១០សញ្ញាសំខាន់បញ្ជាក់ថារាងកាយអ្នកកំពុងតែមានភាពតានតឹងហើយ ត្រូវតាមដានជាដាច់ខាត
- 2019-08-12 08:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០សញ្ញាសំខាន់បញ្ជាក់ថារាងកាយអ្នកកំពុងតែមានភាពតានតឹងហើយ ត្រូវតាមដានជាដាច់ខាត
សុខភាពយើងងាយនឹងប្រែប្រួលទៅតាមការប្រែប្រួលនៃអាកាសធាតុ។ ប៉ុន្តែបើមានអ្វីមួយចេះតែរំខានអារម្មណ៍អ្នកស្ទើតែរាល់ពេល អ្នកត្រូវតាមដានសុខភាពអ្នកឲ្យម៉ត់ចត់។ វាប្រហែលជាភាពតានតឹង ហើយភាពតានតឹងនេះអាចបង្កឲ្យមានជំងឺផ្សេងៗជាច្រើន។ អីចឹង បើអ្នកមានប៉ុន្មានចំណុចខាងក្រោមនេះ បញ្ជាក់ថារាងកាយកំពុងមានបញ្ហាហើយ៖
១. ជំងឺសើស្បែក
ជំងឺផ្សិតលើស្បែក មុនលើស្បែក និងជំងឺសើស្បែកផ្សេងៗទៀតអាចបង្កឲ្យអ្នកមានភាពតានតឹង។ អ្នកវិទ្យាសាស្ត្របានធ្វើការស្រាវជ្រាវក្នុងចំណោមសិស្សនិស្សិតជាច្រើន ហើយវាបានបង្ហាញថាពីទំនាក់ទំនងរវាងកម្រិតស្រ្តេសចិត្តសាស្ត្រខ្ពស់និងបញ្ហាស្បែក។ ក្នុងនោះ ការពិសោធន៍នឹងសត្វកណ្តុរក៏មានលទ្ធផលដូចគ្នា។ ការប្រឈមនឹងភាពតានតឹងបណ្ដាលឲ្យងាយនឹងឆ្លងជំងឺស្បែក។
២. ទម្ងន់ប្រែប្រួលខុសប្រក្រតី
ពេលអ្នកប្រឈមភាពស្រ្តេសញឹកញាប់ខ្លាំងពេក បណ្ដាលឲ្យមានកំណើននៃការផលិតអរម៉ូនស្តេរ៉ូអ៉ីតដែលអរម៉ូននេះមាននាទីជួយឲ្យមានស្ថេរភាពក្នុងការរំលាយអាហារជាតិខ្លាញ់ កាបូនអ៉ីដ្រាត និងកម្រិតជាតិស្ករក្នុងឈាម។ ប្រសិនបើអ្នកមានអរម៉ូនច្រើនពេកក្នុងរាងកាយ វាធ្វើឲ្យអ្នកកាន់តែមានចំណង់អាហារ រាងកាយអ្នកផលិតអរម៉ូនតេស្តូស្តេរ៉ូនកាន់តែតិច ពេលនោះរាងកាយអ្នកក៏ដុតបំផ្លាញកាឡូរីតិចជាងមុន ជាហេតុបណ្ដាលឲ្យអ្នកធាត់។ ប៉ុន្តែពេលខ្លះ ភាពតានតឹងនិងធុញថប់អារម្មណ៍ក៏ធ្វើឲ្យអ្នកស្រកទម្ងន់ខ្លាំងដែរ។
៣. ផ្ដាសាយញឹកញាប់
ប្រសិនបើអ្នកកំពុងមានភាពតានតឹងរ៉ាំងរ៉ៃ នោះប្រព័ន្ធភាពស៉ាំការពាររាងកាយអ្នកងាយទទួលរងនូវអរម៉ូនតេរ៉ូអ៊ីតដែលបណ្ដាលឲ្យរលាកធ្ងន់ធ្ងរ ហើយរាងកាយអ្នកនឹងមានហានិភ័យខ្ពស់នៃការកើតជំំងឺផ្ដាសសាយ។
៤. ជំងឺក្រពះពោះវៀន
មានភ័ស្តុតាងវិទ្យាសាស្រ្តមានបង្ហាញថាភាពតានតឹងអាចជះឥទ្ធិពលអាក្រក់ទៅដល់ក្រពះពោះវៀនអ្នក។ ពេលខ្លះថ្នាំក្រពះពោះវៀនមិនអាចជួយអ្នកបាននោះទេ។ អ្នកគូរជួបពិភាក្សាជាមួយអ្នកចិត្តវិទ្យា អាចនឹងមានប្រសិទ្ធភាពជាង ព្រោះវេជ្ជបណ្ឌិតនឹងកំណត់ពីមូលហេតុភាពតានតឹងអ្នកដើម្បីធ្វើការព្យាបាល។
