មិនបាច់ទិញខូឡាជែនតាមOnline ទៀតទេ ញ៉ាំតែអាហារទាំងនេះសំបូរខូឡាជែនលើសលប់

  • 2019-07-19 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​ជា​ច្រើន​ចំណាយ​ប្រាក់​លើ​ការ​ទិញ​ផលិត​ផល​ខូ​ឡា​ជែន​តាម Online ដោយ​មិន​ដឹង​ថា​សារធាតុ​មាន​គុណ​ប្រយោជន៍​ជួយ​ទប់​ស្កាត់​ជរាភាព​នេះ​ ងាយ​ស្រួល​រក​​ឡើយ។ អ្នក​អាច​នឹង​អស់​លុយ​តិច​ជាង និង​សុវត្ថិភាព​ បើ​ងាក​មក​ហូប​​អាហារ​ផ្ទុក​ខូ​ឡា​ជែន​ដូច​ខាង​ក្រោម។​​​​​

១. ទឹក​សណ្ដែក ​តៅ​ហ៊ូ សណ្ដែក​បារាំង

មាន​មនុស្ស​តិច​ណាស់​ដឹង​ថា​សណ្ដែក​ផ្ទុក​ដោយ​ខូ​ឡា​ជែន​យ៉ាង​លើ​ស​លប់។ ​សណ្ដែក​បារាំង សណ្ដែក​សៀង និង​គ្រប់​អាហារ​ផ្សំ​ពី​សណ្ដែក​ដូច​ជា ​ទឹក​សណ្ដែក ​តៅ​ហ៊ូ​ជា​ដើម​​​ផ្ដល់​ផល​ល្អ​ដល់​សុខភាព ​និង​ស្បែក។ ​គ្រាប់​ពូជ​របស់​សណ្ដែក​​ផ្ទុក​សារធាតុ​ចិញ្ចឹម​របស់ Geniste ​​ដែល​មាន​ប្រសិទ្ធភាព​ផលិត​ប្រូ​តេ​អ៊ីន​ប្រឆាំង​នឹង​ភាព​ចាស់ ​ជួយ​សម្រួល​​អ័រម៉ូន​ ជំរុញ​ការ​ផលិត​ខូ​ឡា​ជែន​សម្រាប់​ស្បែក​និង​ផ្ដល់​សុខភាព​ល្អ។

២. ត្រី​សាម៉ុន ត្រី​ធូ​ណា ត្រី​សា​ឌីន

ប្រភេទ​ត្រី​ទាំង​នេះ​ផ្ទុក​អាស៊ិត​ខ្លាញ់ អូមេហ្គា៣​ដែល​ជួយ​ផលិត​ខូ​ឡា​ជែន​​នៅ​ក្នុង​រាង​កាយ។ ទន្ទឹម​នឹង​នេះ ត្រី​សាល់​ម៉ុន​មាន​សា​ធាតុ​រ៉ែ ផលិត​ខូ​ឡា​ជែន​ជួយ​រក្សា​ស្បែក​ឲ្យ​ក្មេង​ជាង​វ័យ ហើយ​​ក៏​សំបូរ​​ជីវជាតិ​​​ជួយ​សក់​ឲ្យ​ភ្លឺ​និង​រឹង​មាំ​ផង​ដែរ។ តាម​ដំបូន្មាន​របស់​វេជ្ជបណ្ឌិត ​អ្នក​​អាច​ទទួល​ទាន​ត្រី​សាល់​ម៉ុន​២​ដង​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​សុខភាព​ល្អ​។

៣. គ្រាប់​ជី

​ក្រៅ​ពី​មាន​ប្រសិទ្ធភាព​​ក្នុង​ការ​សម្រក​ទម្ងន់​ហើយ ​គ្រាប់​ជី​ក៏​​ផ្ទុក​អូមេហ្គា៣ ​យ៉ាង​លើស​លប់​ជួយ​កាត់​បន្ថយ​ភាព​ចាស់ ព្រម​ទាំង​ឲ្យ​ស្បែក​មាន​សំណើម​ផង​ដែរ។

៤. ឆ្អឹង​សត្វ

​ខូ​ឡា​ជែន​មាន​ច្រើន​នៅ​ក្នុង​ឆ្អឹង​ខ្ចី​របស់​​សត្វ​មាន់ ​សត្វ​គោ ​ដែល​ភាគ​ច្រើន​នៅ​សន្លាក់​ម្រាម​ដៃ​និង​ជង្គង់។ ​ដូច្នេះ​ពេល​ញ៉ាំ​ស៊ុប​អី ​កុំ​ភ្លេច​ដាក់​ឆ្អឹង​​​ខ្ចី​ទាំង​នេះ​​​ចូល​ផង។

៥. បន្លែ​ពណ៌​បៃ​តង ​​​ ​បន្លែ​ដូច​ជា​ស្ពៃ​ប្រូ​ខូ​លី ​ស្ពី​ណាត់​ និង​ខាត់​ណា​មិន​ត្រឹម​មាន​ខូ​ឡា​ជែន​ច្រើន​ទេ​ ថែម​ទាំង​​ញ៉ាំ​ទៅ​ជួយ​ឲ្យ​រាង​កាយ​ផលិត​ខូ​ឡាជែន​បាន​​រហ័ស​ ​និង​មាន​ប្រសិទ្ធភាព​ទៀត​ផង។

៦. ម្ទេស​ហាវៃ

​បើ​អ្នក​ទៅ​ផ្សារ ​កុំ​ភ្លេច​ជ្រើស​យក​ម្ទេស​ហា​វៃ​​ពណ៌​ក្រហម​យក​មក​ធ្វើ​ម្ហូប​ឲ្យ​បាន​ញឹក​ញាប់ ព្រោះ​វា​ផ្ទុក​វី​តាម​វីន ​C ​ច្រើន​​ជាង​​ពណ៌​ខៀវ។ ​ម្យ៉ាង​ទៀត ​វា​ជា​ធាតុ​សំខាន់​​ផលិត​ខួ​ឡា​ជែន​ក្នុង​រាង​កាយ​​​ឲ្យ​មាន​តុល្យភាព​​ផង​ដែរ។

៧ ការ៉ុត ​​​​ ​​​ក្រៅ​ពី​ផ្ទុក​វីតាមីន A ​ជួយ​ភ្នែក​ហើយ ​វា​ក៏​ផ្ទុក​វីតាមីន​ច្រើន​យ៉ាង​ជួយ​ជំរុញ​ការ​ផលិត​ខូ​ឡា​ជែន​នៅ​ក្នុង​ខ្លួន​ឲ្យ​បាន​ច្រើន​ថែម​ទៀត​។ អ្នក​គួរ​បន្ថែម​ការ៉ុត​ក្នុង​របប​អាហារ​ដើម្បី​ជួយ​បង្កើន​ចរាចរណ៍​ឈាម ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​​និង​សុខភាព​ល្អ។

៨. អាហារ​មាន​សាច់​ក្រហម

​ដូច​ជា​បង្គា សាច់​គោ ស៊ុត​ផ្នែក​ក្រហម ផ្លែ​ស្រកានាគ​ជា​ដើម​សុទ្ធ​តែ​​សំបូរ​វីតាមីន A ​និង​ជីវជាតិ​លី​កូ​ពីន ព្រម​ទាំង Astaxanthin ​ជួយ​ឲ្យ​រាង​កាយ​ប្រឆាំង​ភាព​ចាស់​និង​សារធាតុ​ពុល​ក្នុង​រាង​កាយ​យ៉ាង​ល្អ​ប្រសើរ​។​​​

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម