រៀនធ្វើត្របែកត្រាំស្រាទុកផឹក ដើម្បីបានស្បែកភ្លឺរលោង និងមានប្រសិទ្ធភាពខ្លាំងចំពោះសុខភាព
- 2019-06-21 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀនធ្វើត្របែកត្រាំស្រាទុកផឹក ដើម្បីបានស្បែកភ្លឺរលោង និងមានប្រសិទ្ធភាពខ្លាំងចំពោះសុខភាព
ត្របែកត្រាំស្រាត្រូវបានគេចាត់ទុកជាឱសថយ៉ាងមានតម្លៃសម្រាប់ជំនួយដល់សុខភាព ធ្វើឲ្យស្បែកភ្លឺថ្លា និងរលោងជាងមុន។ ថ្ងៃនេះ កញ្ញា សូមណែនាំវិធីត្រាំត្របែកជាមួយស្រាដ៏ល្អ និងឆ្ងាញ់បំផុតសម្រាប់ជំនួយដល់សុខភាព៖
អត្ថប្រយោជន៍ត្របែកត្រាំស្រាចំពោះសុខភាព
ដោយសារតែនៅក្នុងស្រាត្របែកនេះមានសារជាតិអាល់កុលប្រឆាំងនឹងបាក់តេរីខ្ពស់ ការផឹកស្រានេះឲ្យបានទៀងទាត់នឹងជួយការពារស្បែកពីបញ្ហាដូចជា កន្ទួល និងរមាស់ជាដើម
ស្រាប្រភេទនេះបើសិនជាប្រើឲ្យបានត្រឹមត្រូវនឹងជួយឲ្យរាងកាយកាត់បន្ថយសារជាតិកូលេស្តេរ៉ុលក្នុងឈាមយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះហើយអ្នកជំងឺដែលមានជំងឺសរសៃឈាមបេះដូង និងផ្លូវដង្ហើមគួរតែផឹកស្រាត្រាំនេះ។
ជាតិអាល់កុលនៅក្នុងផ្លែត្របែកជាថ្នាំធម្មជាតិដែលជួយឲ្យស្ត្រីមានស្បែករលោងនិងសភ្លឺថ្លា។
ជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ និងជួយទប់ស្កាត់ជំងឺផ្ដាសាយ។
មានប្រសិទ្ធភាពដល់ការកាត់បន្ថយភាពធុញថប់ក្នុងខ្លួនបាន។
វិធីធ្វើត្របែកត្រាំស្រា
គ្រឿងផ្សំ
របៀបធ្វើ
បន្ទាប់ពីលាងត្របែកហើយ ទុកឲ្យស្រក់ទឹក។ យកកាំបិតចិតក្បាលនិងគូទវាចេញ ត្របែកត្រាំគួរតែដាក់ត្រាំទាំងសំបក
យកស្រាចាក់ចូលក្នុងកែវ ដាក់សាច់ជូរ និងត្របែកដែលចិតរួចចូល បិតគម្រប ហើយរក្សាទុកនៅកន្លែងត្រជាក់ គ្មានពន្លឺថ្ងៃខ្លាំង។
វិធីប្រើ
ដើម្បីឲ្យស្រាកាន់តែមានប្រសិទ្ធិភាព អ្នកគួរតែត្រាំវាឲ្យបានយូរតាមដែលអាចធ្វើទៅបាន។ អ្នកគួរតែផឹកវា ២ ទៅ ៣ដងក្នុងមួយថ្ងៃ ហើយផឹកម្ដងតែមួយពែងបានហើយ។
ដើម្បីរក្សាវាឲ្យនៅតែមានគុណភាព ត្រូវបិទគម្របវិញឲ្យបានត្រឹមត្រូវ ទុកនៅកន្លែងត្រជាក់ ដែលគ្មានពន្លឺថ្ងៃ នៅកន្លែងដែលមានសីតុណ្ហភាពប្រហែល ២៥ អង្សា៕