៥. ពិបាកផ្ដោតអារម្មណ៍
អ្នកដែលមានភាពតានតឹងយូរពេក ធ្វើឲ្យអ្នកពិបាកផ្ដោតអារម្មណ៍ធ្វើអ្វីមួយ។ ប្រសិនបើអ្នកបានកំណត់សម្គាល់ខ្លួនឯងថាអ្នកមានភាពខុសប្រក្រតី មិនសូវផ្ដោតអារម្មណ៍ដូចធម្មតា អ្នកត្រូវឲ្យពេលសម្រាកឲ្យខ្លួនឯងហើយ។ នេះអាចបណ្ដាលមកពីភាពតានតឹងប្រសៃប្រសាទ។
៦. ជ្រុះសក់
អ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា ភាពតានតឹងអាចបណ្ដាលឲ្យអ្នកទំពែកឬជ្រុះសក់អស់តែម្ដង។ ប្រសិនបើសក់អ្នកជ្រុះខុសពីធម្មតា ហើយប្រើវីតាមីនអ្វីក៏មិនត្រូវ នេះមកពីភាពតានតឹងអ្នកហើយ។
៧. ឈឺក្បាល
បញ្ហាឈឺក្បាលអាចបណ្ដាលមកពីមូលហេតុជាច្រើន។ ដូចជា ជំងឺ osteochondrosis គេងខុសកន្លែង សម្ពាធឈាមទាបឬខ្ពស់ពេក រលាកច្រមុះ មានផ្ទៃពោះ និងជំងឹជាច្រើនទៀត។ ប៉ុន្តែភាពតានតឹងក៏បណ្ដាលមកពីអារម្មណ៍ស្រ្តេស តួយ៉ាងនៅកន្លែងធ្វើការឬនៅតែផ្ទះ មិនចេញក្រៅលំហែកាយជាដើម។ អ្នកក៏អាចប្រើថ្នាំបំបាត់ឈឺក្បាល។ អ្វីដែលសំខាន់អ្នកមិនយករឿងឥតប្រយោជន៍មកគិតពេកនោះទេ គិតរឿងល្អៗ អារម្មណ៍អ្នកក៏ល្អប្រសើរ។
៨. គ្មានចំណង់ផ្លូវភេទ
នៅពេលអ្នកមានអារម្មណ៍តានតឹង ធុញថប់ពេក ធ្វើឲ្យអ្នកបាត់បង់ចំណង់ផ្លូវភេទ។
៩. មានវិបត្តិដំណេក
ភាពតានតឹង ជាមូលហេតុសំខាន់ធ្វើឲ្យអ្នកមានវិបត្តិដំណេក។ វាពិតជាស្ថានភាពដ៏ពិបាកមួយសម្រាប់អ្នក ព្រោះអ្នកនឹងមិនអាចបំពេញកិច្ចការបានល្អនោះទេ ប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ ឬគេងមិនលក់សោះ។ ក្នុងករណីថ្នាំងងុយគេងលែងដំណើរការហើយ អ្នកត្រូវប្រញាប់ជួបវេជ្ជបណ្ឌិតដើម្បីពិគ្រោះជាបន្ទាន់។ វាពិតជាមានសារៈសំខាន់ណាស់ដែលអ្នកអាចរកមូលហេតុនៃវិបត្តិដំណេកអ្នកបាន ព្រោះអ្នកអាចដោះស្រាយបញ្ហានេះបានទាន់ពេលវេលា។
១០. ជំងឺសរសៃឈាមបេះដូង
ភាពតានតឹងជះឥទ្ធិពលអាក្រក់ណាស់ដល់ដំណើរការបេះដូងអ្នក។ អ្នកវិទ្យាសាស្ត្របង្ហាញថា បញ្ហាស្រ្តេសជាមូលហេតុធ្វើឲ្យអ្នកមានបញ្ហាបេះដូង។
ចុចអានបន្ត៖ទម្លាប់អាក្រក់ៗធ្វើឲ្យនារីវ័យក្រោម ៣០ ឆ្នាំមានស្កូវពេញក្បាល ដូចយាយអាយុ ៥០ ឆ្នាំ