គួរចៀសវាង! អាហារ៣មុខនេះឲ្យកូនតូចញ៉ាំងាយនឹងកើតមហារីកបំផុត
- 2019-08-09 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរចៀសវាង! អាហារ៣មុខនេះឲ្យកូនតូចញ៉ាំងាយនឹងកើតមហារីកបំផុត
អ្នកម្ដាយទាំងឡាយ បើស្រលាញ់កូនៗអ្នកត្រូវយកចិត្តទុកដាក់លើរបបអាហាររបស់គេឲ្យបានត្រឹមត្រូវ ព្រោះអាចឲ្យគេកើតមហារីកទាំងវ័យក្មេងបាន។ មានអាហារ៣ប្រភេទ មិនល្អទាល់តែសោះសម្រាប់កុមារ ដែលញ៉ាំកាន់តែច្រើននឹងបង្កជាជំងឺមហារីកដល់កុមារបាន។
១. ភេសជ្ជៈកំប៉ុង
ក្មេងតូចៗចូលចិត្តណាស់ ទឹកក្រូចកំប៉ុងដោយសារវាមានរសជាតិឆ្ងាញ់ហើយជួនកាលគេរំអុកម្ដាយឲ្យទិញផឹកច្រើនដងក្នុងមួយថ្ងៃទៀតផង។ យោងតាមការស្រាវជ្រាវ ពណ៌ក្នុងភេសជ្ជៈប្រភេទនេះបង្កឲ្យកើតមហារីកខ្ពស់ណាស់។ ទន្ទឹមនឹងនេះ ភេសជ្ជៈកំប៉ុងជះឥទ្ធិពលឲ្យកើតមហន្តរាយផ្សេងៗដូចជា រលាកក្រពះ បំពង់អាហារ និងបង្កគ្រោះថ្នាក់ច្រើនមុខទៀត។
២. សាច់កែច្នៃ
សាច់ក្រក គោងៀត មឹកបន្ទះកញ្ចប់ អាហារអាំងឡើងខ្លោចខ្មៅសុទ្ធតែកំពូលបង្កក្លាយជាជំងឺមហារីក។ តែសម្រាប់កុមារតូចៗវិញ ជាអាហារសំណព្វចិត្តហើយចូលចិត្តញ៉ាំទៀតផង។ អ្នកម្ដាយមិនគួរឲ្យកូនបរិភោគអាហារទាំងនេះទេ ព្រោះវាបណ្ដាលឲ្យកើតមហារីកក្រពះ មហារីកពោះវៀនធំ និងបង្កឲ្យកើតមហារីកផ្សេងៗទៀតបាន។
៣. អាហារចៀនបំពង
ដោយសារតែរសជាតិឆ្ងាញ់ជាប់មាត់ ភាគច្រើនអាហារចៀនបំពងបានទាក់ទាញចំណាប់អារម្មណ៍ក្មេងតូចៗឲ្យចង់ញ៉ាំជាទីបំផុត។ សម្រាប់ដំឡូងបំពងជាដើម ត្រូវបានគេបំពងក្នុងខ្ទះខ្លាញ់ដោយសីតុណ្ហភាពខ្ពស់ដើម្បីឲ្យស្រួយល្អ តែវានឹងផលិតសារធាតុ Acrylamide ដែលបង្កឲ្យកើតមហារីកនិងគ្រោះថ្នាក់ដល់សុខភាពកូនរបស់អ្នក៕
ចុចអាន៖ មិនត្រឹមយកធ្វើម្ហូបឆ្ងាញ់ បន្លែ៤មុខនេះ អាចប្រឆាំងជំងឺមហារីកបាន