ញ៉ាំទឹកក្រូចឆ្មារមួយកែវរាល់ព្រឹក អ្នកនឹងបានរាងកាយដែលមិនចេះឈឺថ្កាត់
- 2019-08-12 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញ៉ាំទឹកក្រូចឆ្មារមួយកែវរាល់ព្រឹក អ្នកនឹងបានរាងកាយដែលមិនចេះឈឺថ្កាត់
និយាយដល់ការថែរក្សារាង មនុស្សភាគច្រើនគិតដល់ការញ៉ាំផ្លែឈើ និងធ្វើលំហាត់ប្រាណ។ តែថ្ងៃនេះ បងកញ្ញាមានគន្លឹះមួយទៀតមកប្រាប់គ្នាយើង ត្រឹមតែភេសជ្ជៈមួយកែវ តែអាចផ្ដល់គុណប្រយោជន៍ដ៏ច្រើនលើសលប់ដល់រាងកាយ និងសម្រស់ ជាពិសេសនារីៗគួរតែស្វែងយល់ និងអនុវត្តឱ្យបានជាប្រចាំដើម្បីឆាប់ទទួលបានសុខភាពល្អ សម្រស់ក៏នៅតែស្រស់ស្អាត។
ភេសជ្ជៈដែលនឹងលើកមកនិយាយក្នុងពេលនេះ គឺទឹកក្រូចឆ្មារដែលមិនមានបន្ថែមជាតិស្ករ។ សារជាតិវីតាមីន C ដ៏ច្រើនលើសលប់ដែលមានក្នុងផ្លែក្រូចឆ្មារនឹងចូលទៅជួយរាងកាយបានយ៉ាងល្អ។ ក្រៅពីវីតាមីន C អ្នកខ្លះប្រហែលមិនដឹងឡើយថា ក្រូចឆ្មារក៏សម្បូរទៅដោយជាតិប៉ូតាស្យូម ម៉ាញេស្យូម ផូស្វ័រ និងកាល់ស្យូមដែលជាសារជាតិដ៏ចាំបាច់សម្រាប់ការលូតលាស់។
ចង់ដឹងអត់ថាហេតុអីគ្រាន់តែញ៉ាំទឹកក្រូចឆ្មារមួយកែវរាល់ព្រឹកអាចជួយរាងកាយបាន? មកអានចំណុចទាំង១០ខាងក្រោម អ្នកនឹងបានដឹងច្បាស់៖
១. ជាភេសជ្ជៈដែលសម្បូរទៅដោយវីតាមីន C ទឹកក្រូចឆ្មារជួយការពាររាងកាយពីការចុះខ្សោយប្រព័ន្ធរំលាយអាហារ។
២. ញ៉ាំទឹកក្រូចឆ្មារឧណ្ហៗមួយកែវរៀងរាល់ព្រឹកជួយរក្សាលំនឹង pH ក្នុងរាងកាយបានយ៉ាងល្អ។
៣. មានឥទ្ធិពលការពារនិងប្រឆាំងបាក់តេរី ទឹកក្រូចឆ្មារជួយវាយប្រឆាំងការឆ្លងរោគ ជួយឱ្យរាងកាយមិនងាយឈឺថ្កាត់។
៤. ជាភេសជ្ជៈសម្រាប់ព្យាបាល និងទប់ស្កាត់ជំងឺផ្ដាសាយបានយ៉ាងល្អប្រសើរ។
៥. ជាភេសជ្ជៈសម្រាប់ជួយដល់ស្ទើរតែគ្រប់បញ្ហាស្បែកដូចជា មុន រោល ស្នាមជ្រីវជ្រួញ និងស្នាមអុជខ្មៅជាដើម។
៦. ទឹកក្រូចឆ្មារលាយជាមួយទឹកក្ដៅឧណ្ហៗមិនបន្ថែមស្ករជួយសម្រកទម្ងន់បានយ៉ាងពូកែ ព្រោះវាចូលទៅសម្រួលប្រព័ន្ធរំលាយអាហារ និងបង្កើនកម្លាំងដុតបំផ្លាញជាតិខ្លាញ់។
៧. ជួយលាងសម្អាតថ្លើម និងបណ្ដេញជាតិពុលពីក្នុងខ្លួនឱ្យបានស្អាត។
៨. កាត់បន្ថយអាការៈឈឺសន្លាក់ និងឈឺសាច់ដុំបានល្អជាងការប្រើថ្នាំពេទ្យ។
៩. ជួយសុខភាពមាត់ធ្មេញ ដោះស្រាយបញ្ហាមាត់ធ្មេញដូចជាការពារការឈឺធ្មេញ និងការពាររាក់ស៊ីធ្មេញ។
១០. ជួយរក្សារាងកាយឱ្យមានជាតិទឹកគ្រប់គ្រាន់ មិនធ្វើឱ្យអស់កម្លាំងបានពេញមួយថ្ងៃ៕
ចុចអាន៖ ចង់ស្រកគីឡូ កុំភ្លេចអាហារប៉ុន្មានមុខនេះ