សំបុត្រមរណៈរបស់កូនស្រីអាយុ១០ឆ្នាំ សុខចិត្តចងកសម្លាប់ខ្លួន ព្រោះចង់ឲ្យម្ដាយមានសុភមង្គល
- 2019-08-07 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំបុត្រមរណៈរបស់កូនស្រីអាយុ១០ឆ្នាំ សុខចិត្តចងកសម្លាប់ខ្លួន ព្រោះចង់ឲ្យម្ដាយមានសុភមង្គល
ការដែលលោកឪពុករបស់នាងចាកចោលម្ដាយរបស់នាង បានធ្វើឲ្យកូនស្រីគិតថា គឺជាកំហុសរបស់ខ្លួន ទើបធ្វើឲ្យនាងធ្វើទុក្ខខ្លួនឯងមិនឈប់។
សាកសពរបស់ក្មេងស្រីម្នាក់ត្រូវបានរកឃើញចងកសម្លាប់ខ្លួននៅប្រទេសម៉ិចស៊ីកូ។ អាជ្ញាធរនៃរដ្ឋ Aguascalientes បានឲ្យដឹងថា នៅក្បែរសាកសពរបស់ក្មេងស្រីគួរឲ្យអាណិតនេះ គឺបន្សល់សំបុត្រមរណៈមួយច្បាប់ ដែលមានអត្ថន័យដូចតទៅ៖ ម្ដាយរបស់ខ្ញុំនឹងជាមនុស្សស្រីដែលមានសុភមង្គលបំផុតនៅលើលោកក្រោយពេលខ្ញុំបាត់មុខពីពិភពលោកនេះ។ ព្រោះខ្ញុំនាំតែភាពឈឺចាប់ និងក្ដីបំផ្លាញចូលក្នុងជីវិតគាត់ ចាប់ពីពេលខ្ញុំចាប់កំណើតមក។ ខ្ញុំគឺជាមូលហេតុដែលលោកប៉ាចាកចេញពីម៉ា់ក់របស់ខ្ញុំ។
ខ្ញុំសង្ឃឹមថាម៉ា់ក់មិនប្រឹងធ្វើការខ្លាំងពេក ម៉ាក់គឺជាកាដូដែលមានតម្លៃបំផុតសម្រាប់ខ្ញុំ។ សុំម៉ាក់កុំបំភ្លេចកូន អ្វីដែលកូនអាចជូនម៉ាក់បានគឺកូនចាកចេញទៅ ឲ្យម៉ាក់មានសុភមង្គល។ ខ្ញុំសង្ឃឹមថាខ្ញុំមិនបានកើតមក នាំតែទុក្ខឲ្យម៉ាក់។ ម៉ាក់អើយ កូនស្រលាញ់ម៉ាក់ខ្លាំង!។
យោងតាមសំបុត្ររបស់នាង ធ្វើឲ្យគេគិតថា ក្មេងតូចរូបនេះបានគិតថា ខ្លួនគឺជាមូលហេតុដែលប៉ានាង ចាកចោលម៉ាក់នាង ទើបគិតថា បើខ្លួនស្លាប់ទៅ ម្ដាយនាងនឹងលែងពិបាកចិត្ត៕
ចុចអាន៖ ទុកកូន២ខួបចោល ទៅធ្វើសក់ មកវិញ ម្ដាយឃើញកូនធ្លាក់ពីលើជាន់ទី៣១