​​មេរៀន​​​​​សំខាន់​​ៗពី​ភរិយា​​​​អតីត​​​​ប្រធានាធិបតី​​​​​​​​​អាមេរិក​ ស្រីៗ​គួរ​​​​​​​​​​​​តែរៀន​​តាម​

  • 2019-07-23 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​​ស្រី​​ Michelle Obama ដែល​​​​​ជា​​​​ភរិយា​អតីត​​ប្រធានាធិបតី​អាមេរិក​​លោក Barack Obama ​​​​​​​ ​​​​​បាន​ធ្វើ​​​​​ថ្លែង​​សន្ទរកថា​​​រយៈ​​ពេល​​​ ១៥​​​​ នាទី ក្នុង​ជំនួប​អនុសញ្ញា​ប្រជាធិបតេយ្យ​ជាតិ  (DNC)។ ពាក្យពេចន៍​​ខ្លី ​បង្កប់​​ដោយ​​អត្ថន័យ​​​​ជ្រាលជ្រៅ ទាក់​ទង​​​ទៅ​នឹង​តម្លៃ​នៃ​ជីវិត​ បាន​ក្លាយ​ទៅ​ជា​មេរៀន​​ដ៏​ល្អ សម្រាប់​មនុស្ស​ស្រី​​​ គួរ​​យក​​គំរូ​​តាម ដើម្បី​​អភិវឌ្ឍ​​ខ្លួន​​ឲ្យ​​​​ប្រសើរ​​​ឡើង រួម​ទាំង​​ពិភពលោក​​​ទាំង​​មូល​​មាន​​ការ​​រីក​​ចម្រើន​​​​​​ផង​ដែរ​​​​​​​។

មេរៀន​ទី​១៖​ បើ​​គេ​​​​​​​​​​​ឈរ​នៅ​​កន្លែង​ទាប យើង​ត្រូវ​តែ​​ឈរ​នៅ​ទី​ខ្ពស់

មាន​​ន័យ​​ថា បើ​​​ជួប​មនុស្ស​កាច​​​សាហាវ ចិត្ត​​​អាក្រក់​​​​ចំពោះ​​​អ្នក​​ ​​​​​ដាច់​​ខាត​​​កុំ​​​ព្យាយាម​​ធ្វើ​​​​​​​​​​​​បែប​នោះ​​​​​​​​​​​តប​​ទៅ​​វិញ។ ត្រូវ​ធ្វើ​​​ខ្លួន​ឲ្យ​​ខុស​ពី​គេ​​​ ​​​​​​​​​​​មាន​ទឹក​​ចិត្ត​ល្អ​ ទើប​​មាន​​​​តម្លៃ​​ខ្ពស់​ជាង​​​​មនុស្ស​​ដែល​បាន​​ធ្វើ​​​អាក្រក់​​ដាក់​​​​​​​អ្នក។

មេរៀន​​ទី​​២៖ ធ្វើ​​អ្វី​​ដែល​​​​​ជា​​គំរូ​​​ល្អ​​សម្រាប់​អ្នក​ដទៃ

​​​​​​​​​មាន​​មនុស្ស​​​ច្រើន​ណាស់​​កំពុង​តែ​សម្លឹង​មើល​មក​​អ្នក​​​​​​​​​ ​​សង្កេត​​រាល់​​សកម្មភាព​​ដែល​អ្នក​ធ្វើ​ ស្តាប់​​រាល់​​​​​​​សម្តី​​អ្នក​និយាយ ដូច្នេះ​​​មុន​ធ្វើ​អ្វី​​ក៏​ដោយ មិន​ថា​នៅ​​​​ខាង​ក្រៅ​ ឬ​​ក្នុង​​បណ្តាញ​​សង្គម​ ត្រូវ​​​ពិចារណា​ឲ្យ​បាន​​វែង​​ឆ្ងាយ​ ថា​​​​​តើ​វា​​មាន​​​ឥទ្ធិពល​ល្អ និង​​​អាច​ជា​​​គំរូ​ល្អ​​​ដល់​​​​​អ្នក​ដទៃ​​​​បាន​ដែរ​​ឬ​​ទេ?

មេរៀន​ទី​៣៖ ក្តី​​សុបិន​ដែល​​​អ្ន​ក​ប្រាថ្នា​ចង់​បាន ​តែង​ធំជាង​​ភាព​កើត​​ទុក្ខ​​អស់​​សង្ឃឹម

នៅ​​ពេល​ដែល​អ្នក​​​​ចង់​​​​ឈោង​​ចាប់​​ក្តី​​​សុបិន​ដែល​​ខ្លួន​​ប្រាថ្នា​​​ ​​វា​​តែង​​តែ​​មាន​ហែហម​ជាមួយ​នឹង​​​​ឧបសគ្គ​​រាប់​មិន​អស់​។ ទោះ​​​​បី​ជា​​ឧបសគ្គ​ទាំង​នោះ​​​ធំ​យ៉ាង​ណា​ ក៏​នៅ​តែ​តូច​ជាង​​​​​​​​​ក្តី​សុបិន​​របស់​​​អ្នក​ដែរ។ ត្រូវ​​ចាំ​​​ថា​​ អ្នក​កំពុង​តែ​​​​​​រត់​ទៅ​​រក​​ភាព​​ជោគជ័យ​​ មិន​​មែន​​​​នៅ​​សុខៗ​​ជោគជ័យ​​​រត់​មក​រក​​ដោយ​ឯកឯង​។ បើ​​ដួល ត្រូវ​តែ​​ងើប​ឈរ​​​ដើរ​​ត​ទៅ​ទៀត កុំ​​ចុះ​​ចាញ់​​ឲ្យ​​សោះ​។

មេរៀន​ទី​​៤៖ ​មិន​ត្រូវ​សម្រេច​ចិត្ត​​​​​​ដោយ​ខ្វះ​ការ​គិត

​​​​ធ្វើ​​​​​អ្វី​​មួយ​​​​​​​​​ដោយ​​​មិន​​បាន​គិត​គូ​ជាមុន​​គឺ​​​​ជា​​​រឿង​​ងាយ​​ស្រួល ប៉ុន្តែ​​​បើ​​​​​អ្នក​​គិត​គូ​​ឲ្យ​​បាន​​​ម៉ត់ចត់​​មុន​នឹង​ធ្វើ ទើប​ហៅ​ថា​មនុស្ស​​ឆ្លាត។​ ការ​​​ប្រើ​​​​​អារម្មណ៍​​​ដើម្បី​សម្រេច​ចិត្ត ​អ្នក​នឹង​ទទួល​បាន​​លទ្ធផល​​ខក​​​បំណង ជាពិសេស​​វា​អាច​​បង្ក​​ផល​​ប៉ះពាល់​​​​​​សម្រាប់​​ខ្លួន​​​ឯង​និង​មនុស្ស​ជុំ​វិញ​ខ្លួន។

មេរៀន​ទី​៥៖ ធ្វើ​​ខ្លួន​ឲ្យ​​នឹងន កុំ​​ទន់​​ជ្រាយ​ពេល​​​មាន​សម្ពាធ

​​​​នេះ​​គឺ​​ជា​មេរៀន​​សំខាន់​មួយ​​ដែល​អ្នក​​គួរ​មាន​ជាប់​ខ្លួន បើ​អ្នក​ជា​មនុស្ស​​ដែល​​នឹង​ន​​ ​អាច​​​បន្ត​​​​ធ្វើ​កិច្ចការ​ផ្សេងៗ​​​​បាន​ល្អ ​​នៅ​ក្រោម​​សម្ពាធ អ្នក​​ពិត​ជា​​អស្ចារ្យ​​​ខ្លាំង​ណាស់ ប៉ុន្តែ​​​បើ​​​មិន​អាច​ទេ​ ក៏​​គ្មាន​​​​អ្វី​​ត្រូវ​បារម្ភ​​ដែរ សំខាន់​​ត្រូវ​​​​រៀន​សម្រប​​​ខ្លួន​បន្តិចម្តងៗ សម្រាក​ដក​​​​ដង្ហើម​ឲ្យ​បាន​​វែង ដើម្បី​ស្វែង​​យល់​ពី​​​​បញ្ហា​​​​និង​​​​អាច​ស្រាយ​​ចំណង​​​ ដោយ​​ហេតុផល​​សមរម្យ​​ណា​មួយ៕

ចុចអានបន្ត៖

ប្រភព៖ theodysseyonline ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម