲ្យ​រាងកាយ​អ្នក​រឹង​មាំ​ផង​ដែរ។

៣ ផ្លែ Bill Berry

ផ្លែ Bill​ Berry​ ជា​បណ្ដុំ​ឃ្លាំង​ការពារ​ប្រឆាំង​នឹង​សារធាតុ​អុកស៊ីតកម្ម ជួយ​ការពារ​ស្បែក​កុំ​ឲ្យ​ជ្រៀវ​ជ្រួញ​ និង​ជួយ​បំបាត់​ស្នាម​អុច​ខ្មៅៗ​លើ​ផ្ទៃមុខ។ វា​មាន​ផ្ទុក​សារធាតុ​ខូ​ឡូ​ជែន (collogen) ដែល​ធ្វើ​ឲ្យ​រាង​កាយ​រឹង​មាំ សុខភាព​ល្អ និង ជួយបង្កើត​កោសិកា​ថ្មីៗ។ ហើយ​ក៏​មាន​សារធាតុ​រ៉េ​ដុក​ស៊ីន​ដែល​ជួយ​ធ្វើ​ឲ្យ​ភ្នែកភ្លឺ និង​បំបាត់​ស្នាម​ជ្រួញ​នៅបរិវេណភ្នែក។

៤ រុក្ខជាតិ​ហ្គីងកូ

​​​វា​ជា​រុក្ខជាតិ​ដែល​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការពារ​ស្បែក​ឲ្យ​ក្មេង​ជាង​វ័យ ជា​ថ្នាំ​ប៉ូវ​សម្រាប់​សុខភាព​ស្បែក និង ជួយ​សម្រួល​ចរន្ត​ឈាម​ឲ្យ​ដំណើរ​ការ​ល្អ។ ​វា​ក៏​ផ្ដល់​អុក​ស៊ី​សែន​ដែល​ទៅ​ជួយ​ផ្គត់ផ្គង់​ដល់​សុខភាព​ភ្នែក និង រាង​កាយផង​ដែរ។

៥ ស្លឹក​ត្រចៀក​ក្រាញ់

​​ស្លឹក​ត្រចៀក​ក្រាញ់ ជួយ​ការពារ​ការ​រលាក​ស្បែក​យ៉ាង​មាន​ប្រសិទ្ធភាព។ វា​ជួយ​កម្ចាត់​កោសិកា​ចាស់ៗ និង​ជូយ​ទប់​ស្កាត់​អារម្មណ៍​តានតឹង។ ដូច្នេះ​ហើយ ទើប​ស្លឹកត្រចៀក​ក្រាញ់​ក្លាយ​ជា​ថ្នាំប៉ូវ​មួយ​មុខទៀត​ដែល​ជួយ​ធ្វើឲ្យស្បែកក្មេង​ជាង​វ័យ។

ចុចអានបន្ត៖កំហុស​ឆ្គង​ ៦យ៉ាង អ្នក​តែង​តែ​ធ្វើ​ដោយ​មិន​បាន​ចាប់​អារម្មណ៍​ ពេល​កំពុង​ងូតទឹក​

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម