អាហារនាំឲ្យកើតមហារីក ១០ មុខ ដែលអ្នកញ៉ាំចូលពោះស្ទើររាល់ថ្ងៃដោយមិនដឹងខ្លួន

  • 2019-07-22 06:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គួរ​ឲ្យ​ស្តាយ​ណាស់ ឲ្យ​តែ​​របស់​ឆ្ងាញ់​ៗ​ ភាគ​ច្រើន​តែង​តែ​មិន​ល្អ​សម្រាប់​អ្នក​ឡើយ​។ ដោយ​សារ​តែ ក្នុង​​ចំណី​អាហារ​ទាំង​អស់​នោះ មាន​គ្រឿង​ផ្សំ​ប្លែក​​មាត់ បន្ថែម​រសជាតិ​ច្រើន​ប្រភេទ ដែល​មិន​មែន​ផលិត​ចេញ​ពី​ធម្មជាតិ។ ឆ្លង​កាត់​ការ​​វេច​ខ្ចប់​ត្រឹម​ត្រូវ​ រក្សា​ទុក​បាន​យូរ​​ មាន​លក្ខណៈ​ជា​ស្តង់ដារ​ប៉ុន​ណា​ក៏​ដោយ អាហារ​មួយ​ចំនួន​ពិត​ជា​បង្ក​ហានិភ័យ​ខ្លាំង​ណាស់​​ចំពោះ​សុខភាព​។ ដើម្បី​ថែរក្សា​ការពារ សុវត្ថិភាព​អ្នក​និង​ក្រុម​គ្រួសារ គួរ​ជៀសវាង​អាហារ​ ១០​ ប្រភេទ​នេះ ឬ​យ៉ាង​ហោច​ណាស់​គួរ​ញ៉ាំ​ក្នុង​កម្រិត​​ទាប​បំផុត។

១. ពោត​លីង​ដោយ​ Microwave

​​​ពោត​លីង​ក៏​ជា​អាហារ​សម្រន់​សុខភាព​មួយ​ដែរ ប៉ុន្តែ​បើ​​អ្នក​យក​វា​ទៅ​​លីង​ឲ្យ​ផ្ទុះ គឺ​មិន​ល្អ​នោះ​ទេ។ ដោយ​សារ​តែ​ការ​ចម្អិន​ដោយ​ប្រើ​ Microwave មាន​សារធាតុ​គីមី​ឈ្មោះ​ថា អាស៊ីត perfluorooctanoic  (PFOA) ។ តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ញ៉ាំ​អាហារ​ដែល​មាន​ PFOA អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​មហារីក ក្រលៀន ប្លោកនោម ថ្លើម លំពែង និង​ពងស្វាស។

២. ម្សៅ​សូដា

នៅ​ក្នុង​ម្សៅ​សូដា​មាន​ជាតិ​ស្ករ​ខ្ពស់ ដែល​អាច​ធ្វើ​ឲ្យ​ឡើង​គីឡូ រោល​រលាក​និង​បង្ក​ភាព​ស៊ាំ​ដល់​អាំង​ស៊ុយលីន។ យ៉ាង​ណា​​កុំ​ភ្លេច​ថា​ ម្សៅ​សូដា​ក៏​បាន​បន្ថែម​ពណ៌​សិប្បនិម្មិត​ និង​សារធាតុ​គីមី ដូច​ជា  4-methylimidazole (4-MI) ដែល​អាច​បង្ក​ទៅ​ជា​ជំងឺ​មហារីក។

៣. អាហារ​កំប៉ុង

បញ្ហា​ធំ​របស់​អាហារ​ច្រក​​ក្នុង​កំប៉ុង គឺ​ការ​រក្សា​ទុក។​កំប៉ុង​អាលុយមីញ៉ូម​សឹង​ទាំង​អស់ អាច​បណ្តាល​ឲ្យ​កើត​មហារីក​ ព្រោះ​​វា​មាន​ផ្ទុក​ bisphenol-A ឬBPA ។ ពេល​ទិញ​អាហារ​កំប៉ុង​ស្រស់ ឬ​បង្កក​ ត្រូង​ពិនិត្យ​​មើល​សញ្ញា​​ដាក់​ថា BPA-free ។

៤. ដំឡូង​បំពង

មិន​ត្រឹម​តែ​មាន​ធ្វើ​ឲ្យ​ធាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដំឡូង​បំពង​កំប៉ុង​ មាន​សូដ្យូម ការ​បន្ថែម​រសជាតិ ពណ៌ សារធាតុ​រក្សា​ទុក​បាន​យូរ​ ដែល​​មិន​ល្អ​សម្រាប់​រាង​កាយ។ ការ​ប្រើ​ប្រេង​ឬ​ខ្លាញ់​ច្រើន​​បំពង​ក្នុង​កម្តៅ​ក្តៅ​ខ្លាំង ដើម្បី​ឲ្យ​ស្រួយ​ឆ្ងាញ់ ប៉ុន្តែ​ធ្វើ​បែប​នេះ​ អាច​បង្កើត​ acrylamide ដែល​ជាសារធាតុបង្កមហារីក ដូច​នឹង​អ្វី​​ដែល​គេ​បាន​រក​ឃើញ​នៅ​ក្នុង​ថ្នាំ​ជក់​ដូច្នោះ​ដេរ។

៥. សាច់​កែច្នៃ អាំង និង​សាច់​ក្រហម

​ក្នុង​នោះ​រួម​មាន​ សាច់​បន្ទះ​អាំង សាច់​សម្រាប់​ធ្វើ​ហាំប៊ឺហ្គឺ ហតដក សាច់បីជាន់ សាច់ក្រក និងសាច់​​ក្រហម។ សាច់​ដែល​បាន​កែច្នៃ​​រួច មាន​ផ្ទុក សូដ្យូម​នីត្រាត ដែល​​អាច​ធ្វើ​ឲ្យ​នៅ​ស្រស់​បាន​យូរ ប៉ុន្តែ​អាច​បង្ក​ទៅ​ជា​មហារីក​បាន​យ៉ាង​ងាយ។ ចំណែក​ឯ​សាច់​អាំង​វិញ អាច​បង្ក​គ្រោះ​ថ្នាក់​ ព្រោះ​តែ​វា​ត្រូវ​ឆ្លង​កាត់​ផ្សែង​ច្រើន​ទម្រាំ​តែ​ឆ្អិន។ ហើយ​សាច់​ពណ៌​ក្រហម​ ជា​ទូ​ទៅ បើ​​អ្នក​ចូល​ចិត្ត​ញ៉ាំ​រាល់​ថ្ងៃ អាច​​ប្រឈម​នឹង​ការ​កើត​មហារីក ដល់​ទៅ​២២%។

៦. ត្រី​ចិញ្ចឹម​

​ពិត​ណាស់​រាង​កាយ​​របស់​មនុស្ស​គ្រប់​គ្នា ត្រូវ​ការ​អូមេហ្កា​៣ ជា​ចាំ​បាច់​ ពី​ក្នុង​សាច់​ត្រី ប៉ុន្តែ​​សម្រាប់​ត្រី​ចិញ្ចឹម សម្បូរ​ទៅ​ដោយ​ជាតិ​​ថ្នាំ​សម្លាប់​សត្វ​ល្អិត ជាតិ​គីមី អង់ទីប៊ីយ៉ូទិក សុទ្ធ​សឹង​តែ​ជា​សារធាតុ​បង្ក​មហារីក។ ពេល​ទៅ​ផ្សារ​ទិញ​ម្ហូប​ ត្រូវ​ចេះ​សង្កេត​មើល​ពី​ភាព​ខុសគ្នា​រវាង​ត្រី​ចិញ្ចឹម​និង​ត្រី​រក​បាន​ដោយ​​ធម្មជាតិ ដូច​ជា​ស្រែ ​បឹងបួ រ​ទន្លេ​ជា​ដើម​។

៧. ប្រេង​រាវ​អ៊ីដ្រូសែន

ប្រេង​ដែល​ផ្សំ​ចេញ​ពី​បន្លែ ស្តាប់​ទៅ​ដូច​ជា​ល្អ​​ចំពោះ​សុខភាព​ណាស់។ តាម​ការ​ពិត​ វា​មិន​បាន​ចម្រាញ់​ចេញ​ពី​ធម្មជាតិ​ពិត​ៗ​ឡើយ​។ ​ប្រេង​ប្រភេទ​នេះ​ត្រូវ​​បាន​ផ្សំ​ឡើង​ពី​អ៊ីដ្រូសែន ថែម​ទាំង​បាន​បន្ថែម​ពណ៌ ក្លិន អាច​រក្សា​ទុក​បាន​យូរ ប៉ុន្តែ​​វា​អា​ប៉ះពាល់​ ដល់​ការ​សាង​​សង់​កោសិកា​ក្នុង​រាង​កាយ ភាព​បត់​បែន និង​ការ​កើត​មហារីក​ផង​ដែរ។

៨. ម្សៅ​ពណ៌​ស

ដំណើរ​ការ​​កែ​ច្នៃ ជា​ច្រើន​ដំណាក់កាល​ទម្រាំ​ចេញ​ជា​ម្សៅ​ពណ៌​ស​ ភាគ​​ច្រើន​មាន​​មាន​វត្ថុ​ធាតុ​ដើម​ចេញ​ពី​ស្រូវ​។ របស់​កែច្នៃ ធ្វើ​ឲ្យ​បាត់​បង់​ជីវជាតិ​សំខាន់ៗ​ដែល​មាន​នៅ​ក្នុង​ធម្មជាតិ។ការ​​ប្រើ​ហ្គាស​​ក្លរីន ដើម្បី​ឲ្យ​ម្សៅ​ចេញ​ពណ៌​ស​ស្អាត រួម​ទាំង​សារធាតុ​គីមី​ជា​ច្រើន​ទៀត ធ្វើ​ឲ្យ​ផលិតផល​សម្រេច មាន​ផ្ទុក glycemic ក្នុង​កម្រិត​ខ្ពស់ ដែលអាច​បណ្តាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​និង​អាំងស៊ុយលីន​ កើន​ឡើង​​។ កាល​ណា​មាន​​​ជាតិ​ស្ករ​ក្នុង​​ឈាម​ខ្ពស់​​​​ រាង​កាយ​នឹង​ចាប់​ផ្តើម​បង្ក​បង្កើត​កោសិកា​មហារីក​ដោយ​ឯង​​ឯង។

៩. អាហារ​កែប្រែ​ហ្សេន (បង្កាត់)

អាហារ​កែប្រែ​ហ្សែ​ន (GMO foods) បាន​ចូល​​ក្នុង​មន្ទីរ​ពិសោធន៍ ដើម្បី​ឲ្យ​មាន​សភាព​ធន់​នឹង​សត្វ​ល្អិត​ និង​ការ​ដឹក​ជញ្ជូន។ ប៉ុន្តែ​គេ​មិន​បាន​ត្រួត​ពិនិត្យ​​ថា តើ​វា​​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​​សុខភាព​ ឬ​មួយ​​យ៉ាង​ណា​នោះ​ទេ។​ សម្រាប់​ការ​ធ្វើ​ពិសោធន៍​នៅ​លើ​សត្វ​កណ្តុរ បាន​បង្ហាញ​ថា ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ អាហារ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​កោសិកា​មហារីក​កើត​ឡើង​បន្តិច​ម្តង​ៗ។​

១០. ទឹក​ស៊េរ៉ូ

ទឹក​ស៊េរ៉ូ​ដែល​មាន​រសជាតិ​ផ្អែម ឃើញ​ស្អាត​ហើយ​ឆ្ងាញ់​​មែន ប៉ុន្តែ​មាន​ធ្វើ​កោសិកា​មហារីក​កើត​ក្នុង​រាង​​កាយ​យ៉ាង​លឿន។ បើ​ជៀស​បាន​គួរ​តែ​ជៀស​ទៅ កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​ជាតិ​​មាន​​ស្ករ​​ខ្ពស់​​ហើយ​ព្យាយាម​​​ញ៉ាំ​តែ​អាហារ​ណា​​​ដែល​ផ្តល់​ប្រយោជន៍​ចំពោះ​សុខភាព​ទើប​ល្អ។

ចុចអានបន្ត៖ គន្លឹះសំខាន់ៗ សម្រាប់អ្នកម៉ាក់ថ្មីថ្មោង ដើម្បីមើលថែកូនតូចឲ្យបានល្អ

ប្រភព៖ activefeel ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម